ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ក្រោម​ឱវាទ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​២១​រូប​ចូល​ស្បថ​ទៅ​ជា​មន្ត្រី​នគរបាល​យុត្តិធម៌

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ក្រោម​ឱវាទ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​ប្រមាណ​២១​នាក់ ក្នុង​នោះ​មាន​មន្ត្រី​ថ្នាក់​កណ្តាល នៃ ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​១៧​រូប និង​មន្ត្រី​មន្ទីរ​ឧស្សាហកម្ម រាជធានី​ភ្នំពេញ​៤​រូប…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ក្រោម​ឱវាទ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​ប្រមាណ​២១​នាក់ ក្នុង​នោះ​មាន​មន្ត្រី​ថ្នាក់​កណ្តាល នៃ ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​១៧​រូប និង​មន្ត្រី​មន្ទីរ​ឧស្សាហកម្ម រាជធានី​ភ្នំពេញ​៤​រូប មក​បំពេញមុខងារ​ផ្តល់​សម្បទា ជា​មន្ត្រី​នគរបាល​យុត្តិធម៌ កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ឧសភា ២០១៨ បាន​ទៅ​ធ្វើ​ពិធី​ស្បថ នៅ​សាលាដំបូង​រាជ​ធា​នី្ន​ភ្នំពេញ​។ ដើម្បី​ឱ្យ​ក្លាយ​ខ្លួន​ទៅ​ជា​មន្ត្រី​នគរបាល​យុត្តិធម៌ សម្រាប់​បង្ក្រាប​លើ​បទល្មើស​ពិសេស ពាក់ព័ន្ធ​កិច្ច​ការងារ​របស់​សាមី​ក្រសួង ដោយ​មិន​ចាំបាច់​ត្រូវការ​ក​ម្លាំ​សមត្ថកិច្ច​នគរបាល ឬ​កង​រាជ​អាវ​ធ​ហត្ថ​នោះ​ឡើយ​។ កម្មវិធី​សម្បថ​នោះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សាល​សវនាការ​មួយ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ដឹកនាំ​ដោយ​លោក កោ វ​ណ្ឌី អនុប្រធាន​សាលាដំបូង លោក សៀង សុខ ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​សាលា​អម​សាលាដំបូង ព្រមទាំង​ក្រឡាបញ្ជី​កត់ត្រា​យ៉ាង​យកចិត្តទុកដាក់​។

អ្នក​ច្បាប់​ម្នាក់​បាន​លើក​ឡើង​ថា ការ​យល់​ព្រមឱ្យ​មន្ត្រី​ក្រសួង​នីមួយ​ៗ បាន​ចូល​ស្បថ​ក្លាយទៅជា​ទៅ​ជា​មន្ត្រី​នគរបាល​យុត្តិធម៌​នេះ គឺជា​ករណី​ពិសេស​សម្រាប់​ក្រសួង​នីមួយ​ៗ​នោះ មាន​សិទ្ធិ​ពេញលេញ អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​លើ​បទល្មើស​ព្រហ្មទណ្ឌ ពិសេស​អាច​ឃាត់ ឬ​ចាប់ខ្លួន​ជនសង្ស័យ និង កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ដោយ​ខ្លួនឯង មិន​ចាំបាច់​ប្រគល់​ទៅ​សមត្ថកិច្ច​នគរបាល ឬ កងរាជអាវុធហត្ថ​ទេ​។ អ្នក​ច្បាប់​បានឱ្យ​ដឹង​ទៀត​ថា នេះ​ជា​ករណី​បទល្មើស​ពិសេស អីចឹង​បានជា​ក្រសួង​តម្រូវ បញ្ជូន​ឱ្យ​មន្ត្រី​គេ​មក​ស្បថ​នៅ​សាលាដំបូង​រាជធាន​ភ្នំពេញ ឬ​សាលាឧទ្ធរណ៍​បែប​នេះ​។

(​ពាក្យ​សម្បថ ឬ​ហៅ​ថា​សច្ចាប្រណិធាន​) ៖ ខ្ញុំ​សុំ​ឆ្លើយ​តែ​ការ​ពិត ដែល​ខ្ញុំ​បានឃើញ បានឮ បានដឹង និង​បាន​ចាំ​ផ្ទាល់​។ បើ​ខ្ញុំ​ឆ្លើយ​មិន​ពិត​ដោយ​ប្រការ​ណាមួយ សូម​អស់​ទេព​ព្រឹក្ស អារក្ខ​អ្នកតា និង​បារមី​ដ៏​សក្តិ​សិទ្ធិ​ទាំងអស់ បរាមុខ​ខ្ញុំ ឱ្យ​វិនាស អន្តរាយ​ទ្រព្យសម្បត្តិ និង​ស្លាប់​តៃហោង​យ៉ាង​វេទនា តែបើ​ខ្ញុំ​ឆ្លើយ​ពិត​ត្រង់ សូម​ទេវតា​ជួយ​ខ្ញុំ​មាន​ទ្រ​ព្រ​សម្ប​ត្តិ​សម្បូរហូរហៀរ និង​រស់នៅ​ប្រកបដោយ​សេចក្តីសុខ​ក្សេមក្សាន្ត ជួបជុំ​បងប្អូន ញាតិ​ផៅសន្តាន ជា​រៀង​រហូត​គ្រប់​ជាតិ​កុំបី​ខាន​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ