ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយ​តឹង តារា​កំប្លែង​រង​ការ​រិះគន់​រឿង​ឡើង​ឋានៈ​ជា​នាយទាហាន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​លោក​សួន ហុ​ន ហៅ​នាយ​តឹង បាន​ធ្វើ​ឲ្យ​មហាជន​ភ្ញាក់​ផ្អើល​​ខ្លាំង បន្ទាប់​ពី​ឃើញ​នាយ​គ្រង​ឯកសណ្ឋាន​ជា​យោធា​ថ្នាក់​ឧត្តមសេនីយ៍ត្រី ហើយ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​កាលពី​ពេល ថ្មី​ៗ​កន្លង​មកនេះ ។…

រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​លោក​សួន ហុ​ន ហៅ​នាយ​តឹង បាន​ធ្វើ​ឲ្យ​មហាជន​ភ្ញាក់​ផ្អើល​​ខ្លាំង បន្ទាប់​ពី​ឃើញ​នាយ​គ្រង​ឯកសណ្ឋាន​ជា​យោធា​ថ្នាក់​ឧត្តមសេនីយ៍ត្រី ហើយ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​កាលពី​ពេល ថ្មី​ៗ​កន្លង​មកនេះ ។

រូបភាព​មួយ​សន្លឹក​របស់​នាយ​តឹង ជា​មន្ត្រី​យោធា​ថ្នាក់​ឧត្តមសេនីយ៍ត្រី បាន​ក្លាយជា​ប្រធានប​ទ​នៃ​ការ​ជជីក​សួរ​គ្នា និង​ការ​ចាប់អារម្មណ៍​ពី​មហាជន ដោយនៅ​ក្នុង​នោះ​ក៏​មាន​អ្នកខ្លះ​បាន​នាំ​គ្នា​រិះគន់​ផង​ដែរ​លើ​តារា​រូប​នេះ ។

នាយ​តឹង បាន​បកស្រាយ​ប្រាប់​មហាជន​កុំ​ឲ្យ​មានការ​យល់​ច្រឡំ​ចំពោះ​រូបភាព​ដែល​បាន​ឃើញ​នេះ ព្រោះ​គ្រាន់តែ​ជា​ឈុត​សម្តែង​ក្នុង​ខ្សែភាពយន្ត​ដែល​ថត​សម្រាប់​ចាក់​ផ្សាយ​តាម​ស្ថានីយទូរទស្សន៍​ប៉ុណ្ណោះ ។

កំប្លែង​នាយ​តឹង បាន​បញ្ជាក់​ថា​រូបភាព​ដែល​លោក​គ្រង​ឯកសណ្ឋាន​យោធា​នោះ​គឺជា​តួ​អង្គ​សម្តែង​នៅ​ក្នុង​រឿង​«​មន្ត​ស្នេហ៍​អនុសេនីយ៍ត្រី​»​របស់​ស្ថានីយទូរទស្សន៍​ប៉ុ​ស្ត​លេខ​៥ ដូច្នេះ​កុំ​មានការ​យល់​ច្រឡំ ហើយ​វាយប្រហារ​រូប​នាយ ។

ឆ្លើយ​តប​ការ​រិះគន់​តារា​កំប្លែង​នាយ​តឹង​បាន​ថា «​វា​ជា​រឿង​ធម្មតា​មិន​មាន​បញ្ហា​សម្រាប់​ខ្ញុំ​ឡើយ ព្រោះ​ទាំងនេះ​គឺជា​ការ​យល់​ច្រឡំ​ពី​មហាជន​មក​លើ​រូប​ខ្ញុំ​» ។

លោក​សួង ហុ​ន ហៅ​នាយ​តឹង ឆ្លៀត​ថ្លែងអំណរគុណ​ចំពោះ​មហាជន​ដែល​បាន​ចាប់​អារម្មណ៍​លើ​រូប​នាយ​ទាំង​ការ​សម្តែង និង​សកម្មភាព​ប្រចាំ​ថ្ងៃ ។

បើ​តាម​នាយ​តឹង ឲ្យ​ដឹង​ថា​រឿង​ដែល​លោក​សម្តែង​នោះ​មានការ​ចូលរួម​សម្តែង​ពី​តារា​ចាស់​-​ថ្មី​ជា​ច្រើន​ដួង ដូច​ជា​កញ្ញា​នី មុន្នីនាថ លោក​ហេង ដា​រី តារា​កំប្លែង​លោក​ខាត់ ចំរើន និង​លោក​ថ​មមី ជាដើម ហើយ​ភាគច្រើន​គឺ​សម្តែង​ជា​តួអង្គ​យោធា ។ រឿង​នេះ​កំពុង​តែ​ថត​មិន​ទាន់​ចប់​នៅឡើយ ។

ឯកសណ្ឋាន​យោធា​ដែល​ស្លៀកពាក់​រហូត​មានការ​ចែកចាយ​យ៉ាងច្រើន​នោះ នាយ​តឹង ឲ្យ​ដឹង​ថា នាយ​សម្តែង​ជា​តួអង្គ​មេបញ្ជាការ មើល​ការ​ខុស​ត្រូវ​កូនទាហាន ហើយ​តួឯក​ប្រុស​ជា​កូនទាហាន តាម​សុំ​ស្នេហ៍​កូនស្រី​រប​ស់នាយដែល​ជា​កូនទាហាន​ម្នាក់​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ