ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើលចុះ​សិស្ស​សន្លប់​ម្នាក់ ហើយ​សាលា​ជន់​លិច​ទឹក​ទៀត !(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ សិស្ស​ប្រុស​ម្នាក់​បាន​ដួល​សន្លប់​នៅ​ពេល​កំពុង​អង្គុយ​រៀន ខណៈ​ថ្នាក់រៀន​ស្ទើរ​គ្រប់​បន្ទប់​ត្រូវ​បាន​ចាក់សោរ​សិស្ស​រៀន​មិនកើត ព្រោះ​រង​ការ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០១៨ ចំណុច​សាលា​បឋម​សិក្សា​បា​លិ​លេ​យ្យ…

ខេត្តបន្ទាយមានជ័យ ៖ សិស្ស​ប្រុស​ម្នាក់​បាន​ដួល​សន្លប់​នៅ​ពេល​កំពុង​អង្គុយ​រៀន ខណៈ​ថ្នាក់រៀន​ស្ទើរ​គ្រប់​បន្ទប់​ត្រូវ​បាន​ចាក់សោរ​សិស្ស​រៀន​មិនកើត ព្រោះ​រង​ការ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០១៨ ចំណុច​សាលា​បឋម​សិក្សា​បា​លិ​លេ​យ្យ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​២ សង្កាត់ និង​ក្រុង​ប៉ោយ​ប៉ែ​ត ។

សិស្ស​រង​គ្រោះជា​ថ្នាក់​ទី​៤ (​ក​)​ឈ្មោះ កន សា​រ័ក្ស អាយុ​១២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្បាលកោះ​សង្កាត់ និង​ក្រុង​ប៉ោយ​ប៉ែ​ត ។ សិស្ស​ខាងលើ​បាន​ដួល​សន្លប់ ខណៈ​កំពុង​អង្គុយ​រៀន​ក្នុង​ថ្នាក់ ហើយ​ត្រូវ​បាន​អ្នកគ្រូ​ប្រចាំ​ថ្នាក់​របស់​គេ និង​សិស្ស​រួម​ថ្នាក់​នាំ​គ្នា​ធ្វើ​ចលនា​ឲ្យ​មួយសន្ទុះ ក្រោយមក​ទើប​ដឹងខ្លួន​វិញ ។

សិស្ស​រង​គ្រោះ​ហាក់​មាន​សភាព​ស្លេកស្លាំង ប៉ុន្តែ​ត្រូវ​អ្នកគ្រូ​ប្រចាំ​ថ្នាក់​ដឹក​ទៅ​ឲ្យ​ឱ​ពុក​ម្តាយ​ភ្លាម​ៗ ។ យោង​ការ​សាកសួរ​សិស្ស​រង​គ្រោះ​ប្រាប់​អ្នកគ្រូ​របស់​គេ​ថា មុន​ខ្លួន​មក​សាលា គឺ​គេ​មាន​ជំងឺ​គ្រុន ហើយ​ម្តាយ​បាន​កោសខ្យល់​ឲ្យ​ផង​ដែរ ។

គួរ​បញ្ជាក់​ថា សាលា​បឋម​សិក្សា​បា​លិ​លេ​យ្យ​មាន​ជាង​១០​បន្ទប់ ប៉ុន្តែ​សិស្ស​ខក​ខានមិនបាន​រៀន ព្រោះតែ​សាលា​លិច​ទឹក​ពោល គឺ​ឃើញ​មាន​សិស្ស​រៀន​តែ​០១​បន្ទប់ តែ​ប៉ុណ្ណោះ ។ សាលា​មួយ​នេះ​សិស្ស​រៀន​ទាំង​វេទនា​ជា​ច្រើន​ឆ្នាំ​មក​ហើយ ។

ករណី​សាលា​ឈើ​ដំបូល​ស័ង្កសី ហើយ​មាន​វ័យ​ចំណាស់​ជាងគេ និង​មាន​សភាព​ទ្រុឌ​ទ្រម​នេះ ត្រូវ​បាន​នាយក​សាលា​អះអាង​ថា ថ្នាក់លើ​កំពុង​គិតគូ​ហើយ​ៗ​ក៏​និង​ទទួល​បាន​សាលា​ថ្ម​កំពស់​២​ជាន់​នៅ​ពេល​ខាង​មុខ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ