ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ចពាក់ព័ន្ធត្រូវទប់ស្កាត់សកម្មភាពដែលធ្វើ​ឲ្យ​រាំងស្ទះ​ដល់​ដំណើរការ​​បោះ​ឆ្នោត

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ នា​រសៀល​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០១៨ ក​ន្ល​ក​មកនេះ​នៅ​សាល​ប្រជុំ​សាលាខេត្ត​មាន​រៀបចំ​កិច្ចប្រជុំ​ស្ដី​ពី​កិច្ច​ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​កិច្ច​ការពារ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨…

ខេត្តស្វាយរៀង ៖ នា​រសៀល​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០១៨ ក​ន្ល​ក​មកនេះ​នៅ​សាល​ប្រជុំ​សាលាខេត្ត​មាន​រៀបចំ​កិច្ចប្រជុំ​ស្ដី​ពី​កិច្ច​ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​កិច្ច​ការពារ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​លោក ម៉ែ​ន វិបុល អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្តស្វាយរៀង ។

កិច្ចប្រជុំ​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​លោក​អភិបាលរង​ខេត្ត លោក លោកស្រី​នាយក នាយករង​រដ្ឋបាល​សាលាខេត្ត លោក​មេបញ្ជាការ មេបញ្ជាការ​រង អនុប្រធាន​សេនាធិការ នាយ​រង​សេនាធិការ និង​លោក លោកស្រី​នាយការិយាល័យ នៃ​កងកម្លាំងប្រដាប់អាវុធ​ទាំង​បី លោក លោកស្រី​ប្រធាន​មន្ទីរ​-​អង្គភាព​នានា​ក្នុង​ខេត្ត លោក​អភិបាល អធិការ​នគ​បាល មេបញ្ជាការ​ផ្នែក​សឹក​រង និង​មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង ស្រុក​ទាំង​៨ ព្រមទាំង​លោកនាយក​ទីចាត់ការ​ចំណុះ​សាលាខេត្ត សរុប​ប្រមាណ​១៥០​នាក់ ។

មាន​ប្រសាសន៍​ក្នុង​ឱកាស​នោះ​លោក​អភិបាលខេត្ត​បាន​ថ្លែង​នូវ​ការ​អរគុណ និង​ការ​កោតសរសើរ​ចំពោះ​កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ​ក្រុង ស្រុក និង​គ្រប់​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់ ដែល​នា​ពេល​កន្លង​មក​បាន​ចូលរួម​ជាមួយ​រដ្ឋបាល​ខេត្ត ក្នុង​ការ​ថែរក្សា​សន្តិសុខ សុវត្ថិភាព​បាន​យ៉ាង​ល្អ​ប្រសើរ​ក្នុង​កម្មវិធី​ធំ​ៗ​នានា​ដែល​ប្រារព្ធ​ធ្វើ​នៅ​ខេត្តស្វាយរៀង ដោយ​ទទួល​បាន​នូវ​ការ​កោតសរសើរ​ពី​ក្រុមការងារ និង​ថ្នាក់ដឹកនាំ ។

ជាមួយ​នេះ​លោក​ក៏​បាន​លើក​ឡើង​ពី​បរិយាកាស និង​ស្ថានភាព​នយោបាយ​ល្អ​ប្រសើរ​នៅ​ក្នុង​ប្រទេស​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន ព្រមទាំង​បាន​ដាក់​ចេញ​នូវ​វិធានការ​ចាំបាច់​នានា​ដល់​គ្រប់​អង្គភាព​ពាក់ព័ន្ធ គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល និង​កងកម្លាំង​គ្រប់​ប្រភេទ ត្រូវ​រួម​សហការ​គ្នា​ការ​ពារ​​សន្តិសុខ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​សម្រាប់​ដំណើរការ​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ដោយ​ប្រើប្រាស់​កម្លាំង​ដើម្បី​ការពារ​ដំណើរការ​នេះ​ឲ្យ​បាន​ល្អ​ប្រសើរ ប្រព្រឹត្ត​ទៅ​ដោយ​រលូន ទាំង​នៅ​ក្នុង​ពេល​ឃោសនា ពេល​បោះ​ឆ្នោត ពេល​រាប់​សន្លឹក​ឆ្នោត និង​ក្រោយ​ពេល​បោះ​ឆ្នោត ព្រមទាំង​ត្រូវ​មាន​វិធានការ​បង្ការ ទប់ស្កាត់ និង​ប្រយុទ្ធ​ប្រឆាំង​នូវ​រាល់​បទល្មើស​គ្រប់​ប្រភេទ ក៏​ដូច​ឧបាយកល និង​សកម្មភាព​រារាំង ដែល​ប៉ុនប៉ង​បំផ្លិចបំផ្លាញ ឬ​ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​ដំណើរការ​រៀបចំ​ការ​បោះ​ឆ្នោត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ