ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកវិទ្យាសាស្ត្រ​បង្កើតឆ្អឹង​សិប្ប​និ​​ម្មិត​សម្រាប់មនុស្ស

11 ឆ្នាំ មុន

​ឆ្អឹងសិប្បនិម្មិត​បង្កើត​ឡើង​ដោយ​ប្រើ​កោ​សិ​កា​មេ​ និង​ជ័រ​ដែល​មាន​ទម្ងន់​ស្រាល​ថ្មី​​​​​​គេ​ប្រើ​ដើម្បី​​ព្យាបាល​អវ​​យវៈ​ដែល​បាក់​ឲ្យ​ជាសះ​ស្បើយ​វិញបាន ។​ការប្រើប្រាស់កោសិកា​មេនៅក្នុង​ឆ្អឹង​បាន​បញ្ចូល​គ្នា​ជាមួយ​នឹង​​អង្គធាតុ​​រឹង​ដែល​អាច​​ផ្លាស់​ប្តូរ​ទៅ​​ជា​ធាតុ​គីមី​ផ្សេង​ទៀត​បាន​ដោយ​ចាក់​បញ្ចូល​​ទៅ​ក្នុង​ឆ្អឹង​ដែលបាក់​ ហើយ​វាអាច​​ជួយ​ឲ្យ​ឆ្អឹង​​ពិត​ប្រាកដ​លូត​លាស់សាជាថ្មី​ ។​

អ្នកស្រាវជ្រាវបានអភិវឌ្ឍ​អង្គធាតុ​នេះ​​ជា​មួយ​នឹង​រចនាសម្ព័ន្ធ​រន្ទា​ផ្លិតឃ្មុំ​​ដើម្បីអនុ​​ញ្ញាត​ឲ្យ​ឈាម​ហូរ​កាត់​បាន​​ ព្រមទាំងអាចឲ្យ​​កោសិកា​មេ​ពី​ខួរ​​ឆ្អឹង​អ្នក​ជំងឺ​ភ្ជាប់​ទៅ​វា​បាន​ និង​លូត​លាស់​ឆ្អឹង​ថ្មី ។ ​​​មិន​យូរប៉ុន្មាន​ជ័រ​​ដែល​មាន​ទម្ងន់​ស្រាល​​​​ត្រូវ​​​ជំនួស​ដោយ​​ឆ្អឹង​លូតលាស់ថ្មី​ ។​

ការអភិវឌ្ឍ​នោះ​​​​ធ្វើ​ឡើង​ដោយ​​ក្រុម​អ្នក​ស្រាវ​​ជ្រាវ​នៅ​សាកលវិទ្យា​ល័យ​ Edinburgh និង​ Southampton ។ ​ឥឡូវនេះ​គេ​កំពុង​តែ​ផ្តោត​លើ​ការ​​វាយតម្លៃលើ​​មនុស្ស​ក្រោយ​ពី​ការ​សាក​ល្បង​ប្រកប​ដោយ​ជោគ​ជ័យ​នៅ​ក្នុង​មន្ទីរ​ពិសោធន៍ និង​​លើ​សត្វ​ ។​ លោក​ Richard Oreffo សាស្ត្រា​ចារ្យ​នៅ​សាកល​វិទ្យាល័យ Southampton ​ថ្លែងថា​​ ការ​បាក់​ឆ្អឹង​ និង​បាត់​បង់​ឆ្អឹង​ គឺ​បណ្តាល​មក​ពី​ការ​ប៉ះ​ទង្គិច​នឹងជំងឺ​​​​ដែល​ជា​បញ្ហា​ផ្នែក​សេដ្ឋកិច្ច​​សង្គម​ដ៏​សំខាន់ ​។​​

ការសហការ​រវាង​គីមី​វិទ្យា និង​វិទ្យា​សាស្ត្រ​​បានបង្ហាញឲ្យឃើញនូវ​​អង្គធាតុ​​តែ​មួយ​គត់​​ ដែល​​ជួយគាំទ្រ​កោសិកា​​មេ​នៃ​ការ​លូត​លាស់​ឆ្អឹង​របស់មនុស្ស​​ និង​ជួយឲ្យបង្កើតឆ្អឹងថ្មី​ ។​យុទ្ធ​សាស្ត្រ​សម្រប​សម្រួល​របស់​យើង​​បាន​ផ្តល់​នូវ​​សមិទ្ធ​ផល​ផ្នែក​​ព្យាបាលរោគ ៕