ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រគល់​បំពាក់​មេដាយ​ឲ្យ​បងប្អូន​អតីត​យុទ្ធ​ជន​ក្នុងស្រុក​មោង​ឬ​ស្សី​ចំនួន​១១០៦​នាក់

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖​បំពាក់​មេដាយ​ការពារ​ជាតិ​ចំនួន​១១០៦​នាក់ បាន​ពាក់​ប្រគល់​ឲ្យ​បងប្អូន​អតីត​យុទ្ធ​ជន​ក្នុងស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង ក្រោម​អធិបតីភាព​លោកនាយ​ឧត្តមសេនីយ៍​គន់ គី​ម អគ្គលេខាធិការ​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា លោក​ប៊ុត គឺ​ម​ស៊ា​ន អភិបាលរង​ខេត្តបាត់ដំបង…

ខេត្តបាត់ដំបង ៖​បំពាក់​មេដាយ​ការពារ​ជាតិ​ចំនួន​១១០៦​នាក់ បាន​ពាក់​ប្រគល់​ឲ្យ​បងប្អូន​អតីត​យុទ្ធ​ជន​ក្នុងស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង ក្រោម​អធិបតីភាព​លោកនាយ​ឧត្តមសេនីយ៍​គន់ គី​ម អគ្គលេខាធិការ​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា លោក​ប៊ុត គឺ​ម​ស៊ា​ន អភិបាលរង​ខេត្តបាត់ដំបង ព្រមទាំង​មន្ត្រីរាជការ​កងកម្លាំងប្រដាប់អាវុធ​ដែល​ជា​សមាជិកសមាគម​អតីត​យុទ្ធ​ជន​ខេត្តបាត់ដំបង​ទាំងអស់​ចំនួន​៦៥​នាក់ បាន​មក​ចូលរួម​វេលា​ព្រឹក​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០១៨ ក្នុង​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​មោង​ឬ​ស្សី ។

បន្ទាប់​ពី​ប្រធាន​សមាគម​អតីត​ស្រុក​មោង​ឬ​ស្សី​បាន​រាយការណ៍​រួច​មក លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក ឃ្នួ​ច មេបញ្ជាការ​រង​យោធភូមិ​ភាគ​ទី​៥ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​បាត់ដំបង និង​ជា​ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​ខេត្តបាត់ដំបង​បាន​អាន​សារលិខិត​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន ដែល​បាន​រំលឹក​អំពី​ការ​ដឹងគុណ ជួយ​រួបរួម​គ្នា​រំដោះប្រទេស​ជាតិ​ឲ្យ​បាន​រួច​ចាក​ផុត​ពី​សង្គ្រាម និង​ប្រល័យពូជសាសន៍​រួច​មក ។

យើង​បាន​ប្រមូលផ្តុំ​គ្នា គឺ​ខ្មែរ​តែ​មួយ​មក​ពី​គ្រប់​ភាគី ដើម្បី​កសាង​រក្សាសុខ​សន្តិភាព​ជា​បន្ត​ទៅ​ទៀត តែ​កន្លង​មក​មាន​បងប្អូន​យើង​ខ្លះ​ដែល​ពលី​ពិការ និវត្តជន បាន​ជួប​ការ​លំបាក​ដោយ​គ្មាន​អ្នក​ចាប់អារម្មណ៍​ឡើយ ហើយ​ទើបតែ​មានការ​កែទម្រង់​រយៈពេល​ជាង​២​ឆ្នាំ​កន្លង​មកនេះ ទើប​បងប្អូន​យើង​មាន​ភាពល្អ​ប្រសើរ​ឡើង​វិញ និង​សម្តេច​បាន​ផ្តាំផ្ញើ​បន្ថែម​ថា​១ – សូម​នាំ​គ្នា​ធ្វើអំពើ​ល្អជា​បន្ត​ទៅ​ទៀត​ក្នុង​កិច្ចការ​កសាង​ប្រទេស និង​រក្សា​ឲ្យ​បាន​នូវ​សុខ​សន្តិភាព​ជូន​ប្រជាជន និង​ប្រទេស​ជាតិ ។ ២- គ្រប់​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់​ត្រូវ​រៀបចំ​ប្រតិភូ​ចុះ​សួរសុខទុក្ខ​ដល់​បងប្អូន​អតីត​យុទ្ធ​ជន​គ្រប់​ទីកន្លែង និង​គ្រប់ពេលវេលា ។ ៣- ក្រសួង​ព័ត៌មាន​ត្រូវ​នាំ​គ្រប់​ប្រព័ន្ធ​ឃោសនា​របស់​រដ្ឋ ឯកជន ជួយ​ផ្សព្វផ្សាយ​ចរាចរណ៍ សារលិខិត​របស់​រាជ​រដ្ឋ​ភិ​បាល​ក្នុង​ឱកាស​ខួប​លើក​ទី​១១ ទិវា​អតីត​យុទ្ធ​ជន​កម្ពុជា និង​សមិទ្ធិ​ផល​នានា ឲ្យ​សង្គម​ជាតិ និង​អន្តរជាតិ​បាន​យល់​ដឹង​បន្ថែម​ទៀត ។

៤- ក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​និ​តិ​សម្បទា ត្រូវ​បន្ត​អនុវត្តន៍​ផ្តល់​សេវាកម្ម​បន្ថែម​ទៀត​ដល់​បងប្អូន​យើង ឲ្យ​កាន់តែ​មាន​ភាព​ប្រសើរ​ឡើង ។ ៥- ក្រសួង​ដែនដី​នគរូបនីយកម្ម សំណង និង​សង្គមកិច្ច បន្ត​ជំរុញ​ដោះស្រាយ​គោលនយោបាយ​ស្តី​ពី​ការ​ផ្តល់​ដី​សង្គមកិច្ច ជូន​អតីត​កងកម្លាំងប្រដាប់អាវុធ និង​គ្រួសារ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់ ។ ៦ – ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​អាជ្ញាធរ​ដែនដី កម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ត្រូវ​ចូលរួម​ឧបត្ថម្ភ​គាំទ្រ​ដល់​អតីត​យុទ្ធ​ជន និង​គ្រួសារ​បន្ថែម​ទៀត ។ ៧- សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​គ្រប់​ថ្នាក់​បន្ត​ពង្រឹង​សកម្មភាព និង​សម្រេចចិត្ត​មហាសន្និបាត​តំណាង​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ទូ​ទាំង​ប្រទេស​លើក​ទី​២ ដើម្បី​លើកកំពស់ គុណភាព​បន្ថែម​ទៀត ។

បន្ទាប់​មក​លោក​ឧត្តម នាយ​ឧត្តមសេនីយ៍ អគ្គលេខាធិការ​បាន​សំណេះសំណាល​សួរសុខទុក្ខ​បងប្អូន​អតីត​យុទ្ធ​ជន​បាន​សុំ​ឲ្យ​បងប្អូន​អតីត​យុទ្ធ​ជន​ទាំងអស់​ត្រូវ​ចេះ​សាមគ្គី​គ្នា ចេះ​គោរព​ស្រលាញ់​គ្នា​ទៅ​វិញ​ទៅ​មក ។

ទន្ទឹម​នោះ​ដែរ​ត្រូវ​ណែនាំ​បងប្អូន កូនចៅ ជឿជាក់​គាំទ្រ​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ ជា​ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា និង​សុំ​ឲ្យ​អតីត​យុទ្ធ​ជន​ទាំងអស់​ត្រូវ​នាំ​បងប្អូន​កូនចៅ​ទៅ​បោះ​ឆ្នោត​ជូន​សម្តេច តេ​ជោ ដើម្បី​ដឹកនាំ​ប្រទេស​ជាតិ ឲ្យ​កាន់តែ​អភិវឌ្ឍន៍​រីក​ចម្រើន​បន្ត​ទៀត បន្ទាប់​មក​ឯកឧត្តម អគ្គលេខាធិការ បាន​ផ្តល់​ផ្ទះ​ចំនួន​៦​ខ្នង ដល់​គ្រួសារ​អតីត​យុទ្ធ​ជន​ទីទ័ល ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ត​ច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​បាន​ទទួលយក​សំណូមពរ​របស់​អតីត​យុទ្ធ​ជន​មួយ​ចំនួន ដើម្បី​ដោះស្រាយ​ជូន​ពួក​គាត់​ទៀត​ផង ។

បន្ត​មក​ពិធី​សំណេះសំណាល និង​បំពាក់​មេដាយ​ជូន​ដល់​សមាជិក​អតីត​យុទ្ធ​ជន​ស្រុក​មោងឫស្សី ចំនួន ១១០៦​នាក់ រួម​មាន​មេដាយមាស​ចំនួន​១​គ្រឿង​, មេដាយ​ប្រាក់​ចំនួន​១២៩​គ្រឿង​, មេដាយ​សំរឹទ្ធ​ចំនួន​៩៧៦​គ្រឿង ក្នុង​នោះ​សមាជិក អតីត​យុទ្ធ​ជន​ដែល​ចូលរួម​ម្នាក់​ៗ​ទទួល​បាន​មេដាយ​ការពារ​ជាតិ​ម្នាក់ ១​គ្រឿង និង​ថវិកា​៥០,០០០​រៀល ជា​អំណោយ​របស់​សម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​សម្តេច​ក​ត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន​រ៉ា​នី ហ៊ុន​សែន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ