ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ណា​ហ្គា​វើ​ល​ដ៍ ប្រកាស​លក់​ទុរេន​កំពត និង​ផ្តល់​ជូន​នូវ​កម្មវិធី​អស្ចារ្យ​ជា​ច្រើន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ណា​ហ្គា​វើ​ល​ដ៍ នឹង​ដាក់​លក់​ទុរេន​បញ្ចុះតម្លៃ​ម្ហូប និង​ផ្តល់​ជូន​នូវ​កម្មវិធី​កម្សាន្ត​ដ៏​សម្បូរ បែប​ពេញ​មួយ​ខែមិថុនា ។ ណា​ហ្គា​វើ​ល​ដ៍ មាន​លក់​ទុរេន​រៀងរាល់ថ្ងៃ​ពី​ម៉ោង ២…

រាជធានី​ភ្នំពេញ ៖ ណា​ហ្គា​វើ​ល​ដ៍ នឹង​ដាក់​លក់​ទុរេន​បញ្ចុះតម្លៃ​ម្ហូប និង​ផ្តល់​ជូន​នូវ​កម្មវិធី​កម្សាន្ត​ដ៏​សម្បូរ បែប​ពេញ​មួយ​ខែមិថុនា ។ ណា​ហ្គា​វើ​ល​ដ៍ មាន​លក់​ទុរេន​រៀងរាល់ថ្ងៃ​ពី​ម៉ោង ២ រសៀល​ដល់ ១០ យប់ នៅ​ភោជនីយដ្ឋាន​វិមាន​អម្រឹត (​ជាន់​ទី ៩ នៅ​ណា​ហ្គា​វើ​ល​ដ៍​) ។

យោង​តាម​ក្រុមហ៊ុន​ណា​ហ្គា​វ​លើ​ល​ដ៍ ទុរេន គឺជា​ស្តេច​ផ្លែ​ឈើ​មួយ ដែល​មាន​ប្រភព​មក​ពី​ខេត្តកំពត ។ រីករាយ​ពិសា​ទុរេន និង​មង្ឃុត​ខ្មែរ​ពិសេស​តម្លៃ​២៣​ដុល្លារ​ប៉ុណ្ណោះ​សម្រាប់​ម្នាក់​នៅ​លើ​ជាន់​ដំបូល​អគារ​ដែល​មាន​អាង​ហែល​ទឹក ខណៈ​អតិថិជន​អាច​ទស្សនា​ទេស​ភាព​ដ៏​ស្រស់​ត្រកាល​នៃ​ទន្លេមេគង្គ ។ សមាជិក​ណា​ហ្គា​វើ​ល​ដ៍ ឬ​ហៅ​ថា សមាជិក​ហ្គោ​ល​ដិ​ន​អេ​ចរី​វ៉​ត នឹង​ទទួល​បានការ​បញ្ចុះតម្លៃ​ពិសេស​មក​ត្រឹមតែ ១៨​ដុល្លារ ឬ​១៨០​ពិន្ទុ​ប៉ុណ្ណោះ​ក្នុង​ម្នាក់ ដើម្បី​ពិសា​ទុរេន​ក្នុង​រដូវ​នេះ ហើយ​អតិថិជន​ដែល​ស្នាក់​នៅ ណា​ហ្គា​វើ​ល​ដ៍ នឹង​ទទួល​បាន​បណ្ណ​សម្រាប់​ប្រើប្រាស់​ដើម្បី​ពិសា​ទុរេន​ជាមួយ​ក្រេ​ឌី​ត​១០​ដុល្លារ ដោយ​ចំណាយ​តែ​១៨​ដុល្លារ​ប៉ុណ្ណោះ ។

ពី​ថ្ងៃ​ទី ៤ ដល់ ១៨ មិថុនា ណា​ហ្គា​វើ​ល​ដ៍ នឹង​ដំណើរការ​កម្មវិធី​ប្រូ​ម៉ូ​សិន នំចាំង​របស់​ខ្លួន​ដែល​ពេញ​និយម​បំផុត​ក្នុង​ចំណោម​ប្រជាជន​ក្នុង​ទ្វីបអាស៊ី​ដែល​មាន​ដូច​ជា នំចាំង​បង្គា​ក្រៀម និង​សាច់​មាន់ នំចាំង​សាច់​ជ្រូក​បែប​ប្រពៃណី​ហុងកុង នំចាំង​ស​ណ្តែ​ង​លឿង និង​នំចាំង​សណ្តែកក្រហម ។ តម្លៃ​ចាប់ពី​៣​ដុល្លារ ឬ​៨​ពិន្ទុ​សម្រាប់​សមាជិក ចំនួន​មាន​កំណត់ មាន​ដាក់​លក់​នៅ​ភោជនីយដ្ឋាន​ចិន Fortune Palace (​ជាន់​ទី ១ ណា​ហ្គា​វើ​ល​ដ៍​) Chopstick (​ជាន់​ផ្ទាល់​ដី ណា​ហ្គា​វើ​ល​ដ៍​) Hall of Golden Chimes (​ជាន់​ទី ៥ ណា​ហ្គា​ទី ២) និង Golden Bowl (​ជាន់​ទី ១ ណា​ហ្គា​ទី ២) ។

ក្នុង​រដូវក្តៅ​នេះ ណា​ហ្គា​វើ​ល​ដ៍​ក៏​មាន​ផ្តល់​ជូន​ឲ្យ​អតិថិជន​នូវ​កម្មវិធី​ពិសេស​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ផង​ដែរ រួម​មាន ប៊ុ​ហ្វេ​ថ្ងៃត្រង់ និង​ល្ងាច​ទិញ ១ ថែម ១ នៅ​ភោជនីយដ្ឋាន 2Pangea (​ជាន់​ទី ២ ណា​ហ្គា​ទី ២) ដែល​ជា​ភោជនីយដ្ឋាន​ប៊ុ​ហ្វេ​ប្រណីត​ដែល​មាន​ប្រវែង​វែង​ជាងគេ​ក្នុង​រាជធានី​ភ្នំពេញ ។ ចំណាយ​តែ​១៤​ដុល្លារ ប៉ុណ្ណោះ​សម្រាប់​ប៊ុ​ហ្វេ​ថ្ងៃត្រង់​ចាប់ពី​ម៉ោង ១២ ថ្ងៃត្រង់​ដល់ ២​និង​៣០​រសៀល ឬ ១៦,៥០​ដុល្លារ សម្រាប់ ប៊ុ​ហ្វេ ពេល​ល្ងាច​ចាប់ពី​ម៉ោង ៥:៣០ ល្ងាច​ដល់ ៧:៣០ យប់ ហើយ​អតិថិជន អា​ចក​ម្ម៉​ង់​បង្កង​ធំ​បន្ថែម​ក៏​បាន ។ ចំពោះ​ការ​ប្រកួត​ពានរង្វាន់​បាល់ទាត់​ពិភពលោក​ឆ្នាំ ២០១៨ ក្នុង​ប្រទេស​រុ​ស្ស៊ី ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី ១៤ មិថុនា​នេះ ប្រិ​យ​មិត្ត​បាល់ទាត់​អាច​មក​ទស្សនាការ​ផ្សាយ​បន្ត​ផ្ទាល់​នៅ​លើ​អេ​ក្រង់​ដ៏​ធំ និង​ពិសា​អាហារ​សម្រន់ និង​ភេសជ្ជៈ​ពិសេស​នៅ​បានីយដ្ឋាន​ណា​ហ្គា​រ៉ក់ (​ជាន់​ទី ១ ណា​ហ្គា​វើ​ល​ដ៍​) និង​សាល Sports Book (​ជាន់​ទី ១ នៅ​ណា​ហ្គា​ទី ២) ។

ប្រជាពលរដ្ឋ​អាច​មក​ទស្សនាការ​សម្តែង​រៀងរាល់ថ្ងៃ​ចាប់ពី​ម៉ោង ៧:៣០ យប់ នៅ​ឆាក​ជាន់​ផ្ទាល់​ដី​ណា​ហ្គា​វើ​ល​ដ៍ដែល​មានការ​ចូលរួម​សម្តែង​ពី​អ្នក​រាំ​អន្តរជាតិ តារាចម្រៀង សៀ​ក តន្ត្រីករ​-​តន្ត្រី​ការិនី និង​កម្មវិធី​ដ៏​ជក់​ចិត្តជា​ច្រើន​ទៀត ។ បទ​ពិសោធន៍​ដ៏​អស្ចារ្យ​ចុង​ក្រោយ គឺ​លោក​អ្នក​នឹង​ទទួល​បាន​កញ្ចប់​សេវាកម្ម​ស្ប៉ា​បញ្ចុះតម្លៃ​ពិសេស ២០% រយៈពេល ១២០ នាទី​នៅ​មណ្ឌល​ស្ប៉ា​ប្រណីត​នៅ​ជាន់​ទី ១ នៅ​ណា​ហ្គា​វើ​ល​ដ៍​រួម​មាន ការ​ខាត់​ស្បែក​ដោយ​ប្រើ​ជែ​ល​លូ​ហ្វា ម៉ាស្សា​ក្បាល និង​ម៉ាស្សា​ដោយ​ប្រើ​ប្រេង​អូ​លីវ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ