ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយ​ក្មេង​ប្រុស​៤​នាក់​មក​សាលាខេត្ត​ដើម្បីរក​យុត្តិធម៌​ឲ្យ​កូន​ខ្លួន

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​មន្ត្រី​នគរបាល​បាន​បញ្ជូន​យុវជន​៤​នាក់ ក្នុង​ចំណោម​៥​នាក់ ទៅ​តុលាការខេត្ត​កាលពី​ថ្មី​ៗ​នេះ​ពាក់ព័ន្ធ​នឹង​បណ្តឹង​របស់​កុមារ​២​នាក់ ចោទ​ថា ពួក​គេ​ទៅ​រករឿង​វាយដំ​រហូត​ដល់​រង​របួស ។ រហូត​មក​ដល់​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃ​ទី​២៩ ខែឧសភា…

ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​មន្ត្រី​នគរបាល​បាន​បញ្ជូន​យុវជន​៤​នាក់ ក្នុង​ចំណោម​៥​នាក់ ទៅ​តុលាការខេត្ត​កាលពី​ថ្មី​ៗ​នេះ​ពាក់ព័ន្ធ​នឹង​បណ្តឹង​របស់​កុមារ​២​នាក់ ចោទ​ថា ពួក​គេ​ទៅ​រករឿង​វាយដំ​រហូត​ដល់​រង​របួស ។ រហូត​មក​ដល់​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០១៨​នេះ ឪពុក​ម្តាយ​ពួក​គេ​បាន​នាំ​គ្នា​មក​កាន់​សាលាខេត្ត​ប៉ៃលិន ដើម្បី​សុំ​ជួយ​អន្តរាគមន៍​រក​យុត្តិធម៌ ។

សូម​បញ្ជាក់​ថា ជនសង្ស័យ​៤​នាក់​ក្នុង​ចំណោម​៥​នាក់​ត្រូវ​បាន​នគរបាល​ចាប់​ឃាត់ខ្លួន ខណៈ​ឪពុក​ម្តាយ​ក្មេង​២​នាក់​ចោទប្រកាន់​ថា ដើរ​បង្ករឿង និង​វាយដំ​ទៅ​លើ​កូន​ៗ​របស់​ពួក​គេ បណ្តាល​ឱ្យ​រង​របួស និង​គំរាម​មិន​ឱ្យ​ប្តឹង ។ លុះ​ឪពុក​ម្តាយ​ពិនិត្យ​លើ​ខ្លួន​កូន​ពួក​គេ​មាន​ស្នាម​របួស​ក៏​ប្តឹង​ឱ្យ​នគរបាល​ចាប់​ឃាត់ខ្លួន​តែ​ម្តង ។
ហើយ​បញ្ហា​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​១៥​នាទី​យប់​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។ អ្នក​បង្កហេតុ​ទី​១ – ឈ្មោះ ម៉ក់ ករុណា ភេទ​ប្រុស អាយុ​១៤​ឆ្នាំ (​ជា​ជន​ដៃដល់​) ទី​២-​ឈ្មោះ ពៅ ចំរុង ហៅ​ឃ្លី​ន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ទី​៣- ឈ្មោះ វែ​ន សុ​ចិន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ទី​៤- ឈ្មោះ ជឿន ម៉ា​ប់ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ និង​៥-​ឈ្មោះ កែវ រក្សា ភេទ​ស្រី (​រត់គេច​ខ្លួន​) អ្នក​ទាំង​០៥​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

ចំណែក​ក្មេង​រង​គ្រោះ​មាន​គ្នា​០២​នាក់​ទី​១-​ឈ្មោះ​ភុ​ន ស្រី​តូច ភេទ​ស្រី អាយុ​១២​ឆ្នាំ ទី​២- ឈ្មោះ សាម សុ​ភ័​ត្រា ភេទ​ប្រុស អាយុ​៦​ឆ្នាំ ។

បើ​តាម​សម្តី​របស់​ស្ត្រី​ឈ្មោះ​ឆឹង សុ​វ​ណ្ណា​រី អាយុ​៣២​ឆ្នាំ ប្តី​ឈ្មោះ​កន សុវណ្ណ មានកូន​ឈ្មោះ​វែ​ន សុ​ចិន បាន​ដើរ​តាម​មិត្តភក្តិ​៤​ទៅ​៥​នាក់​បម្រុង​ទៅ​លេង​ហ្គេ​ម​នៅ​ក្បែរ​ផ្ទះ​កុមារ​ទាំង​ពីរ​ខាងលើ ពេល​នោះ​ពួក​គេ​បាន​ទាញ​យក​កាំបិត​មក​បម្រុង​កាប់​កូន​របស់​គាត់​នឹង​មិត្តភក្តិ ហើយ​ពួក​គេ​ក៏​នាំ​គ្នា​ចាប់​ទាញ​យក​កាំបិត​ចេញ បណ្តាល​ឱ្យ​ក្មេង​នោះ​ដួល​បុក​នឹង​ទ្វារ​មិន​មាន​ស្នាម​របួស​អ្វី​នោះ​ទេ ។

ក្រោយមក​ស្រាប់តែ​ឪពុក​ម្តាយ​របស់​ពួក​គេ​បាន​ប្តឹង​ពួក​គាត់​ឱ្យ​សង​ប្រាក់​ចំនួន​១​លាន​៨​ម៉ែ​ន ដោយ​ប្រាប់​ថា សង​រួច​នឹង​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ស្រាប់តែ​ក្រោយមក​គេ​បញ្ជូន​កូន​របស់​គាត់​ទៅ​ដាក់​ពន្ធនាគារ​ទៅ​វិញ​ទើប​ធ្វើ​ឱ្យ​គាត់​នាំ​គ្នា​មក​តវ៉ា​សុំ​រក​យុត្តិធម៌ និង​ដោះ​លែង​កូន​ចេញ​មក​វិញ ។

ចំណែក​ស្ត្រី​ម្នាក់​ឈ្មោះ​ទី ទុំ ជា​ស្ត្រី​មេម៉ាយ​មានកូន​ឈ្មោះ​ម៉ក់ ករុណា អាយុ​១៤​ឆ្នាំ បាន​រៀបរាប់​ឱ្យ​ដឹង​ថា កូន​គាត់​ពិតជា​មិន​បាន​វាយ​ទៅ​លើ​ក្មេង​ប្រុស​ស្រី​ទាំង​២​នាក់​ខាងលើ​ទេ ដោយពេល​នោះ​ពួក​គេ​ដើរ​ក្បែរ​ផ្ទះ​នោះ ស្រាប់តែ​ក្មេង​តូច​ៗ​ទាញ​យក​កាំបិត​ចេញពីផ្ទះ​បម្រុង​កាប់​ពួក​គេ ហើយ​ពួក​គេ​ក៏​ទាញ​ចាប់​ចេញ​បណ្តាល​ឱ្យ​ដួល​មិន​រង​របួស​អ្វី​ទេ បែរជា​ចោទប្រកាន់​កូន​របស់​គាត់​ថា ចង់​សម្លាប់​កូន​គេ ហើយ​ចង់​អា​រក​.​កូន​របស់​គេ​ទៅ​វិញ ។

គាត់​នាំ​គ្នា​ទៅ​សាលាខេត្ត​ប៉ៃលិន​សុំ​ឱ្យ​អភិបាលខេត្ត​ដែល​ទើបនឹង​ឡើង​ថ្មី​លោក​ផា​ន់ ចាន់​ធុ​ល ជួយ​រក​យុត្តិធម៌​ជូន​ពួក​គាត់​ព្រោះ បើ​គេ​ចោទ​ថា កូន​ៗ​របស់​ពួក​គេ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ក្មេង​ពួក​គេ​ក៏​បាន​បង់លុយ រួចរាល់​អស់ហើយ ប៉ុន្តែ​ក្រោយមក​បែរជា​បញ្ជូន​កូន​របស់​គាត់​ទៅ​ពន្ធនាគារ​ទៅ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ