ខ្លោចផ្សា​ខ្លាំងណាស់… ក្រោយឃើញ​ត្រាប់​​ឃាតករយួនចាប់​រំលោភក្មេង​​៤​​ឆ្នាំ​​នេះ


រាជធានី​ភ្នំពេញ ៖ ឃាតករ​ចិត្តសាមាន្យ​ជនជាតិ​វៀតណាម ​ដែល​បាន​ធ្វើ​សកម្មភាព​សម្លាប់​រួច​រំលោភ​ក្មេង​ស្រី​អាយុ​៤​ឆ្នាំរហូត​ដល់ស្លាប់ ដោយ​ការ​ខ្ទប់មាត់​ដាច់ដង្ហើម ហើយ​យក​សព​ទៅ​ច្រក​ក្នុង​ពាង នៅ​លើ​ផ្ទះ​ទុក​ចោល​មួយ​កន្លែង ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌប្ញស្សីកែវ​ នាំ​ខ្លួន​យក​ទៅ​ធ្វើ​ត្រាប់​ពី​សកម្មភាព​ដ៏​ឃោរឃៅ​នៅ​កន្លែង​កើតហេតុ ដោយ​មានការ​ពង្រាយ​កម្លាំង​ច្រើន​ស្អេកស្កះ ខ្លាច​ផ្ទុះ​ការ​ខឹងសម្បា​ពី​មហាជន ឈាន​ដល់​​ការ​វាយ​សម្លាប់​ជនជាប់ចោទ ។ អ្វី​ដែល​ត្រូវ​បាន​កត់សម្គាល់​ដែរ​នោះ គឺ​នេះ​ត្រូវ​បាន​ប៉ូលិស​ឱ្យ​ពាក់​មុខ​ដូច​នី​ន​ចារ​ផង​ដែរ ។ នៅ​ក្នុង​ការ​ធ្វើ​ត្រាប់ សមត្ថកិច្ច​ក៏​បាន​ប្រើ​រូប​ម៉ា​នី​កាំ​ង​ធ្វើ​ជា​និម្មិតរូប​ស្តី​ពី​ការ​រំលោភ​ក្មេង​ស្រី​រង​គ្រោះ​ផង​ដែរ ។

ការ​នាំ​ជន​ដៃដល់​ទៅ​ធ្វើ​ត្រាប់ ​គឺ​នៅ​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​៣១ ឧសភា ក្រោមការ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ទៀង ច័ន្ទ​សារ អធិការ​នគរបាល​ខណ្ឌឫស្សីកែវ ។ ​សមត្ថកិច្ច​បាន​ប្រើ​កម្លាំង​ប្រមាណ​ជិត​១០០​​នាក់​មក​ការពារ ដែល​មក​ពី​បណ្តា​ប៉ុស្តិ៍​ទាំង​៧​ ក្រោម​ឱវាទ​អធិកា​ដ្ឋា​ន រួម​ជាមួយ​ប្រជា​ការពារ​សង្កាត់ ច្រាំង​ចំរេះ​ទី​២ ដើម្បី​ការពារ​ក្រែង​មាន​អំពើ​ហិង្សា​ណាមួយ​ជាយថាហេតុ​ទៅ​លើ​ជន​ដៃដល់​ជា​ឃាតករ ។

ឃាតករ​រូប​នោះ ឈ្មោះ​ង្វៀ​ង យ៉ាំ​ង​យី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​វៀតណាម​មុខរបរ​ ជា​អ្នកលក់​ត្រាវ​និង​ដំឡូង​ចៀន មាន​ទីលំនៅ​ផ្ទះ​គ្មាន​លេខ​ក្នុងភូមិ​ក សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌឫស្សីកែវ ក្បែរ​កំពង់​ចម្លង គីឡូម៉ែត្រ​លេខ​៧ ដែល​ជា​កន្លែង​ជន​ដៃដល់​ធ្វើ​សកម្មភាព​ចាប់រំលោភ​ហើយ​សម្លាប់​ក្មេង​ស្រី ។ចំណែក​​ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ ខា ស្រី​ចាន់ អាយុ​៤​ឆ្នាំ ជា​ជនជាតិ​វៀតណាម​​ដូច​គ្នា មាន​លំនៅ​ក្បែរ​កន្លែង​កើតហេតុ ។

គួរ​បញ្ជាក់​ថា ជន​ដៃដល់​ត្រូវ​បាន​កម្លាំងនគរបាល​ខណ្ឌប្ញស្សីកែវ ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​ប្រមាណ​១២​និង​៣០​នាទី​យប់​ចូល​ថ្ងៃ​ទី​៣០ ​ឧសភា បន្ទាប់​ពី​ធ្វើ​សកម្មភាពលួងលោមក្មេង​ស្រី​យក​ទៅ​រំលោភ​ និង​ខ្ទប់​មាត់​ក្មេង​ស្រី​សម្លាប់​ហើយ​យក​សព​ទៅ​ច្រក​ក្នុង​ពាង​បាន​ប្រមាណ​៤​ម៉ោង ។ នៅ​ក្នុង​សកម្មភាព​ជន​ដៃដល់​បាន​លួងលោម ​និង​ហៅ​ក្មេង​ស្រី​ឡើង​លើ​ផ្ទះ​ឈើ​ទុក​ចោល​មួយ​ រួច​ធ្វើ​សកម្មភាព​រំលោភ​តាម​រន្ធ​គូទ និង​សម្លាប់ ​ហើយ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​០៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ​ទុក​ចោល​នៅ​មាត់ច្រាំង​ទន្លេសាប ស្ថិត​នៅ​ក្រុម​៥ ភូមិក សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌឫស្សីកែវ បន្ទាប់​ពី​ក្រុម​គ្រួសារ​ដើរ​រក​ប្រទះ​ឃើញ​សព ។

នៅ​ក្នុង​ពេល​នាំ​ជន​ដៃដល់​ទៅ​ធ្វើ​ត្រាប់​ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ដោយ​ប្រជាពលរដ្ឋ​រាប់រយ​នាក់​បាន​នាំ​គ្នា​ចោមរោម​មើល​រួម​ជាមួយ​កម្លាំង​សមត្ថកិច្ច​ប្រមាណ​ជិត​១០០​នាក់​ការពារ​យ៉ាង​តឹង​រឹង​នៅ​តាម​ដងផ្លូវ ។ តាម​ការ​ធ្វើ​ត្រាប់​បានឱ្យ​ដឹង​ថា មុន​ដំបូង ជន​ដៃដល់​បាន​ឡើង​ទៅ​ធ្វើ​ផ្ទះ​មុន រួច​ក៏​បាន​ស្រែកហៅ​ក្មេង​ស្រី ​ដែល​រត់​លេង​ក្រោមផ្ទះឡើង​ទៅ​លើ រួច​ធ្វើ​សកម្មភាព​ចាប់រំលោភ​តែ​ម្តង ។ នៅ​ក្នុង​សកម្មភាព ជន​ដៃដល់​ក៏​បាន​ខ្ទប់មាត់​ក្មេងស្រី រហូត​ដល់​ស្លាប់​រួច​អូស​សព​ទៅ​ដាក់​ក្នុង​ពាង​អត់​ទឹក ក្នុង​បន្ទប់​មួយ​យក​គម្រប​ពីលើ ។

តាម​ការ​ធ្វើ​ត្រាប់​ក៏​បន្ត​ឱ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​រំលោភ​សម្លាប់​រួច និង​យក​សព​ច្រក​ដាក់​ក្នុង​ពាង​ហើយ ជន​ដៃដល់​ក៏​បាន​ចាក់​គន្លឹះទ្វារ បង្អួច​ហើយ រួច​លូន​ចេញ​តាម​ប្រឡោះ​ខាងលិច​គេចខ្លួន ។ ការ​នាំ​ជន​ដៃដល់​ទៅ​ធ្វើ​ត្រប់​អស់​រយៈពេល​ប្រមាណ​៤០​នាទី និង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ នៅ​ក្បែរ​ខាង ។ ទន្ទឹម​នោះ​ លោក​វរសេនីយ៍ឯក ទៀង ច័ន្ទ​សារ អធិការ​នគរបាល​ខណ្ឌឫស្សីកែវ បាន​ជួប​ឪពុក​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ ក៏​បាន​សម្តែង​ការ​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ផង​ដែរ ។

លោក​វរសេនីយ៍ឯក ទៀង ច័ន្ទ​សារ បានឱ្យ​ដឹង​ថា បន្ទប់​ពី​មានរឿង​ឃាតកម្ម​កើតឡើង ដោយ​មាន​បទ​បញ្ជា​ពី​លោកនាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជ​ធានី​ភ្នំពេញ​ បាន​បញ្ជាឱ្យ​លោក​ដាក់​កម្លាំង​ចុះ​ស្រាវជ្រាវ​ជា​បន្ទាន់ ហើយ​ឈាន​ទៅ​ឃាត់ខ្លួន​ជន​ដៃដល់​នៅ​វេលា​ម៉ោង​១២​និង​៣០​នាទី​ឈាន​ចូល​ថ្ងៃ​ទី​៣០ ខែឧសភា បន្ទប់​ពី​ជន​នោះ​បាន​ព្យាយាម​គេចខ្លួន ។ ទន្ទឹម​នោះ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ក៏​បាន​ថ្លែង​អំណរ​ដល់​សមត្ថកិច្ច​ខណ្ឌឫស្សីកែវ បាន​ខិតខំ​ក្នុង​ការ​បង្ក្រាប​ឃាត់ខ្លួន​ឃាតករ​ដ៏​សាហាវឃោរឃៅ​នេះ​បាន​ទាន់​ពេល ។ លោក​អធិការ​ក៏​បាន​ចូល​បុណ្យ​ចំនួន​២០​ម៉ឺន​រៀល​ដល់​ក្រុម​គ្រួសា​េ​សព​ផង​ដែរ ៕

Facebook Google Twitter Email

Live

Sponsored News

១១:២៩ | ក្នុងស្រុក

ក្រុមហ៊ុន KB Kookmin Card និង ធនាគារឯកទេស ខេប៊ី ដេហាន ម.ក ឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនដុល្លារ ដើម្បីផ្ដល់អាហារូបករណ៍ និងគាំទ្រគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តកំពង់ធំ

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ