ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនឿ​លើ​ការ​អុជ​ទៀន​ធូប

5 ឆ្នាំ មុន

គ្រឿង​សក្ការបូជា​ទាំង​ពីរ​មុខ​គឺ​ទៀន​និង​ធូប​ត្រូវ​បាន​គេ​និយម​ប្រើ​នៅ​គ្រប់ពេល​ធ្វើ​ពិធីសាស​នា ឬ​ការ​បន់ស្រន់​ក្នុង​ពិធី​កម្ម​ផ្សេង​ៗ​។ មនុស្ស​ភាគច្រើន ដែល​មាន​ជំនឿ​ជឿជាក់​លើ​អ្វីមួយ​នោះ​បើ​គេ​មិន​បាន​ដុត​ទៀន​ធូប​បូជា​ទេ​នោះ គេ​ហាក់ដូចជា​មិន​អស់ចិត្ត​ឡើយ​ ។ ការ​អុជ​ធូប​នេះ មានការ​និយម​ខុស​ៗ​គ្នា មាន​ជន​ខ្លះ​និយម​អុជ​ធូប​បី​សរសៃ ៥​សរសៃ…

គ្រឿង​សក្ការបូជា​ទាំង​ពីរ​មុខ​គឺ​ទៀន​និង​ធូប​ត្រូវ​បាន​គេ​និយម​ប្រើ​នៅ​គ្រប់ពេល​ធ្វើ​ពិធីសាស​នា ឬ​ការ​បន់ស្រន់​ក្នុង​ពិធី​កម្ម​ផ្សេង​ៗ​។ មនុស្ស​ភាគច្រើន ដែល​មាន​ជំនឿ​ជឿជាក់​លើ​អ្វីមួយ​នោះ​បើ​គេ​មិន​បាន​ដុត​ទៀន​ធូប​បូជា​ទេ​នោះ គេ​ហាក់ដូចជា​មិន​អស់ចិត្ត​ឡើយ​ ។

ការ​អុជ​ធូប​នេះ មានការ​និយម​ខុស​ៗ​គ្នា មាន​ជន​ខ្លះ​និយម​អុជ​ធូប​បី​សរសៃ ៥​សរសៃ ៧​សរសៃ ឬ​៩​សរសៃ​ក៏​មាន​ដែរ​។ ទាក់ទិន​នឹង​ការ​អុជ​ធូប​នេះ មាន​ទស្សនៈ​យល់​ខុស​ៗ​គ្នា​ដោយ​អ្នកខ្លះ​យល់​ថា ៖

-​ចំនួន​៣​សរសៃ ជា​ការ​បូជា​គុណព្រះរតនត្រ័យ
-​ចំនួន​៥​សរសៃ ជា​តំណាង​ទិស​ធំ​ទាំង​៤ ព្រមទាំង​ទិស​កណ្តាល​១​ផង​។ ជន​ខ្លះ​យល់​ថា ជា​ការ​បូជា​ចំពោះ​ព្រះ​រតនត្រ័យ និង​គុណមាតា​បិតា ហើយ​ជន​ខ្លះ​ទៀត​យល់​ថា ជា​ការ​បូជា​សីល​៥ បូជា​ព្រះពុទ្ធ​ទាំង​៥ ព្រះ​អង្គ ឬ​ខន្ធ​៥ ទៀត​ផង​ក៏​មាន​។

-​ចំនួន​៧​សរសៃ ជា​តំណាង​គុណមាតា​បិតា​និង​ញាតកា​ទាំង​៧​សន្តាន​ ។
-​ចំនួន​៩​សរសៃ ជា​តំណាង ទិស​ទាំង​៩​និង​ជន​ខ្លះ​យល់​ថា ជា​ការ​បូជា​ចំពោះ​ព្រះ​នព្វ​លោក​កុ​ត្តរ​ធម៌​ដែល​ជា​ធម៌​ជាន់ខ្ពស់​ក្នុង​ព្រះ​សាសនា ។

ប៉ុន្តែ​ជា​ទស្សនៈ​ផ្ទាល់ខ្លួន​របស់ខ្ញុំ​យល់​ថា ការអុជទៀនធូបក៏គួរប្រយ័ត្នផង ស្រួលមិនស្រួលនាំអន្តរាយក៏មានដោយសារតែការធ្វេសប្រហែស ។ ម្យ៉ាងទៀតនេះជាអាមិសបូជា ជា​ការ​បូជា​សំបក​ក្រៅ​មិនសំខាន់ប៉ុន្មានទេ រឿងដែលសំខាន់​បំផុត​គឺ​ការ​បដិបត្តិ​ឱ្យ​បាន​ត្រឹមត្រូវ ដែល​ជា​ការ​បូជា​ផ្នែកខាងក្នុង​ពោល​គឺ​ការ​អនុវត្ត​តាម​ពុទ្ធោវាទ សរុប​ឱ្យ​ខ្លី​មក​មាន​៣​យ៉ាង​គឺ​៖


-​ការ​មិន​ធ្វើអំពើ​អាក្រក់​គ្រប់​បែប​យ៉ាង​ជា​ប្រក្រតី
-​ការ​កសាង​តែ​អំពើ​ល្អ សុចរិតយុត្តិធម៌
-​ការ​ធ្វើ​ចិត្ត​ឱ្យ​ស្អាត​ផូរផង់​ ។

ស្រង់ពីក្បួនសិល្ប៍សាស្រ្តខ្មែរបុរាណ