ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​ប៉ុន្មាន​ក៏​លក់​អស់​ដែរ អាច​រក​ចំណូល​បាន​ជាង​៣​លាន​រៀល​ក្នុង​១​ខែ

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ដោយសារ​តែ​ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន​និយម​ចូល​ចិត្ត​បរិភោគ​សាច់​កង្កែប​ទាំង​នៅ​ក្នុង​គ្រួសារ និង​នៅ​ក្នុង​កម្មវិធី​តូច​ធំ​ផ្សេង​ៗ​នោះ បាន​ធ្វើ​អោយ​សាច់​កង្កែប​មាន​ហាងឆេង​ខ្ពស់ ហើយ​អ្នក​ចិញ្ចឹម​កង្កែប​ក៏​ទទួល​បាន​ប្រាក់​ចំណូល​ខ្ពស់​ទៅ​តាម​នោះ​ដែរ​។   សាច់​កង្កែប​មាន​រសជាតិ​ឆ្ងាញ់ ដែល​គេ​អាច​យក​ទៅ​ធ្វើ​ជា​ម្ហូប​អ្វី​ក៏​បាន​ទៅ​តាម​ចំណូលចិត្ត​ ទាំង​ស្ងោរ ចៀន…

ខេត្តព្រៃវែង ៖ ដោយសារ​តែ​ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន​និយម​ចូល​ចិត្ត​បរិភោគ​សាច់​កង្កែប​ទាំង​នៅ​ក្នុង​គ្រួសារ និង​នៅ​ក្នុង​កម្មវិធី​តូច​ធំ​ផ្សេង​ៗ​នោះ បាន​ធ្វើ​អោយ​សាច់​កង្កែប​មាន​ហាងឆេង​ខ្ពស់ ហើយ​អ្នក​ចិញ្ចឹម​កង្កែប​ក៏​ទទួល​បាន​ប្រាក់​ចំណូល​ខ្ពស់​ទៅ​តាម​នោះ​ដែរ​។   សាច់​កង្កែប​មាន​រសជាតិ​ឆ្ងាញ់ ដែល​គេ​អាច​យក​ទៅ​ធ្វើ​ជា​ម្ហូប​អ្វី​ក៏​បាន​ទៅ​តាម​ចំណូលចិត្ត​ ទាំង​ស្ងោរ ចៀន អាំង និង​ឆា ប៉ុន្តែ​បើ​សម្រាប់​ម្ហូប​ក្លែម គេ​និយម​ឆា​គ្រឿង ឬ​លីង​គល់​ស្លឹកគ្រៃ​ជាដើម​។

លោក រស់ ផល្លា ជា​កសិករ​ដែល​កំពុង​ប្រកប​មុខរបរ​ចិញ្ចឹម​កង្កែប នៅ​ភូមិ​ស្ពាន ឃុំ​កោះ​ចេក ស្រុក​ពាម​ជ​រ៍ ខេត្តព្រៃវែង បានអោយ​ដឹង​ថា សព្វ​ថ្ងៃនេះ​គាត់​ចិញ្ចឹម​កង្កែប​លក់​ទាំង​កូន​កង្កែប និង​កង្កែប​សាច់ ហើយ​ក្នុង​មួយ​ខែ​គាត់​អាច​រក​ចំណូល​បាន​ជាង​៣​លាន​រៀល ដែល​ជួយ​អោយ​ជីវភាព​គ្រួសារ​គាត់ បាន​ធូរធារ​ជាង​មុន​ច្រើន​។

កសិករ រស់ ផល្លា បាន​ប្រាប់​ពី​របៀប​នៃ​ការ​ចិញ្ចឹម​កង្កែប​ថា ការ​បង្កាត់​ពូជ​កង្កែប​ដំបូង គេ​ត្រូវ​យក​កង្កែប​មេ និង​ឈ្មោល ដែល​ល្អ​ៗ មាន​អាយុ​ចាប់ពី​១​ឆ្នាំ​ឡើង ពី​សំបុក​ផ្សេង​គ្នា ដាក់​បង្កាត់​នៅ​ក្នុង​ទីតាំង​មួយ
​ម៉ែត្រការ៉េ​ទឹក ពេល​វា​ពាក់​គ្នា​រួច​ហើយ កង្កែប​មេ​អាច​បញ្ចេញ​ពង​បាន​ចន្លោះ​ពី​៣០០០ ទៅ​៨០០០​ពង​។ ប៉ុន្តែ​ដាច់ខាត​មិន​ត្រូវ​យក​កង្កែប​មេ​ពូជ​ពី​ក្នុង​សំបុក​តែ​មួយ​នោះ​ទេ ព្រោះ​វា​បង្កាត់​ពង​មិន​បាន​ច្រើន ហើយ​ចិញ្ចឹម​មិន​ងាយ​ធំ​។

កសិករ​ដដែល​នេះ​បាន​បន្ត​ថា កង្កែប​មេ​ពូជ និង​កង្កែប​ឈ្មោល មាន​អាយុ​ចាប់ពី​១​ឆ្នាំ​ឡើង វា​អាច​បង្ក​កំណើត​បាន​ល្អ ហើយ​វា​ពង​ចាប់ពី​ខែមិថុនា រហូត​ដល់ខែវិច្ឆិកា ក្នុង​ចន្លោះ​ពេល​ហ្នឹង​វា​អាច​បង្ហូរ​ពង​បាន​៣​ទៅ​៤​ដង បែប​ពាក់កណ្ដាល​ធម្មជាតិ ឬ​ហៅ​ថា​តាម​បែប​សម្ព័ន្ធ​និមិត្ត វា​ឲ្យ​ផល​ច្រើន​លើស​ពី​៤​ដង​ក្នុង​មួយ​ឆ្នាំ ខុស​ពី​វា​ពាក់​គ្នា ឬ​ស្គាល់គ្នា​ញាស់​តាម​ធម្មជាតិ​នៅ​តាម​វាលស្រែ ដែល​វា​ញាស់​ម្តង ឬ​ពីរ​ដង​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ​។

ពង​កង្កែប ពេល​កើត​ចេញ​មក​ក្រៅ​ពោះ​មេ រយៈពេល​តែ​៨​ម៉ោង​ប៉ុណ្ណោះ វា​និង​ញាស់​ជា​កូន​កង្កែប​ភ្លាម ហើយ​ក្រោយ​ពី​ញាស់ វា​មាន​អាហារ​បំរុង​ជាប់​នឹង​ខ្លួន​វា ដែល​អាច​អោយ​វា​ស៊ី​បាន​៣​ថ្ងៃ បន្ទាប់​មក​បាន​គេ​ដាក់​ពង​ទា​ដែល​ស្ងោ​ឱ្យ​ឆ្អិន ឆ្កឹះ​យក​តែ​ពង​ក្រហម​អោយ​កូន​កង្កែប​ស៊ី​។ ពេល​កូន​កង្កែប​នៅ​តូច គេ​មិន​អាច​កំណត់​បាន​ទេ​ថា​វា​ស៊ី​អស់​ពង​ទា​ប៉ុន្មាន​ក្នុង​មួយ​ថ្ងៃ តែ​យើង​អាច​ចំណាំ​ថា ដាក់​តិច​ល្មម​ៗ​បាន​ហើយ កុំអោយ​សល់​។

កូន​កង្កែប​អាយុ​ចាប់ពី​៤០​ថ្ងៃ​ទៅ អាច​លក់​បាន​ក្នុង​តម្លៃ​៥០០​រៀល​ក្នុង​មួយ​ក្បាល​។ ហើយ​បើ​ចិញ្ចឹម​រយៈពេល​ពី​៤ ទៅ​៦​ខែ កង្កែប​៨​ទៅ​១០​ក្បាល បាន​ទំងន់​១​គីឡូក្រាម អាច​លក់​បាន​តម្លៃ​៨​ពាន់​រៀល ហើយ​កង្កែប​មាន​ប៉ុន្មាន​ក៏​លក់​អស់​ដែរ គឺ​មិន​បារម្ភ​ខ្លាច​អត់​ទីផ្សារ​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ