ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុខមាត់មិនគ្រប់ជាតិនេះហើយ មិនខំសាងប​ុណ្យទុក​ទេ… កាន់តែធ្វើអាក្រក់​

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ លោក​វរសេនីយ៍ត្រី កែ ក​ញ្ច​នា អធិការរង​នគរបាល​ស្រុក​បារាយណ៍​ ទទួល​ផ្នែក​ព្រហ្មទណ្ឌ បានឱ្យ​ដឹង​ថា មាន​ករណីរំលោភ​សេពសន្ថវៈ​មួយ​កើតឡើង​នៅ​ក្នុង​បន្ទប់​ផ្ទះសំណាក់​ តារា​ស៊ី…

ខេត្តកំពង់ធំ ៖ លោក​វរសេនីយ៍ត្រី កែ ក​ញ្ច​នា អធិការរង​នគរបាល​ស្រុក​បារាយណ៍​ ទទួល​ផ្នែក​ព្រហ្មទណ្ឌ បានឱ្យ​ដឹង​ថា មាន​ករណីរំលោភ​សេពសន្ថវៈ​មួយ​កើតឡើង​នៅ​ក្នុង​បន្ទប់​ផ្ទះសំណាក់​ តារា​ស៊ី ស្ថិត​ក្នុងភូមិ​ត្រស់ ឃុំ​បល្ល័ង្ក​កើត ស្រុក​បារាយណ៍ កាលពី​វេលា​ម៉ោង​១១​ និង​២០​នាទី​យប់​ថ្ងៃ​ទី​២៧ ​ឧសភា លុះ​នៅ​ម៉ោង​៥​ និង​៣០​នាទី​ព្រឹក​ថ្ងៃ​២៨ ​ឧសភា ទើប​សមត្ថកិច្ច​ទទួល​បណ្តឹង ។

ក្មេង​ស្រី​រង​គ្រោះជា​ពលរដ្ឋ​រស់នៅ​ខេត្តរតនគិរី និង​បាន​មក​ស្នាក់​នៅ​ និង​រើស​ស្វាយចន្ទី​នៅ ឃុំ​ក្រយា ស្រុក​ស​ន្ទុ​ក ចំណែក​ជនសង្ស័យ​ខូច​ភ្នែក​ម្ខាង ​ឈ្មោះ សែ​ម ឆៃ អាយុ​២៦​ឆ្នាំ នៅ ឃុំ​មាន​ជ័យ ស្រុក​សំឡូត ខេត្ត​បាត់ដំបង ក៏​មក​ស្នាក់​នៅ​រើស​ស្វាយចន្ទី​នៅ​ចម្ការ​ជាមួយ​គ្នា ។ យោង​តាម​ក្មេង​ស្រី​រង​គ្រោះ​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៧ ខែឧសភា​នោះ វេលា​ម៉ោង​៤​រសៀល ឪពុក​នាង​បាន​ពឹង​ជនសង្ស័យ​ឱ្យ​ឌុ​ប​នាង ​ទៅ​បើក​លុយ​នៅ​ផ្សារ​​កំពង់ថ្ម និង​ពឹង​ឱ្យទៅ​ឌុ​ប​នាង​មក​ពី​ភូមិ​ត្រពាំង​ឫស្សី ដើម្បី​ឡើង​រថយន្តឈ្នួល​ទៅ​ខេត្តរតនគិរី​ទាំងអស់​គ្នា ។ លុះ​ពេល​ឌុ​ប​នាង​មក​តាម​ផ្លូវ ជន​នេះ​បាន​ឌុ​ប​នាង​ចូល​ទៅ​ក្នុង​ព្រៃ​បម្រុង​ចាប់រំលោភ តែ​នាង​បាន​លោត​​ចុះ​ពីលើ​ម៉ូតូ ហើយ​ជនសង្ស័យ​ក៏​និយាយ​លួងលោម​ឱ្យ​នាង​ឡើង​ជិះ​ម៉ូតូ​ជាមួយ​រហូត​ទៅ​ដល់​ផ្សារ​កំពង់ថ្ម ក៏​ឌុ​ប​នាង​ចូល​ទៅ​ដេក​នៅផ្ទះ​សំណាក់​តារា​ស៊ី​ ដោយ​ប្រាប់​ថា ឪពុក​របស់​នាង​ស្នាក់​នៅ​ទីនោះ ។

ពេល​នោះ​ បាន​ចូល​ដេក​ក្នុង​បន្ទប់​មួយ​មាន​គ្រែ​២ ហើយដោយ​យប់​កាន់តែ​ជ្រៅ​ផង​នោះ នាង​ក៏​ដេក​លក់​ទៅ ។ ពេល​កំពុង​លង់លក់​ក្នុង​ដំណេក ស្រាប់តែ​ជនសង្ស័យ​យក​ខ្នើយ​មក​ខ្ទប់​មុខ​នាង រួច​គំរាម​កុំឱ្យ​ស្រែក ឯ​នាង​ក៏​មិន​ហ៊ាន​ស្រែក ធ្វើ​ឱ្យ​ជនសង្ស័យ​បាន​ឱកាស​ចាប់រំលោភ​នាង​រហូត​បាន​សម្រេច ។ លុះ​ព្រឹក​ឡើង នាង​បាន​ទៅ​ដាក់​ពាក្យ​ប្តឹងសមត្ថកិច្ច​ឱ្យ​ចាប់ខ្លួន​ជនសង្ស័យ ។

ក្រោយ​ពីបាន​ទទួល​ពាក្យបណ្តឹង សមត្ថកិច្ច​បាន​ទៅ​អន្តរាគ​មន៍​ភ្លាម​ៗ​ឃាត់ខ្លួន​ជនសង្ស័យ​នាំ​មក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​សារភាព​ថា​ រូបគេ​ពិតជា​បាន​រំលោភ​នាង​ប្រាកដ​មែន ដោយសារ​តែ​រូបគេ​ធ្វើការ​ជាមួយ​គ្នា​យូរ​ៗ​ទៅ​ ក៏​ចាប់ចិត្ត​ស្រឡាញ់​នាង ៕ ​

អត្ថបទសរសេរ ដោយ