ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់ណាស់ គាត់​អង្គុយស្លា.ប់​​បែបនេះ​​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដឹង​ខ្លួនឯង​មិន​ស្រួលខ្លួន​ ពេល​កំពុង​បើកបរ​រថយន្ត​ក៏​ឈប់​អែប​ទៅ​នឹង​ចិញ្ចើម​ផ្លូវ ហើយ​ក៏​ដេក​ស្លាប់​ទៅ ដែល​ករណី​នេះ​សង្ស័យ​កើតរោគ​ខ្យល់គរ ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​២៩ ឧសភា…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដឹង​ខ្លួនឯង​មិន​ស្រួលខ្លួន​ ពេល​កំពុង​បើកបរ​រថយន្ត​ក៏​ឈប់​អែប​ទៅ​នឹង​ចិញ្ចើម​ផ្លូវ ហើយ​ក៏​ដេក​ស្លាប់​ទៅ ដែល​ករណី​នេះ​សង្ស័យ​កើតរោគ​ខ្យល់គរ ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​២៩ ឧសភា ស្ថិត​នៅ​លើ​កំណាត់​ផ្លូវ​លេខ​១៩៥៨ ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។ សព​ឈ្មោះ ហាន គុណ​ផានិត អាយុ​៤០​ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុន​មួយ ។

តាម​ប្រជាពលរដ្ឋ​បាន​និយាយ​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ម៉ាក​ហុ​ី​យ៉ា​ន់​ដាយ ប្រភេទ​ទេសចរណ៍ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AS-2766 បើកបរ​ដោយ​បុរស​រង​គ្រោះ តាម​ផ្លូវ​១៩៥៨ ទិស​ដៅ​ពី​លិចទៅ​កើត ។ លុះ​មក​ដល់​ចំណុច​ខាងលើ ក៏​ចត​អែប​ទៅ​នឹង​ចិញ្ចើម​ផ្លូវ បើក​កញ្ចក់​សងខាង និង​បញ្ឆេះ​ម៉ា​សុ​ី​ន ដេក​ទ្រោប​ឱប​ជាប់​នឹង​ដៃចង្កូត តាំងពី​វេលា​ម៉ោង​៨​និង​១៥​នាទី​ព្រឹក រហូត​ដល់​វេលា​ម៉ោង​១០​និង​១០​នាទី​ព្រឹក​ទៅ​ហើយ នៅ​តែ​ឃើញ​បុរស​នោះ​ដេក​ក្នុង​រថយន្ត មិន​ព្រម​បើក​ចេញ​ទេ​។

ដោយសារ​មានការ​ងឿងឆ្ងល់ ពលរដ្ឋ​នៅ​ក្បែរ​នោះ​បាន​ដើរទៅ​អើត​មើល ទើប​ដឹង​ថា អ្នក​បើ​រថយន្ត​ស្លាប់​បាត់​ទៅ​ហើយ ក៏​ឆោឡោ និង​រាយការណ៍​ប្រាប់​សមត្ថកិច្ច ។ស្រប​ពេល​ដែល​ពលរដ្ឋ សមត្ថកិច្ច កំពុង​ភ្ញាក់ផ្អើល ស្រាប់តែ​លេចមុខ​បុរស​ម្នាក់​មក​អះអាង​ថា ជា​រថយន្ត​របស់​ខ្លួន បាន​ឲ្យ​បុរស​រង​គ្រោះ​ខាងលើ បើក​យក​ទៅ​លាង​សំអាត​ដើម្បី​ដឹក​ប្រពន្ធ​គាត់​ទៅ​កម្មវិធី​នៅ​ផ្សារ​អុ​ី​អន​ដោយ​បើក​ចេញពីផ្ទះ​នៅ​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ម្ល៉េះ ។ ក្រោយ​ពី​ចេញពីផ្ទះ​ហើយ​គាត់​មិនឃើញ​បុរស​នោះ​បើករថយន្ត​មក​វិញ​ក៏​ទូរស័ព្ទ​ចូល​ហើយ​តែ​មិន​លើក​ក៏​បាន​បើករថយន្ត​ស្វែងរក ក្រែង​កើត​មាន​បញ្ហា​អ្វី ក៏​ប្រទះ​ឃើញ​រថយន្ត​និង​ឃើញ​ជន​រង​គ្រោះ​ស្លាប់​ទៅ​វិញ ។

ក្រោយ​ប្រទះ​ឃើញ​សព​ក្នុង​រថយន្ត សមត្ថកិច្ច​មូលដ្ឋាន សមត្ថកិច្ច​ជំនាញ​ចុះ​ទៅ​ពិនិត្យ​ដល់​កន្លែង​កើតហេតុ គ្រាន់តែ​សន្និដ្ឋាន​ជំហាន​ដំបូង​សង្ស័យ​ស្លាប់​ដោយសារ​គាំង​ង​បេះដូង ។

អត្ថបទសរសេរ ដោយ