ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិរី៨ប្រការអ្នកណាកាន់បាន ទ្រព្យយសនឹងមានដល់អ្នកនោះ​

5 ឆ្នាំ មុន

សិរី៨ប្រការនេះ បើអ្នកណារក្សាបាន​ អ្នកនោះ​ទេវតាជាសិរីនឹងចូលមកឧបត្ថម្ភថែរក្សា បំពេញបំពោរឱ្យប្រយោជន៍គ្រប់ប្រការដល់អ្នកនោះ។ អ្នកនោះនឹងចម្រើនដោយអាយុ យសស័ក្តិ​ឫទ្ធិអំណាចទ្រព្យធនកេរ្តិ៍ឈ្មោះពីរោះពិសា ផ្សាយ​ទៅកាន់​ទីទាំងពួង​។១-បុរសស្រ្តី​គប្បីវៀរចាកការរួមសំវាស គឺរួមប្រពៃណី​នឹងគ្នា​ក្នុងថ្ងៃ​៧,៨,១៤,១៥កើត និងថ្ងៃ៧,៨,១៤,១៥រោច ថ្ងៃមហាសង្ក្រាន្ត…

សិរី៨ប្រការនេះ បើអ្នកណារក្សាបាន​ អ្នកនោះ​ទេវតាជាសិរីនឹងចូលមកឧបត្ថម្ភថែរក្សា បំពេញបំពោរឱ្យប្រយោជន៍គ្រប់ប្រការដល់អ្នកនោះ។ អ្នកនោះនឹងចម្រើនដោយអាយុ យសស័ក្តិ​ឫទ្ធិអំណាចទ្រព្យធនកេរ្តិ៍ឈ្មោះពីរោះពិសា ផ្សាយ​ទៅកាន់​ទីទាំងពួង​។១-បុរសស្រ្តី​គប្បីវៀរចាកការរួមសំវាស គឺរួមប្រពៃណី​នឹងគ្នា​ក្នុងថ្ងៃ​៧,៨,១៤,១៥កើត និងថ្ងៃ៧,៨,១៤,១៥រោច ថ្ងៃមហាសង្ក្រាន្ត ថ្ងៃសុរិយាគ្រាស​ ចន្ទគ្រាស ថ្ងៃចូលវស្សា និងថ្ងៃកំណើតរបស់ខ្លួន។ បើនរណាវៀរចាកកាមក្នុង​ថ្ងៃទាំងនេះបានហើយ ទេវតានឹងឱ្យពរ​ជ័យតាមថែរក្សាសិរី ឱ្យចូលមកតាំងនៅ​ភ្ជាប់ខ្លួនអ្នកនោះឯង។២-ពេលបរិភោគភោជនាហារ​ត្រូវឱ្យឈម​មុខទៅកាន់ទិសបូព៌ា គឺ​​ទិសខាងកើត ធ្វើដូចនេះ​ ទេវតាជាសិរីនឹងចូលមកថែរក្សឱ្យមានជ័យ មង្គលសិរីដ៏បរិបូណ៌ដល់អ្នកនោះ។៣-កាលបន្ទោបង់នូវទុក្ខសត្វធំ​-តូចត្រូវឱ្យបែរមុខទៅទិសបស្ចិម​គឺទិសខាងលិច ទេវតាជាសិរីនឹងឱ្យ​​ពរស័ព្ទសាធុការថែរក្សាអ្នកនោះ។៤-បើបុរសនិន្ទ្រាជាមួយនឹងស្រ្តីឱ្យគេងខាងឆ្វេង កុំឱ្យកន្លងជើងប្តី ទេវតាសិរីនឹងឱ្យពរថែរក្សា​ប្រសិទ្ធពរ​សួស្តីឱ្យ​​អ្នកនោះ។៥-ប្រុសក្តី ស្រីក្តី​ ឱ្យស្គាល់សំពត់ស្លៀកថ្ងៃ ស្លៀកយប់រៀងខ្លួន ហាមកុំស្លៀកពាក់លាយឡំគ្នា ។៦-ពេលាភ្លឺស្វាង ទើបទេព្តាជាសិរីថែរក្សាអ្នកនោះ។​៧-ពេលថ្ងៃត្រង់​សិរីស្ថិត​នៅដើមទ្រូង ឱ្យយក​​ទឹកប្រោះព្រំដើមទ្រូង​ទើបទេវតា​ជាសិរីនឹងថែរក្សាអ្នកនោះ។៨-ពេលាព្រលប់​សិរីស្ថិតនៅគល់មេជើង និងកណ្តាលខ្នងជើង។ កាលមុននឹងចូលគេង យកទឹកលាងជើងទាំងពីរ និងកណ្តាលខ្នងជើង ទើបទេវតាជាសិរីនឹងថែរក្សាអ្នកនោះ។ទាសកម្មករ ឬសត្រូវ​ទាំងពួង​គិតប៉ងប្រទូស្តបៀតបៀន​មិនបាន ព្រោះទេវតាទាំងនោះ​ នឹងហុចដំណឹងឱ្យដឹងមុនជាមិនខាន។

 

លំអានទំនៀមខ្មែរបុរាណ