ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​បដិសេធ​នឹង​បណ្តឹង​របស់​​អាមេរិក

5 ឆ្នាំ មុន

ទីក្រុង GENEVA ៖ ប្រទេស​ចិន​បាន​ប្រាប់​ភ្នាក់ងារ​ដោះស្រាយ​ជម្លោះ​របស់​អង្គការ​ពាណិជ្ជ​កម្ម​ពិភពលោក (WTO) កាលពី​ថ្ងៃ​ចន្ទ​ថា សហរដ្ឋអាមេរិក​មិន​មាន​ភស្តុ​តាង​គ្រប់គ្រាន់​ដើម្បី​ចោទប្រកាន់​ប្រទេស​ចិន អំពី​ការ​បង្ខំ​ឲ្យ​ក្រុមហ៊ុន​បរទេស​ផ្ទេរ​បច្ចេកវិទ្យា​សម្រាប់​ប្រកប​អាជីវកម្ម​ក្នុង​ប្រទេស​ចិន​ឡើយ ។ លោក​ប្រធានាធិបតី​អា​មេ​រិ​ក…

ទីក្រុង GENEVA ៖ ប្រទេស​ចិន​បាន​ប្រាប់​ភ្នាក់ងារ​ដោះស្រាយ​ជម្លោះ​របស់​អង្គការ​ពាណិជ្ជ​កម្ម​ពិភពលោក (WTO) កាលពី​ថ្ងៃ​ចន្ទ​ថា សហរដ្ឋអាមេរិក​មិន​មាន​ភស្តុ​តាង​គ្រប់គ្រាន់​ដើម្បី​ចោទប្រកាន់​ប្រទេស​ចិន អំពី​ការ​បង្ខំ​ឲ្យ​ក្រុមហ៊ុន​បរទេស​ផ្ទេរ​បច្ចេកវិទ្យា​សម្រាប់​ប្រកប​អាជីវកម្ម​ក្នុង​ប្រទេស​ចិន​ឡើយ ។

លោក​ប្រធានាធិបតី​អា​មេ​រិ​ក ដូ​ណា​ល់ ត្រាំ ចោទប្រកាន់​ចិន​ថា ប្រទេស​នេះ​បាន​លួច​គំនិត​​របស់​អា​មេ​រិ​ក និង​ប្រកាស​ពី​គម្រោង​ដាក់​ពន្ធ​លើ​ផលិតផល​ចិន​ប្រមាណ​៥០​ប៊ី​លាន​​ដុល្លារ​ផង​ដែរ ។ ភាគី​ទាំង​ពីរ​បាន​ផ្ញើ​ពាក្យបណ្តឹង​ទៅ​កាន់ WTO កាលពីដើម​ឆ្នាំ​នេះ ។

ឯកអគ្គរដ្ឋទូត​របស់​ប្រទេស​ចិន លោក Zhang Xiangchen បាន​ប្រាប់​ថា ៖« គ្មាន​ការ​បង្ខំ​ឲ្យ​ក្រុមហ៊ុន​បរទេស​ផ្ទេរ​បច្ចេកវិទ្យា​ណាមួយ​ក្នុង​ប្រទេស​ចិន​ឡើយ » ។

អ្នកតំណាង​ពាណិជ្ជកម្ម​អា​មេ​រិ​ក​គិត​ថា ក្រុមហ៊ុន​របស់​អា​មេ​រិ​ក​នៅ​ក្នុង​ប្រទេស​ចិន បាន​ជួប​ប្រទះ​នឹង​កាតព្វកិច្ច​ផ្ទេរ​បច្ចេកវិទ្យា ប៉ុន្តែ​ពួក​គេ​មិន​អាច​ផ្តល់​ភស្តុ​តាង​បង្ហាញ​បាន​ឡើយ ។

អ្នកតំណាង​រូប​នេះ​បន្ត​ថា ការ​ផ្ទេរ​បច្ចេកវិទ្យា គឺជា​សកម្មភាព​ពាណិជ្ជកម្ម​ធម្មតា ដែល​​ផ្តល់​អត្ថប្រយោជន៍​ដល់​សហរដ្ឋអាមេរិក​ច្រើន​ជាងគេ ខណៈ​ការ​បង្កើត​ថ្មី​ក្នុង​ប្រទេស​ចិន ត្រូវ​បាន​ជំរុញ​ដោយ​ភាព​ឧស្សាហ៍​ព្យាយាម​, ភាព​ជា​សហគ្រិន​របស់​ពលរដ្ឋ​ចិន ព្រមទាំង​ការ​វិនិយោគ​លើ​ការ​អប់រំ​និង​ស្រាវជ្រាវ​ផង​ដែរ ។

អ្នកជំនាញ​ផ្នែក​ច្បាប់​និយាយ​ថា សហរដ្ឋ អា​មេ​រិ​ក​ត្រូវការ​ការ​គាំទ្រ​ពី WTO ដើម្បី​អាច​អនុម័ត​ពន្ធ​បាន ខណៈ​ប្រទេស​ចិន​បាន​បដិសេធ​នឹង​គម្រោង​ដាក់​ពន្ធ​នេះ ហើយ​ស្នើ​ឲ្យ WTO ចេញ​សកម្មភាព​ដោះស្រាយ ។

ក្រោម​ច្បាប់​របស់ WTO ប្រសិនបើ​ជម្លោះ​មិន​អាច​ដោះស្រាយ​ក្នុង​រយៈពេល​៦០​ថ្ងៃ​បាន​ទេ ដើមបណ្តឹង​អាច​ស្នើ​ឲ្យ​មាន​ក្រុម​អ្នកជំនាញ​ធ្វើការ​វិនិច្ឆ័យ ធ្វើ​ឲ្យ​ជម្លោះ​នេះ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង ហើយ​អាច​ត្រូវការ​រយៈពេល​ជា​ច្រើន​ឆ្នាំ​ដើម្បី​ដោះស្រាយ​បណ្តឹង​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ