ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាឡោះ​ចុងដៃ

13 ឆ្នាំ មុន

បទ​ពាក្យ ៤ (​សូត្រ​បែប​ប្រជាប្រិយ )

១-​អាឡោះ​ចុងដៃ​ ​ ​ចុង​ស្រស់​ស្រី​ថ្មី​ ​ ​ ​អោយ​បង​ងប់ងុល
សន្ធៃ​សន្ធឹក​ ​ ​ ​នឹក​ឆោមនិមល​ ​ ​ ​គឹ​ត​អ្វី​មិន​យល់
​ ​ ​ ​ ខ្វល់​ព្រោះ​ស្នេហា ។

បទ​ពាក្យ ៤ (​សូត្រ​បែប​ប្រជាប្រិយ )

១-​អាឡោះ​ចុងដៃ​    ​    ​ចុង​ស្រស់​ស្រី​ថ្មី​    ​    ​    ​អោយ​បង​ងប់ងុល
   សន្ធៃ​សន្ធឹក​    ​    ​    ​នឹក​ឆោមនិមល​    ​    ​    ​គឹ​ត​អ្វី​មិន​យល់
    ​    ​    ​    ​            ខ្វល់​ព្រោះ​ស្នេហា ។
២-​អាឡោះ​ចុងដៃ​    ​         ​កាល​ជួប​គ្នា​ថ្មី​    ​    ​    ​ស្រី​មាន​មេត្ដា
   អោយ​បង​បាន​យល់​    ​    ​ស្គាល់​រស​ជីវ៉ា​    ​    ​    ​រស​រ័ក្ស​កា​មា
    ​    ​    ​    ​                  រាគា​រីករាយ ។
៣-​​អាឡោះ​ចុងដៃ​    ​    ​ស្រួល​ស្រើបស្រាល​ក្រៃ​    ​    ​លើស​លោក​សួគ៌​នាយ
    ជិ​វ៉ា​និង​បង​    ​    ​    ​កន្លង​សប្បាយ​    ​    ​           ​គឹកកង​ក្អាកក្អាយ
    ​    ​    ​    ​            ក្លាយ​ភ្លេច​រឿង​រៀន ។
៤-​​អាឡោះអាល័យ​    ​    ​អាឡោះ​ចុងដៃ​    ​    ​    ​ភ្លេច​ពាក្យ​គ្រូ​ប្រៀន
   ម៉ែ​ពុក​ប្រដៅ​    ​    ​     ​កូន​ណើ​យ​ខំរៀន​    ​    ​  ​កូន​គេច​កើប​កៀន
    ​    ​    ​    ​              ល្បង​ល្បែង​ស្នេហា ។
៥-​ ​អាឡោះ​ចុងដៃ​    ​    ​ទាំង​បង​ទាំងស្រី​    ​    ​    ​ត្រួតថ្នាក់​ហើយ​ណា
    មិត្ដភក្ដិ​រាល់គ្នា​    ​    ​ជាប់​គ្រប់​អ​ត្មា​    ​    ​       ​បង​និង​ជីវ៉ា
    ​    ​    ​    ​              ធ្លាក់​លាន់​សូរ​ក្ឌុក ។
៦-​​អាឡោះ​ចុងដៃ​    ​       ​ពោះ​អូន​រាល់ថ្ងៃ​    ​    ​    ​ម្ដេច​លយ​សម្រុក
   ប៉ោង​ធំ​រឿយ​រឿយ​    ​    ​ភ្នែក​ស្លែ​ស្លក់​មុខ​    ​    ​    ​ចង់​យល់​ទំនុក
    ​    ​    ​    ​               សួរ​ម៉ែ​ទើប​ដឹង ។
៧-​​អាឡោះ​ចុងដៃ​    ​    ​ វាន់​ក​ហើយ​ស្រី​    ​    ​      ​ម៉ែ​អូន​គាត់​ប្ដឹង
    ថា​បង​ល្បួង​អូន​    ​    ​លួចលាក់​ដំណឹង​    ​    ​    ​មាន​ផ្ទៃ​ទើប​ដឹង
    ​    ​    ​    ​             ចោទ​បង​រំលោភ ។
៨-​​ឈប់​អាឡោះ​ចុងដៃ​    ​    ​យុវជន​យុវតី​    ​    ​    ​ដឹង​ហើយ​កុំ​ភព
   កុំ​ត្រាប់​រៀង​ខ្ញុំ​    ​    ​        ​ចៀស​កុំ​ប្រស​ព​    ​    ​  ​កុំ​គប្បី​ត្រាប់

    ​    ​    ​    ​                  រឿង​យ៉ាប់​នេះ​ឡើយ ។​  

ឃុ​ត ណា​រិ​ន​កាន់​បូ ២៣ ឧសភា ២០១០ ភ្នំពេញ ១២​:​១៣ រសៀល