ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​ប្រកាស​ចូល​កាន់​មុខ​តំណែង​ប្រធាន​ពន្ធនាគារ​ខេត្ត​ព្រះ​សីហ​នុ

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​សាល​ប្រជុំ​សាលាខេត្ត​ព្រះ​សីហ​នុ​រសៀល​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០១៨ នេះ​បាន​ប្រារព្ធ​ពិធី​ប្រកាស​ចូល​កាន់​មុខ​តំណែង​ប្រធាន​ពន្ធនាគារ​ជំនួស​អតីត​ប្រធាន​ពន្ធនាគារ​ដែល​ត្រូវ​ចូល​និវត្តន៍ ។ ពិធី​ខាងលើ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​លោក ប៉ាវ ហម​ផា​ន…

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​សាល​ប្រជុំ​សាលាខេត្ត​ព្រះ​សីហ​នុ​រសៀល​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០១៨ នេះ​បាន​ប្រារព្ធ​ពិធី​ប្រកាស​ចូល​កាន់​មុខ​តំណែង​ប្រធាន​ពន្ធនាគារ​ជំនួស​អតីត​ប្រធាន​ពន្ធនាគារ​ដែល​ត្រូវ​ចូល​និវត្តន៍ ។

ពិធី​ខាងលើ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​លោក ប៉ាវ ហម​ផា​ន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ដោយ​មានការ​អញ្ជើញ​ចូលរួម​ជា​កិត្តិយស​នៅ​ក្នុង​ឱកាស​ខាងលើ​មាន​លោក ស្រ៊ុ​ន ស្រ៊​ន់ អភិ​បាល​នៃ​គណ​:​អភិបាល​ស្តីទី​តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក យន្ត មីន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ​ដែល​លោក​ជាប់​បំពេញ​បេស​កម្ម និង​មានការ​ចូលរួម​ពី​សំណាក់​លោក លោកស្រី ជា​អភិបាល អភិបាលរង​ក្រុង​-​ខេត្ត លោក​លោកស្រី​ជា​ប្រធាន អនុប្រធាន​មន្ទីរ អង្គភាព​ពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ​បាន​មក​ចូលរួម​ផង​ដែរ ។

យោង​តាម​សេចក្តីសម្រេច​របស់​រាជរដ្ឋាភិបាល​ក្រសួងមហាផ្ទៃ​លេខ​១៩១៦.​ប្រ​.​ក​ចុះ​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០១៨ ស្តី​ពី​ការ​ប្រគល់​ភារកិច្ច​ជូន​មន្ត្រីរាជការ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​សម្រេច​ប្រគល់​ភារកិច្ច​ជូន​លោក ម៉ី ឌឿ​ន អត្ថ​លេខ​០១៥៤ វរ​អគ្គានុរក្ស​ថ្នាក់​លេខ​០១ ឲ្យ​ចូល​កាន់​មុខ​តំណែង​ជា​ប្រធាន​ពន្ធនាគារ​ខេត្ត​ព្រះ​សីហ​នុ ជំនួស​លោក សំ សុផល ដែល​ត្រូវ​បាន​ចូល​និវត្តន៍​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ