ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​ម្តាយ​ក្មេង​ប្រុស​៤​នាក់នាំ​គ្នា​តវ៉ាព្រោះកូន​នៅ​មុខ​សាលាខេត្ត​ប៉ៃលិន​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០១៨ នេះ​ក្រោយ​ពី​មន្ត្រី​នគរបាល​បាន​បញ្ជូន​យុវជន​៤​នាក់​ក្នុង​ចំណោម​៥​នាក់​ទៅ​តុលាការខេត្ត​កាលពី​រសៀល​ថ្ងៃ​ទី​២៩ ខែឧសភា ពាក់ព័ន្ធ​នឹង​បណ្តឹង​របស់​កុមារ​២​នាក់​ចោទ​ថា ពួក​គេ​ទៅ​រករឿង​វាយដំ​រហូត​ដល់​រង​របួស…

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០១៨ នេះ​ក្រោយ​ពី​មន្ត្រី​នគរបាល​បាន​បញ្ជូន​យុវជន​៤​នាក់​ក្នុង​ចំណោម​៥​នាក់​ទៅ​តុលាការខេត្ត​កាលពី​រសៀល​ថ្ងៃ​ទី​២៩ ខែឧសភា ពាក់ព័ន្ធ​នឹង​បណ្តឹង​របស់​កុមារ​២​នាក់​ចោទ​ថា ពួក​គេ​ទៅ​រករឿង​វាយដំ​រហូត​ដល់​រង​របួស ។ ក្រោយមក​លោក ធូ ភា អភិបាលរង​ខេត្ត​បាន​ចេញ​មក​ជួប​ជាមួយ​ម្តាយ​ក្មេង​ទាំងនោះ​ដើម្បី​ជួយ​រក​ដំណោះស្រាយ ។

សូម​បញ្ជាក់​ថា ជនសង្ស័យ​៤​នាក់​ក្នុង​ចំណោម​៥​នាក់​ត្រូវ​បាន​នគរបាល​ចាប់​ឃាត់ខ្លួន ខណៈ​ឪពុក​ម្តាយ​ក្មេង​២​នាក់​ចោទប្រកាន់​ថា ដើរ​បង្ករឿង និង​វាយដំ​ទៅ​លើ​កូន​ៗ​របស់​ពួក​គេ​បណ្តាល​ឱ្យ​រង​របួស និង​គំរាម​មិន​ឱ្យ​ប្តឹង ។ លុះ​ឪពុក​ម្តាយ​ពិនិត្យ​លើ​ខ្លួន​កូន​ពួក​គេ​មាន​ស្នាម​របួស​ក៏​ប្តឹង​ឱ្យ​នគរបាល​ចាប់​ឃាត់ខ្លួន​តែ​ម្តង ។ ដែល​ករណី​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​១៥​នាទី​យប់ ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

បើ​តាម​សម្តី​របស់​ស្ត្រី​ឈ្មោះ ឆឹង សុ​វ​ណ្ណា​រី អាយុ​៣២​ឆ្នាំ បានឱ្យ​ដឹង​ថា គាត់​សុំ​ឱ្យ​អាជ្ញាធរ​ខេត្ត​ជួយ​រក​យុត្តិធម៌​ជូន​កូនប្រុស​របស់​ខ្លួន​ដែល​គេ​ចោទប្រកាន់​ថា បាន​នាំ​គ្នា​ទៅ​វាយ​កូន​តូច​ប្រុស​ស្រី​របស់​គេ​តាម​ពិត​ក្មេង​នោះ​គ្មាន​របួស​ស្នាម​ទេ ហើយ​កូន​ៗ​របស់​គាត់​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​រហូត​ដល់​ចាប់​កូន​របស់​គាត់​យក​ទៅ​ដាក់​ពន្ធនាគារ​ថែម​ទៀត ។

ចំណែក​ស្ត្រី​ម្នាក់​ឈ្មោះ ទី ទុំ អាយុ​៥០​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ​មានកូន​ឈ្មោះ ម៉ក់ ករុណា អាយុ​១៣​ឆ្នាំ បាន​រៀបរាប់​ឱ្យ​ដឹង​ថា កូន​របស់​គាត់​ពិតជា​មិន​បាន​វាយ​ទៅ​លើ​ក្មេង​ប្រុស​ស្រី​ទាំង​២​នាក់​ខាងលើ​បណ្តាល​ឱ្យ​រង​របួស​ដូច​ការ​ប្តឹង​ចោទប្រកាន់​របស់​ពួក​គេ​នោះ​ទេ ។ ម្យ៉ាងវិញទៀត​កូនប្រុស​របស់​គាត់​មិន​ទាន់​គ្រប់​អាយុ​ត្រូវ​ជាប់​ពន្ធនាគារ​នោះ​ទេ តែ​បែរជា​គេ​បញ្ជូន​កូន​របស់​ខ្លួន​ទៅ​ទីនោះ​វិញ ។

ចំណែក​លោក ធូ ភា អភិបាលរង​ខេត្ត​ប៉ៃលិន​បានឱ្យ​ដឹង​ថា តុលាការ​គឺជា​ស្ថាប័ន​ឯករាជ្យ​ខាង​ខេត្ត​មិន​អាច​លូកដៃ​បាន​នោះ​ទេ ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​ក្នុង​នាម​អាជ្ញាធរ​ខេត្ត នៅ​តែ​រក​វិធី​ដើម្បី​ជួប​ជាមួយ​ខាង​តុលាការ ដើម្បី​រកហេតុ​ផល​សម្រាប់​ជួយ​ដល់​កូន​ៗ​របស់​ពួក​គាត់ បើសិនជា​ពិនិត្យ​ឃើញ​ថា អត់​មានទោស នោះ​គេ​នឹង​ដោះ​លែង​វិញ តែ​បើសិនជា​ក្មេង​ៗ​ទាំងនោះ​ខុស ច្បាប់​នោះ​នឹង​ចាត់ការ​ទៅ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ