ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាក់មែក​ដើម​លឿង​រាជ​កាត់​ទទឹង​ផ្លូវ​ បង្ក​ការ​កកស្ទះ​ចរាចរ​ណ៍

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ភ្លៀង​មួយ​មេ​ធំ​លាយឡំ​នឹង​ខ្យល់​ក​ន្ទ្រា​ក់​បណ្តាល​ឱ្យ​ដើម​លឿង​រាជ​ធំ​មួយ​ដើម បាក់មែក​កាត់​ទទឹង​ផ្លូវ តែ​មិន​បង្ក​ឱ្យ​អ្នក​ណា​ម្នាក់​រង​របួស ឬ​ខូចខាត​ទ្រព្យសម្បត្តិ​អ្វី​នោះ​ទេ ។ ហេតុ​ការ​ណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៩ ខែឧសភា នៅ​មុខ​សាលា​បើកបរ​រថយន្ត​២៣…

រាជធានី​ភ្នំពេញ ៖ ភ្លៀង​មួយ​មេ​ធំ​លាយឡំ​នឹង​ខ្យល់​ក​ន្ទ្រា​ក់​បណ្តាល​ឱ្យ​ដើម​លឿង​រាជ​ធំ​មួយ​ដើម បាក់មែក​កាត់​ទទឹង​ផ្លូវ តែ​មិន​បង្ក​ឱ្យ​អ្នក​ណា​ម្នាក់​រង​របួស ឬ​ខូចខាត​ទ្រព្យសម្បត្តិ​អ្វី​នោះ​ទេ ។ ហេតុ​ការ​ណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៩ ខែឧសភា នៅ​មុខ​សាលា​បើកបរ​រថយន្ត​២៣ តុលា តាម​មហាវិថី​ព្រះ​សីហ​នុ ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន​។

ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​កាត់​តាម​ផ្លូវ​នោះ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ខណៈ​ពេល​មេឃ​កំពុង​តែ​ភ្លៀង និង​មាន​ខ្យល់ ស្រាប់តែ​ដើម​លឿង​រាជ​មួយ​ដើម​បាន​បាក់មែក​ធំ​មួយ​ធ្លាក់​មក​កាត់​ទទឹង​ផ្លូវ បាំង​ជិត​ផ្លូវ​តែ​ម្តង តែ​មិន​បណ្តាល​ឱ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ដែល​ធ្វើ​ដំណើរ​កាត់ផ្លូវ​នោះ​រង​របួស ឬ​ខូចខាត​ទ្រ​ព្យ​​សម្បត្តិ​អ្វី​នោះ​ទេ គឺ​គ្រាន់តែ​បង្ក​ការ​កកស្ទះ​ចរាចរ​ណ៍​​តែ​មួយសន្ទុះ​ធំ​​ប៉ុណ្ណោះ​។ ភ្លាម​ៗ​នោះ គេ​ឃើញ​មាន​វត្តមាន​របស់
គណៈ​បញ្ជា​រការ​ឯកភាព​ខណ្ឌចំការមន ប្រដាប់​ដោយ​រណា​យន្ត​ចុះ​ទៅ​អារកាត់​មែកឈើ​រលំ​នោះ អូស​ចេញពី​ផ្លូវ​ភ្លាម​ៗផងដែរ​ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ចរាចរ​ណ៍​ធម្មតា​ឡើង​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ