ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើ​ល្បិច​ដល់​ម្លឹ​ង​ផង​… តាម​ពិត​ជីក​យក​ដី​លក់ (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ មាន​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ប៉ៃលិន ដឹក​នាំ​​ដោយ​លោក មិន រ៉ា​វុ​ធ នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ប៉ៃលិន បាន​ដឹកនាំ​កម្លាំង​ចុះ​ចាប់​ឃាត់​គ្រឿងចក្រ និង​រថយន្ត​ដឹក​ដី​ជា​ច្រើន​គ្រឿង…

ខេត្ត​ប៉ៃលិន ៖ មាន​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ប៉ៃលិន ដឹក​នាំ​​ដោយ​លោក មិន រ៉ា​វុ​ធ នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ប៉ៃលិន បាន​ដឹកនាំ​កម្លាំង​ចុះ​ចាប់​ឃាត់​គ្រឿងចក្រ និង​រថយន្ត​ដឹក​ដី​ជា​ច្រើន​គ្រឿង ខណ​:​ជីក​កកាយ​ដី​នៅ​ខាងក្រោយ​សាលា​រៀន អត់​មានច្បាប់​ត្រឹមត្រូវ ។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​៣១ ឧសភា ស្ថិត​នៅ​ខាងក្រោយ​អនុ​វិទ្យាល័យ​ផ្សារ​ព្រំ ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។ រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​០១ មិថុនា មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពុងធ្វើការ​សាកសួរ​ទៅ​ម្ចាស់​គ្រឿងចក្រ និង​អ្នកបើកបរ​រថយន្ត​នៅ​ក្នុង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​មេការ​គ្រឿងចក្រ​ឈ្មោះ លី​ន បានឱ្យ​ដឹង​ថា ខាង​លោក​បាន​សុំ​ទៅ​ខាង​មន្ទីរ​បរិស្ថាន ខាង​មេ​ភូមិ​ផ្សារ​ព្រំ និង​នាយក​សាលា​រួចរាល់​អស់ហើយ ដើម្បី​ជីក​កកាយ​ដី​យក​ទៅ​ចាក់​ផ្លូវ​ចូល​សាលារៀន និង​ពង្រាបដី​ក្រោយ​សាលា​ឱ្យ​ស្មើ​តាម​សំណូម​ពរ​របស់​លោកនាយក​អនុ​វិទ្យាល័យ ក្នុង​ការ​បង្កើត​កន្លែង​លេង​កីឡា​របស់​សិស្សានុ​សិស្ស ។ លោក​បន្ត​ទៀត​ថា តែ​មិនដឹង​ជា​យ៉ាងណា​បានជា​គេ​ចុះ​ទៅ​ចាប់​ឃាត់​គ្រឿងចក្រ និង​រថយន្ត​ទាំងអស់ ព្រមទាំង​ចាប់​អ្នកបើកបរ​ចំនួន​៧​នាក់​យក​ទៅ​ធ្វើ​កំណត់​ហេតុ​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ប៉ៃលិន​ទៅ​វិញ ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក តង់ ធា​រ៉ា ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​ប៉ៃលិន បាន​ឱ្យ​ដឹង​ថា គ្រឿងចក្រ​ខាងលើ​ជីក​កកាយ​ដី​ភ្នំ​ក្បែរ​សាលារៀន​មែន ដើម្បី​យក​មក​ចាក់​​លប់​ជង្ហុក​នៅ​ក្នុង​បរិវេណ​សាលារៀន ហើយ​គោលបំណង​សំខាន់ គឺ​រៀបចំ​ធ្វើ​ទី​លាន​​ហាត់​កីឡា​សម្រាប់​សិស្ស​រៀន​នៅ​ក្នុង​សាលា​ខាងលើ​តែ​ម្តង ។ លោក​បន្ត​ទៀត​ថា ខាង​​ម្ចាស់​គ្រឿងចក្រ​អត់​មាន​ជីក​កកាយ​ដី​លក់ដូរ​ដូច​ការ​ចោទប្រកាន់​នោះ​ឡើយ ហើយ​​ខាង​លោក​ក៏​ស្នើ​សុំ​ឱ្យ​មានការ​សម្របសម្រួល​ដោះ​បញ្ហា​ខាងលើ​ឱ្យ​បាន​ឆាប់​រហ័ស ងាយស្រួល​ក្នុង​ការ​ធ្វើ​កន្លែង​ហាត់ប្រាណ​ឱ្យ​បាន​ទាន់​ពេលវេលា ។

ចំណែក​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​សាលារៀន​មួយ​ចំនួន​បាន​បង្ហើប​ឱ្យ​ដឹង​ថា គេ​ឃើញ​គ្រឿង​ចក្រ និង​រថយន្ត​ខាងលើ ចូល​ទៅ​ជីក​កកាយ​ដី​ក្នុង​សាលារៀន​នេះ​ជា​យូរ​ឆ្នាំ​មក​ហើយ ពោល​គឺ​ប្រហែលជា​៥​ឆ្នាំ បើសិនជា​ធ្វើ​ទីលាន​ហាត់ប្រាណ​នោះ​មិនយូរ​ទេ ប្រហែល​ជា​២​ទៅ​៣​ឆ្នាំ​នឹង​រួចរាល់​ជាក់​ជា​មិន​ខាន ។ ប្រភព​បន្ត​ទៀត​ថា មិនដឹង​ជា​គេ​ដឹក​ដី​យក​ទៅ​ចាក់​នៅឯណា​នោះ​ទេ ខណៈ​នៅ​ក្នុង​បរិវេណ​សាលារៀន​នេះ មិនឃើញ​ចាក់​បន្តិច​នោះ​ឡើយ ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ភ្នាក់ងារ​យើង​បាន​ទាក់ទង​ទៅ​លោក ឆ​យ សុ​ជាតិ នាយក​សាលា​អនុ​វិទ្យាល័យ​ផ្សារ​ព្រំ ដើម្បី​បំភ្លឺ​ដែរ តែ​គ្រាន់តែ​ទទួល​ទូរស័ព្ទ​រួច ដឹង​ថា ជា​អ្នក​ព័ត៌មាន​ក៏​បិទ​ភ្លាម​ៗ​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ