ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​មនុស្ស​ម្នាក់​ដេក​ស្លា.ប់​នៅ​ផ្លូវ​ចូល​ផ្សារ​រាត្រី​ថ្មី​មិនដឹង​មូលហេតុ​!

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ បុរស​វ័យ​ចំណាស់​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​យ៉ាង​អាណោចអាធម៌ នៅ​ចំណុច​ផ្លូវ​ចូល​ផ្សារ​រាត្រី​ថ្មី ដែល​ស្ថិត​នៅ​ភូមិ​បា​វិត​កណ្ដាល សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង ។ ហេតុការណ៍​នេះ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង…

ខេត្តស្វាយរៀង ៖ បុរស​វ័យ​ចំណាស់​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​យ៉ាង​អាណោចអាធម៌ នៅ​ចំណុច​ផ្លូវ​ចូល​ផ្សារ​រាត្រី​ថ្មី ដែល​ស្ថិត​នៅ​ភូមិ​បា​វិត​កណ្ដាល សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង ។ ហេតុការណ៍​នេះ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ១៦​និង​០០​នាទី​ល្ងាច​ថ្ងៃ​ទី​៣១ ខែឧសភា ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា សព​មួយ​នេះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ដេក​ស្លាប់​ដោយ​មិនដឹង​មូលហេតុ ខណៈ​បច្ចុប្បន្ន គឺ​មិន​អាច​កំណត់​អត្តសញ្ញាណ​បាន​នោះ​ទេ តែ​តាម​ភិនភាគ​សព​យើង​អាច​សន្និដ្ឋាន​ថា សព ភេទ​ប្រុស អាយុ​ប្រហែល​៦៥​ឆ្នាំ ជា​មនុស្ស​(​គ​) ហើយ​គេ​តែង​ឃើញ​គាត់​ដើរ​សុំទាន​នៅ​តំបន់​នេះ តែ​មិនដឹង​ថា អា​ស័​យ​ដ្ឋា​ន​របស់​គាត់​នៅឯណា​នោះ​ឡើយ ។

បច្ចុប្បន្ន​សព​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​បញ្ចុះ​នៅ​ជិត​បរិវេណ​វត្ត​តា​ពៅ ដើម្បី​រង់ចាំ​បងប្អូន​ក្រុម​គ្រួសារ​មក​ទទួលយក ហើយ​ជា​ការ​អំពាវនាវ​ពី​សមត្ថកិច្ច​ក្រុង​បា​វិត បើសិនជា​សាច់ញាតិ ឬ​អ្នក​ដែល​បាន​ស្គាល់​សព​បានឃើញ​ព័ត៌មាន​នេះ សូម​ទាក់ទង​មក​សមត្ថកិច្ច​ក្រុង​បា​វិត​តាម​រយៈ​លេខ​ទូរ​ស័​ព្ច (0977780086) សមត្ថកិច្ច​និង​ជូន​ទៅ​យក​សព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ