អាថែន ក្រិក ៖ កាលពីថ្ងៃទី២៧ ខែឧសភា អ្នកគាំទ្រកីឡាបាល់ទាត់រាប់រយនាក់មកពីជុំវិញពិភពលោកបានចូលរួមជាមួយទីក្រុងនៃក្រុមជើងឯករបស់ស្រាបៀរ Heineken® ក្នុងប្រទេសក្រិក ដើម្បីចូលរួមពិធីជប់លៀងដ៏អស្ចារ្យក្នុងការទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Champions League ដ៏ល្បីល្បាញ ក្នុងនោះក៏មានក្រុមអ្នកគាំទ្រដំបូងគេបង្អស់មកពីប្រទេសកម្ពុជាផងដែរ។
ក្រុមអ្នកគាំទ្រនេះ ត្រូវបានអញ្ជើញឱ្យធ្វើដំណើរតាមយន្តហោះទៅកាន់ប្រទេសក្រិច បន្ទាប់ពីប្រទេសកម្ពុជាបានទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំកម្មវិធីដំណើរទេសចរណ៍ពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ដែលនាំជូនដោយស្រាបៀរ Heineken® ដែលមានការចូលរួមពីខ្សែប្រយុទ្ធជើងចាស់ Ruud van Nistelrooy នៅកោះពេជ្រកាលពីខែមុន។ នេះមិនត្រឹមតែជាលើកទី១ សម្រាប់កម្ពុជាចូលរួមជាមួយទីក្រុងនៃក្រុមជើងឯករបស់ស្រាបៀរ Heineken® ប៉ុន្តែថែមទាំងជាក្រុមធំបំផុតដែលត្រូវបានអញ្ជើញធ្វើជាតំណាងអាស៊ី និងជាក្រុមមួយក្នុងចំណោមក្រុមធំៗទាំងបី។
ពួកគេក៏បានជួបជាមួយវីរបុរសឈ្នះពានរង្វាន់ជើងឯក UEFA Champions League គឺកីឡាករ Fernando Morientes ដែលលេងឱ្យក្លិប Real Madrid និង Liverpool និង Christian Karembeu ដែលជាកីឡាករបាល់ទាត់ជម្រើសជាតិបារាំងដែលលេងឱ្យក្លិប Real Madrid។ តារាទាំងពីរមានការចាប់អារម្មណ៍យ៉ាងខ្លាំងដែលក្រុមអ្នកគាំទ្រកម្ពុជាស្រឡាញ់បាល់ទាត់អន្តរជាតិ ដោយពួកគេបានចំណាយពេលជាងមួយម៉ោងឆ្លើយសំណួរ ផ្តល់ការណែនាំ ថតរូប និងផ្តល់ទៅឱ្យក្រុមនេះ នូវឱកាសចែករំលែកភាពរំភើបរីករាយនៃអនុស្សាវរីយចូលរួមទស្សនាកម្មវិធីប្រកួតក្របខ័ណ្ឌ Champions League ។
កាលពីយប់មិញនៅទីក្រុងអាថែន បានបង្ហាញពីភាពរំភើបរីករាយក្រៃលែងនៅពេលដែលស្រាបៀរ Heineken® បានរៀបចំក្បួនរថយន្តនាំពួកគេទៅកាន់គោលដៅអាថ៌កំបាំងមួយ ដើម្បីចូលរួមពិធីជប់លៀងទស្សនាប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ UEFA Champions League រវាងក្រុម Real Madrid និងក្រុម Liverpool ។ សាលមហោស្រពក្រិកមួយត្រូវបានប្រើប្រាស់ ដើម្បីបង្កើតបទពិសោធន៍ដ៏ល្អឥតខ្ចោះរបស់ស្រាបៀរ Heineken® ជាមួយការបញ្ចាំងផ្ទាល់នូវកម្មវិធីប្រកួតវគ្គផ្តាច់ព្រ័ត្រ រួមជាមួយនឹងកម្មវិធីរាប់ថយក្រោយ និងកម្មវិធីអបអរសាទរក្រោយបញ្ចប់ការប្រកួត។
ទស្សនិកជនបានចែកក្រុមគ្នារវាងក្រុម Liverpool និងក្រុម Real Madrid ដូច្នេះអ្នករាល់គ្នាមានឱកាសដើម្បីចែករំលែកភាពរំភើបរីករាយ ហើយទោះបីជាមានការរន្ធត់ ការភ្ញាក់ផ្អើល និងការខកចិត្តជាច្រើននៅលើទីលានប្រកួតក៏ដោយ ប៉ុន្តែបរិយាកាសពិធីជប់លៀងនៅតែបង្កភាពសប្បាយរីករាយ។
ចែករំលែកព័តមាននេះ