ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ស្លា.ប់​ម្នាក់ និង​រង​របួស​ដោយសារ​ក្របី​វ័ធ​ខណៈ​ពេល​ដាក់​ពីលើ​រ៉ឺ​ម៉ក

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ មាន​ករណី​ក្របី​វ័ធ​ស្លាប់​មនុស្ស និង​រង​របួសធ្ងន់​ស្រាល​នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០១៨ រហូត​ដល់​ល្ងាច ស្ថិត​នៅ​ក្នុងភូមិ​ដង​តា​ឯក ឃុំ​ដូង ស្រុក​ប្រាសាទ​បល្ល័ង្ក…

ខេត្តកំពង់ធំ ៖ មាន​ករណី​ក្របី​វ័ធ​ស្លាប់​មនុស្ស និង​រង​របួសធ្ងន់​ស្រាល​នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០១៨ រហូត​ដល់​ល្ងាច ស្ថិត​នៅ​ក្នុងភូមិ​ដង​តា​ឯក ឃុំ​ដូង ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ ។

ពាក់ព័ន្ធ និង​ករណី​ខាងលើ​នេះ​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ករណី​ក្របីវ័ធមនុស្ស​បណ្ដាល​ឲ្យ​រង​របួសធ្ងន់ ស្រាល ជន​រង​គ្រោះ​ចំនួន​២​នាក់​ខាងលើ​នេះ​ដំបូង​ឡើយ​ជន​រង​គ្រោះជា​ម្ចាស់​ឈ្មោះ អ៊ី គឺ ភេទ​ប្រុស អាយុ​៥២​ឆ្នាំ រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ បាន​ទៅ​ទិញ​ក្របី​មេ​មួយ​ក្បាល មក​ពី​ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ ដោយ​ដឹក​តាម​រ៉ឺ​ម៉ក​មក​ផ្ទះ លុះ​មក​ដល់​ផ្ទះ​ក៏​បាន​ដាក់​ក្របី​ចុះ​ពីលើ​រ៉ឺ​ម៉ក​ពេល​នោះ ស្រាប់តែ​ក្របី​ផ្អើល​ហើយ​រត់ ។ ឃើញ​ដូច្នោះ​ជន​រង​គ្រោះជា​ម្ចាស់​ក៏​បាន​នាំ​គ្នា​រត់​ដេញចាប់ ហើយ​ក៏​ត្រូវ​ក្របី​វ័ធ បណ្តាល​ឲ្យ​ម្ចាស់​រង​របួសធ្ងន់​ម្នាក់ ស្រាល​ម្នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទី​ព្យ​បង្អែក​ស្ទោង ។

ចំណែក​ឈ្មោះ អ៊ា​វ អេ​ន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រង​របួសស្រាល ហើយ​ក្របី​នោះ​បាន​រត់​បាត់ លុះដល់​វេលា​ម៉ោង​១៦​និង​៤៨​នាទី​ល្ងាច​ថ្ងៃ​ដដែល​នៅ​តំបន់​ស្រែ​តា​សុំ ខាងលិច​ភូមិ​សំរោង ឃុំ​សាមគ្គី ចម្ងាយ​ប្រហែល​២៥០០​ម៉ែត្រ ក្របី​ខាងលើ​នេះ​ក៏​បានរ​ត់ម​កវ័ធ​មនុស្ស​បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ និង​រង​របួសស្រាល​ចំនួន​២​នាក់​ទៀត ខណៈ​ជន​រង​គ្រោះ​ទាំង​បី​នាក់​កំពុង​តែ​ឃ្វៀលគោ ហើយ​នាំ​គ្នា​អង្គុយ​និយាយ​គ្នា​លេង

ដែល​មានឈ្មោះ​ជន​រង​គ្រោះ​ទី​១- ឈ្មោះ សុ​យ យ៉េ​ង ប្រុស​៥៨​ឆ្នាំ មុខរបរ​ធ្វើស្រែ (​ស្លាប់​នៅ​កន្លែង​កើតហេតុ​) ទី​២- ឈ្មោះ រស់ ជាម ភេទ​ស្រី អាយុ​៧២​ឆ្នាំ មុខរបរ​ធ្វើស្រែ រង​របួស​ស្រាល និង​ទី​៣- ឈ្មោះ អ៊ុ​ន អយ ភេទ​ប្រុស អាយុ ៧​ឆ្នាំ មុខរបរ​សិស្ស​រង​របួស​ស្រាល ទាំងអស់​គ្នា​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។ លុះដល់​វេលា​ម៉ោង​១៧​និង​៣៥​នាទី​ល្ងាច​ត្រូវ​បាន​កងកម្លាំង​យើង​បាន​ធ្វើការ​បាញ់​សម្លាប់​ឲ្យ​ស្លាប់ ដើម្បី​ចៀសវាង​ការ​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​ដទៃ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ