ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្នឹង​ឃើញច្បាស់​ហើយ… បោកស្នេហ៍អ្នក​មេម៉ាយលង់​ខ្លួនតាម​​ហ្វេស​​បុក

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ដែលបោក​ស្រី្ត​មេម៉ាយ​តាម​ហ្វេ​ស​ប៊ុ​ក រហូត​ឡើងផ្ទះសំណាក់​លង់ខ្លួន​អស់ទាំង​ប្រាក់​និង​ខ្លួនប្រាណ រួច​គេច​បាត់​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២៨ ខែឧសភា នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​នោះ មក​ដល់​ពេល​នេះ​បាន​ស្គាល់​មុខមាត់​ពិត​ហើយ ។ ទោះជា​យ៉ាងណា…

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ដែលបោក​ស្រី្ត​មេម៉ាយ​តាម​ហ្វេ​ស​ប៊ុ​ក រហូត​ឡើងផ្ទះសំណាក់​លង់ខ្លួន​អស់ទាំង​ប្រាក់​និង​ខ្លួនប្រាណ រួច​គេច​បាត់​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២៨ ខែឧសភា នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​នោះ មក​ដល់​ពេល​នេះ​បាន​ស្គាល់​មុខមាត់​ពិត​ហើយ ។

ទោះជា​យ៉ាងណា ប្រុស​ព្រាន​រូប​នេះ​មិន​ទាន់​បាន​ស្គាល់​អត្តសញ្ញាណ​ពិតប្រាកដ​នៅឡើយ​ទេ ប៉ុន្តែ​បើ​យោង​តាម​អ្នក​មេម៉ាយ​ចាយ​សម្រស់​តាម​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ឡត មុំ អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​លាប​ទង ឃុំ​ទ្រា ស្រុក​ស្ទោង ខេត្តកំពង់ធំ ប្រាប់​ថា នាង​មាន​ទំនាក់ទំនង​ស្នេហ៍​ជាមួយ​ម្ចាស់​ហ្វេ​ស​ប៊ុ​កមួយ​ជា​ខ្មែរ​តែ​សរសេរ​ជា​អក្សរ​ថៃ​គឺ​ឈ្មោះ វ៉ា​ន់ រយៈពេល​ជិត​១​ខែ ។

ក្រោយ​ពី​ស្គាល់គ្នា​តាម​ហ្វេ​ស​ប៊ុ​ក ជន​នេះ​បាន​លួងលោម​នាង​សុំ​ស្នេហ៍ ហើយ​បបួល​នាង​ធ្វើ​លិខិតឆ្លងដែន​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ដោយ​គេ​ឱ្យ​នាង​រក​ប្រាក់​ត្រឹម​១​ម៉ឺន​បាត​(​ប្រាក់​ថៃ​) ខ្វះ​ប៉ុន្មាន​គេ​នឹង​ជួយ ។
ក្រោយ​ពី​មក​ដល់​ក្រុង​ប៉ោយ​ប៉ែ​ត ប្រុស​ព្រាន​នេះ​បាន​នាំ​ឡើងផ្ទះ​សំណាក់ ហើយ​ព្យាយាម​បោក
យក​ប្រាក់​ពី​នាង​អស់​សរុប​៤​លាន​រៀល រួច​គេចខ្លួន​ទៅ​បាត់​នៅ​ព្រឹក​២៨ ខែឧសភា ។ ពេល​បោក​យក​ខ្លួនប្រាណ​និង​ប្រាក់​របស់​នាង​អស់ហើយ ដំបូង​ទាក់ទង​តាម​ទូរស័ព្ទ​ចូល​គឺ​គេ​ឱ្យ​នាង​រង់ចាំ​នៅ​បរិវេណ​វត្ត​បា​លិ​លេ​យ្យ តែ​តាម​ពិត​គឺ​ជន​នោះ​គេច​បាត់​ហើយ ថែម​ទាំង​បិទ​ទូរស័ព្ទ​និង​បិទ​ហ្វេ​ស​ប៊ុ​ក​ទៀត ។

នៅ​ថ្ងៃ​កើតហេតុ គេ​ឃើញ​នគរបាល​ប៉ុស្តិ៍​សង្កាត់​ប៉ោយ​ប៉ែ​ត ដឹក​ស្ត្រី​រង​គ្រោះ​ទៅ​ផ្ទះ​សំណា​ក់​ស្ទឹង​មាស ជាប់​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ដើម្បី​ឆែក​មើល​កាមេរ៉ា​សុវត្ថិភាព​រកមុខ​ជនសង្ស័យ ។ ប៉ុន្តែ​ទោះជា​បែប​នេះ​ក្តី ក៏​ជន​រង​គ្រោះ​នៅ​តែរង​គ្រោះ​ដដែល ព្រោះ​កាមេរ៉ា​សុវត្ថិភាព​ផ្ទះ​សំណា​ក់​នោះ​មើល​មិន​ច្បាស់ ។ យ៉ាងណា​ក៏​ដោយបើ​ទោះជា​ជនសង្ស័យ​បាន​រៀប​គម្រោង​ជា​មុន​ដោយ​យក​ទូរស័ព្ទ​ជន​រង​គ្រោះ​លុប​រូប​ផ្សេង​ៗដែល​ពាក់ព័ន្ធ​នឹង​ខ្លួន​ក្តី ក៏​រូបភាព​២​សន្លឹក​របស់ប្រុស​ព្រាន​ត្រូវ​បាន​ស្ត្រី​រង​គ្រោះ​រក​ឃើញ ដោយសារ​កាលពី​ថ្ងៃមុន​នាង​បាន​បញ្ជូន​ទៅ​ឱ្យ​ក្មួយ​ស្រី​តាម​ឆាត​ហ្វេ​ស​ប៊ុ​ក ។ នាង​ប្រាប់​តាម​ទូរស័ព្ទ​ថា នាង​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​ឱ្យ​សមត្ថកិច្ច​ជួយ​ស្រាវជ្រាវ​រក​ជន​កំហូច​រូប​នោះ​រួច​ហើយ កាលពី​ថ្ងៃ​២៩ ខែឧសភា នៅ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ប៉ោយ​ប៉ែ​ត ។

នាយ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ប៉ោយ​ប៉ែ​ត លោក អុ​ឹ​ម សុ​ភារៈ ប្រាប់​តាម​ទូរស័ព្ទ​ថា ស្ត្រី​រង​គ្រោះ​បាន​មក​ដាក់​ពាក្យបណ្តឹង​ទាមទារ​រក​យុត្តិធម៌​នៅ​ប៉ុស្តិ៍​របស់​លោក​ពិតប្រាកដ​មែន កាលពី​ព្រឹក​ថ្ងៃ​២៩ ខែឧសភា ហើយ​ពេល​នេះ​សមត្ថកិច្ច​កំពុង​តាម​ស្រាវជ្រាវ​រក​ជន​កំហូច​នោះ ៕ ​

អត្ថបទសរសេរ ដោយ