ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រេកអរ ក្រុង​កំពង់ឆ្នាំង ទទួល​បាន​ផ្លូវ​មួយ​ខ្សែ​អ៊ុត​កៅស៊ូ​យ៉ាង​ស្អាត

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ទន្ទឹម​នឹង​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​កំពង់ឆ្នាំង​កំពុង​រីករាយ​សាទរ​ដែល​កំពុង​ទទួល​បាន​ផ្លូវ​មួយ​ខ្យែ​ចាក់​កៅស៊ូ​ចាប់ពី​ចំណុច​ស្ពានថ្ម​ផ្សា​រលើ​រហូត​ទៅ​ដល់​ភូមិ​ចុង​កោះ ក្នុង​ក្រុង​កំពង់ឆ្នាំង លោក កែវ ពៅ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តកំពង់ឆ្នាំង​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ចូលរួម​ថែរក្សា​ការពារ​នូវ​សមិទ្ធិ​ផល​ថ្មី​មួយ​នេះ​ដើម្បី​ប្រើប្រាស់​អោយ​បាន​គង់វង្ស​យូ​អង្វែង…

ខេត្តកំពង់ឆ្នាំង ៖ ទន្ទឹម​នឹង​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​កំពង់ឆ្នាំង​កំពុង​រីករាយ​សាទរ​ដែល​កំពុង​ទទួល​បាន​ផ្លូវ​មួយ​ខ្យែ​ចាក់​កៅស៊ូ​ចាប់ពី​ចំណុច​ស្ពានថ្ម​ផ្សា​រលើ​រហូត​ទៅ​ដល់​ភូមិ​ចុង​កោះ ក្នុង​ក្រុង​កំពង់ឆ្នាំង លោក កែវ ពៅ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តកំពង់ឆ្នាំង​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ចូលរួម​ថែរក្សា​ការពារ​នូវ​សមិទ្ធិ​ផល​ថ្មី​មួយ​នេះ​ដើម្បី​ប្រើប្រាស់​អោយ​បាន​គង់វង្ស​យូ​អង្វែង ។

លោក កែវ ពៅ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តកំពង់ឆ្នាំង​បាន​បញ្ជាក់​ថា ផ្លូវ​ដែល​កំពុង​សាងសង់​នេះ​គឺជា​ផ្លូវ​លេខ​៤០ មាន​ប្រវែង​២១៣០​ម៉ែត្រ អ៊ុត​កៅស៊ូ​ប្រភេទ AD ជា​គម្រោង​ថវិកា​របស់​ខេត្ត​ដែល​មក​ដល់​ពេល​នេះ​កសាង​បាន​ប្រមាណ​ជាង ៦០​ភាគរយ ហើយ​សង្ឃឹមថា​ក្រោយ​ពេល​ផ្លូវ​នេះ​ធ្វើ​រួចរាល់​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​កំពង់ឆ្នាំង​នឹង​ទទួល​បាន​ផ្លូវ​យ៉ាង​ស្អាត​ពី​ផ្សា​រលើ​ដល់​ផ្សារ​ក្រោម​ជា​ពុំខាន ។

លោក​ក៏​បាន​បញ្ជាក់​ដែរ​ថា ដើម្បី​អោយ​ត្រូវ​តាម​លំនាំ​ស្តង់ដា​របស់ ចៃ​កា​ជប៉ុន ដែល​បាន​កសាង​នៅ​ផ្សា​រលើ និង​ក៏​ដូច​ជា​រង្វង់​មូល​វិមាន​ឯករាជ្យ អាជ្ញាធរ​ខេត្ត​បាន​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ក្រៅពី​ចាក់​កៅស៊ូ​ប្រភេទ AD ហើយ​នៅ​ចិញ្ចើម​ផ្លូវ​សងខាង​គឺ​ក្រាល​ការ៉ូឡា តាម​មុខ​ផ្ទះ​ប្រជាពលរដ្ឋ​ផង​ដែរ ប៉ុន្តែ​លោក​មិន​ច្បាស់​ថា តើ​តាម​មុខ​ផ្ទះ​របស់​ប្រជាពលរដ្ឋ និង​ត្រូវ​មាន​បដិភាគ​ជួយ​ចេញ​ការ៉ូឡា​ដែរ​ឬ​យ៉ាងណា​នោះ​ទេ ព្រោះ​ក្នុង​មួយ​ម៉ែត្រការ៉េ​ថ្លៃ​៧​ដុល្លារ ។

ជាមួយ​គ្នា​នេះ​ក្នុង​នាម​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តកំពង់ឆ្នាំង លោក​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​ផ្លូវ​ថ្មី​នេះ​ទាំងអស់ សូម​រួម​ថែរក្សា​ទាំងអស់​គ្នា ដូច​ជា​មិន​ត្រូវ​ដឹក​ធ្ងន់​លើស​កំណត់ មិន​ត្រូវ​ប្រើប្រាស់​យានយន្ត​ដែល​មាន​កង់​ដែក ដូច​ជា​កង់​គោ​យន្ត​សម្រាប់​ភ្ជួរស្រែ​ជាដើម ហើយ​ប្រសិនបើ​ត្រូវ​ឆ្លង​ត្រូវ​រក​យាន​ដឹក​ចម្លង​អោយ​បាន​ត្រឹមត្រូវ​ដើម្បី​ឲ្យ​ផ្លូវ​មួយ​ខ្សែ​ដែល​ស្រស់​ស្អាត​នេះ​បាន​គង់វង្ស​យូរអង្វែង ។ ប៉ុន្តែ​បើសិន​នៅ​មាន​អ្នក​ទទឹង​រឹងរូស និង​ទទួល​ការ​វិន័យ​លើ​ការ​ខូចខាត​ផ្លូវ​ជា​ពុំខាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ