ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្នប្រយែង​បងប្អូន គ្រោះថ្នាក់​ចរាចរណ៍​ជា​ឃាតក​លាក់​មុខ ជាក់ស្តែង​ករណី​នេះ

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ឧប្បត្តិហេតុ​បុរស​វ័យ​ចំណាស់​ម្នាក់​ជិះ​ម៉ូតូ​ឡើង​វ៉ា​រថយន្ត​ពេទ្យ​មិន​ទាន់​ផុត​ស្រាប់​តែ​រថយន្ត​សាំង​យ៉ុ​ង​មក​ពីមុខ​បុក​ទំហឹង​បណ្តាល​ឱ្យ​បែកក្បាល​ស្លាប់​ភ្លាម​ៗ បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០១៨ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ចន្លោះ​គីឡូ​មែ​ត​២៩-៣០ ស្ថិត​នៅ​ភូមិ​ព្រៃ​ភ្លូ ឃុំ​កំពង់ថ្ម…

ខេត្តកំពង់ធំ ៖ ឧប្បត្តិហេតុ​បុរស​វ័យ​ចំណាស់​ម្នាក់​ជិះ​ម៉ូតូ​ឡើង​វ៉ា​រថយន្ត​ពេទ្យ​មិន​ទាន់​ផុត​ស្រាប់​តែ​រថយន្ត​សាំង​យ៉ុ​ង​មក​ពីមុខ​បុក​ទំហឹង​បណ្តាល​ឱ្យ​បែកក្បាល​ស្លាប់​ភ្លាម​ៗ បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០១៨ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ចន្លោះ​គីឡូ​មែ​ត​២៩-៣០ ស្ថិត​នៅ​ភូមិ​ព្រៃ​ភ្លូ ឃុំ​កំពង់ថ្ម ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ។

សមត្ថកិច្ច​នគរបាល​បានឱ្យ​ដឹង​ថា បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​កន្លែង​កើតហេតុ​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​ជន​រង​គ្រោះ​មានឈ្មោះ ឯក យ៉ិ​ន ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្រចាប់ សង្កាត់​អាចារ្យ​លាក់ ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ ជិះ​ម៉ូតូ​ម៉ា​កវី​វ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ធំ 1A-1461 ចេញពី​កើត​ទៅ​លិច​នៅ​ក្នុង​ល្បឿន​យ៉ាង​លឿន​ឡើង​វ៉ា​រថយន្ត​ពេទ្យ​១​គ្រឿង​តែ​វ៉ា​មិន​ផុត​ហើយ​ក៏​ត្រូវ​រថយន្ត​សាំង​យ៉ុ​ង​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2Y-3062 ចេញពី​លិចទៅ​កើត​ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា​បុក​ចំ​ពីមុខ​ពេញទំហឹង​អូស​ប្រមាណ​៧០​ទៅ​៨០​ម៉ែត្រ បណ្តាល​អោយ​ជន​រង​គ្រោះ​បែកក្បាល​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ម៉ូតូ​ខូចខាត​ទាំងស្រុង ។

សមត្ថកិច្ច​បញ្ជាក់​ថា មូលហេតុ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បង្ក​ឡើង​ដោយ​ភាគី​ម៉ូតូ​បើក​ជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ គួប​ផ្សំ​នឹង​រថយន្ត​បើក​លឿន ។ បន្ទាប់​ពី​កើតហេតុ​អ្នកបើកបរ​រថយន្ត​សាំង​យ៉ុ​ង​បាន​ចុះ​រត់គេច​ខ្លួន​បាត់ ចំណែក​វត្ថុ​តាង​រថយន្ត និង​ម៉ូតូ​ប៉ូលិស​ចរាចរណ៍​ស្រុក​យក​ទៅ​រក្សារ​ទុក​នៅ​អធិការ​នគរបាល​ស្រុក សាកសព​ជន​រង​គ្រោះ​សមត្ថកិច្ច​បាន​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ