ប៊ុ​ហ្វេ​កំពូល​រសជាតិ​នៅ​ភោជនីយដ្ឋាន 2Pangea បន្ត​រហូត​ដល់​ចុងខែ​មិថុនា​!


រាជធានី​ភ្នំពេញ ថ្ងៃ​ទី២៩ ឧសភា ២០១៨ ៖ ដោយសារ​មានការ​ពេញ​និយម​ដ៏​លើសលប់ កម្ម​វិធី​ប្រូ​ម៉ូ​សិន​អាហារ​ប៊ុ​ហ្វេ​ថ្ងៃត្រង់ និង​ល្ងាច​អន្តរជាតិ​ទិញ ១ ថែម ១ នៅ​ភោជនីយ​ដ្ឋាន 2Pangea (​ជាន់​ទី ២ ណា​ហ្គា​ទី ២) នឹង​បន្ត​រហូត​ដល់​ចុងខែ​មិថុនា ។

ភោជនីយដ្ឋាន 2Pangea គឺជា​ភោជនីយដ្ឋាន​ប៊ុ​ហ្វេ ​ដែល​មាន​ប្រវែង​វែង​ជាងគេ​ក្នុង​រាជ​ធានី​​ភ្នំពេញ ​និង​មាន​ម្ហូប​កំពូល​រសជាតិ​រាប់​សិប​មុខ ដូច​ជា​គ្រឿង​សមុទ្រ​ស្រស់ ម្ហូប​រស​ជាតិ​​ដើម​អឺរ៉ុប និង​អាស៊ី ឌី​ម​សាំ ស៊ូ​ស៊ី មី គុយទាវ បន្លែ​ចម្រុះ បង្អែម និង​ផ្លែ​ឈើ ។​ល​។ មិន​តែប៉ុណ្ណោះ អតិថិជន​ក៏​អាច​ឲ្យ​មេ​ចុងភៅ​ដ៏​ចំណាន​របស់​យើង​ចម្អិនម្ហូប​ភ្លាម​ៗ​ផង​ដែរ ​ដែល​មាន​ដូច​ជា សាច់​អាំង ភី​ហ្សា មី​អ៊ី​តា​លី ម្ហូប​ឆា ស៊ុប និង​កា​រ៉េ​ម​ជាដើម ។

ម្នាក់​ចំណាយ ១៤$ ប៉ុណ្ណោះ​សម្រាប់​ប៊ុ​ហ្វេ​ថ្ងៃត្រង់​ពី​ម៉ោង១២ ថ្ងៃត្រង់​ដល់ ២:៣០ រសៀល ឬ ១៦,៥០$ ក្នុង​ម្នាក់​សម្រាប់​ប៊ុ​ហ្វេ​ពេល​ល្ងាច​ពី​ម៉ោង ៥:៣០ ល្ងាច​ដល់ ៧:៣០ យប់ ​ខណៈ​អតិថិជន​អា​ចកំ​ម្ម៉​ង់​បង្កង​ធំ​ពិសេស​ក៏​បាន ។

អំពី​ណា​ហ្គា​វើ​ល​ដ៍ ៖  ជាមួយ​ការ​ពង្រីក​បន្ថែម​ថ្មី​ចុង​ក្រោយ ណា​ហ្គា​វើ​ល​ដ៍ មាន​បន្ទប់​ប្រភេទ​​ស្វី​ត និង​ដឺ​លុ​ច្ស​ជាង ១.៦៥៨ បន្ទប់ ភោជនីយដ្ឋាន បានីយដ្ឋាន និង​ក្លឹ​ប ២៧ កន្លែង មណ្ឌល​ស្ប៉ា​ប្រណីត​ពីរ សាល​មហោស្រព NABA ដែល​មាន ២.០០០ កៅអី​នៅ​ណា​ហ្គា​ទី ២ ហាង​លក់ទំនិញ​ រួច​ពន្ធ​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន China Duty Free Group ដែល​ជា​ផ្សារ​ទំនើប​ក្រោម​ដី​ទី​មួយ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​មាន​លក់ទំនិញ​ម៉ាក​អន្តរជាតិ​ល្បី​ៗ សេវា​កម្សាន្ត​សម្បូរ​បែប និង​សាល​ប្រជុំ​ដែល​បំពាក់​ដោយ​បរិក្ខារ​ទំនើបៗ។

Facebook Google Twitter Email

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ