ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​សណ្តោង​ស៊ីទែន​ស៊ីម៉ង់ត៍​ពន្លះ​ម៉ូតូ​មួយ​គ្រឿងខ្ទេច​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​សណ្តោង​ស៊ីទែន​ស៊ីម៉ង់ត៍​បើក​រ៉េ​ចង្កូត​បុក​ម៉ូតូ​មួយ​គ្រឿង​ពេញទំហឹង​បណ្តាល​ឱ្យ​បុរស​ម្នាក់​រង​របួស​ធ្ងន់ធ្ងរ ។ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​និង​១០​យប់​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០១៨ ស្ថិត​នៅ​តាម​ផ្លូវជាតិ​លេខ​៣ ភូមិ​ព្រៃ​ព្រីង​ត្បូង​២ សង្កាត់​ចោម​ចៅ​២…

រាជធានី​ភ្នំពេញ ៖ រថយន្ត​សណ្តោង​ស៊ីទែន​ស៊ីម៉ង់ត៍​បើក​រ៉េ​ចង្កូត​បុក​ម៉ូតូ​មួយ​គ្រឿង​ពេញទំហឹង​បណ្តាល​ឱ្យ​បុរស​ម្នាក់​រង​របួស​ធ្ងន់ធ្ងរ ។ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​និង​១០​យប់​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០១៨ ស្ថិត​នៅ​តាម​ផ្លូវជាតិ​លេខ​៣ ភូមិ​ព្រៃ​ព្រីង​ត្បូង​២ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ ។

 រថយន្ត​បង្ក​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ ៣A-៦៣០៦ ជាប្រភេទ​​រថយន្ត​សណ្តោង​ស៊ីទែន​ស៊ីម៉ង់ត៍​របស់​ក្រុមហ៊ុន​ទ្រី​ស៊ូ​ស៊ី (TSM) ដឹក​ជញ្ជូន បើកបរ​ដោយ​បុរស​ម្នាក់ បន្ទាប់​ពី​កើតហេតុ​ អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់​។ ចំណែក​ម៉ូតូ​មួយ​គ្រឿង​ដែល​រង​គ្រោះ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ ១GA-២៥៣៧ បើកបរ​ដោយ​បុរស​ម្នាក់ បាន​រង​របួស​បែកក្បាល​យ៉ាងធ្ងន់ធ្ងរ​។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​រង​គ្រោះ​ជិះ​ម៉ូតូ​តែ​ម្នាក់ឯង​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង បើកបរ​ក្នុង​ល្បឿន​លឿន លុះ​បើកបរ​​មក​ដល់​ចំណុច​កើតហេតុខាងលើ​ ស្រាប់តែ​មាន​រថយន្ត​សណ្តោង​ស៊ីទែន​ស៊ីម៉ង់ត៍​បើក​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូងបញ្ច្រាសទិស​គ្នា ហើយ​បើកបរ​ក្នុង​ល្បឿន​លឿន​ដូច​គ្នា បាន​រ៉េ​ចង្កូត​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ចំ​ផ្នែក​ខាង​មុខ​ចំហៀង​ខាងឆ្វេង​ពេញទំហឹង​ បណ្តាលឱ្យ​​បុរស​ជា​អ្នកបើកបរ​ម៉ូតូ​រង​របួសធ្ងន់​សន្លប់​ស្តូកស្តឹង រីឯ​ម៉ូតូ​បាន​រង​ការ​ខូចខាត​ខ្ទេច​មួយ​កំណាត់​មុខ ចំណែក​រថយន្ត​រង​ការ​ខូចខាត​ដាច់​កាង​ធ្លាក់​ពេញ​ផ្លូវ ហើយ​អ្នកបើកបរ​រថយន្ត​រត់គេច​ខ្លួន​បាត់​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្តសង្គ្រោះ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ​ផង​ដែរ​។

ក្រោយ​ពេល​កើតហេតុ ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ប្រគល់​អោយ​ជំនាញ​ចរាចរណ៍​ជើង​គោក នៃ​ស្នងការ​រាជធានី​ភ្នំពេញ ដើម្បី​វាស់វែង​នឹង​យក​ម៉ូតូ ព្រម​ទាំង​រថយន្ត​​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ