ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​រត់​ម៉ូតូ​ឌុប​ជូន​ស្រ្តី​ម្នាក់ ទៅ​រក​ផ្ទះ​ជួល​ត្រូវ​ដាក់​ថ្នាំ​សណ្តំ យក​ម៉ូតូ​ទៅ​បាត់​ស្រមោល

11 ឆ្នាំ មុន

ខេត្តបាត់​ដំបង ៖ អ្នក​រត់ម៉ូតូ​ឌុប​ម្នាក់​ត្រូវ​បាន​​សាច់​ញាតិអះ​អាងថា ត្រូវម៉ូយ​ស្រី្ត​​ម្នាក់ដាក់​ថ្នាំ​សណ្ដំ​រួចយក​​ម៉ូតូជិះ​ទៅ​បាត់ ​ខណៈ​ជូន​​ស្រី្ត​​នោះ​ទៅ​រក​ជួលផ្ទះ​មួយកន្លែង​នៅភូមិ​ទួល​តា​ឯក ​សង្កាត់​ទួលតា​ឯង ក្រុងបាត់​ដំបង ។ ទោះ​ជា​យ៉ាងណា​ ​គ្មាន​អ្នក​ណាបាន​ដឹង​ថា កើត​ឡើង​នៅ​ម៉ោង​ប៉ុន្មា​នទេ​ ​​តែ​ម្ចាស់ផ្ទះ​ជួ​លអះ​អាង​ថា បាន​ប្រទះ​​ឃើញ​បុរស​នេះដេក​ម្នាក់ឯង​ក្នុងបន្ទប់​នៅម៉ោង​ជាង​៣​រ​សៀល​ថ្ងៃទី១៦

ខេត្តបាត់​ដំបង ៖ អ្នក​រត់ម៉ូតូ​ឌុប​ម្នាក់​ត្រូវ​បាន​​សាច់​ញាតិអះ​អាងថា ត្រូវម៉ូយ​ស្រី្ត​​ម្នាក់ដាក់​ថ្នាំ​សណ្ដំ​រួចយក​​ម៉ូតូជិះ​ទៅ​បាត់ ​ខណៈ​ជូន​​ស្រី្ត​​នោះ​ទៅ​រក​ជួលផ្ទះ​មួយកន្លែង​នៅភូមិ​ទួល​តា​ឯក ​សង្កាត់​ទួលតា​ឯង ក្រុងបាត់​ដំបង ។ ទោះ​ជា​យ៉ាងណា​ ​គ្មាន​អ្នក​ណាបាន​ដឹង​ថា កើត​ឡើង​នៅ​ម៉ោង​ប៉ុន្មា​នទេ​ ​​តែ​ម្ចាស់ផ្ទះ​ជួ​លអះ​អាង​ថា បាន​ប្រទះ​​ឃើញ​បុរស​នេះដេក​ម្នាក់ឯង​ក្នុងបន្ទប់​នៅម៉ោង​ជាង​៣​រ​សៀល​ថ្ងៃទី១៦ កុម្ភៈ ​។

អ្នករត់ម៉ូតូ​​ឌុប​រូប​​នេះ​ឈ្មោះតូច ចេវ អាយុ​៤៧​ឆ្នាំ នៅភូមិ​រំចេក​៣ សង្កាត់​រតនៈ ​ក្រុងបាត់​ដំបង​​ ។​ តាម​​ក្មួយ​ស្រីជន​រង​គ្រោះ​ឈ្មោះ​ណូ វណ្ណារ័ត្ន អាយុ​៣២ឆ្នាំ និយាយ​ថា​ ឪពុក​មា​​​របស់​​គាត់​បានចេញ​រត់​ម៉ូតូឌុប​តាំង​ពី​ម៉ោង​៨​ព្រឹក​​នា​ថ្ងៃ​កើត​ហេតុ​​​នោះ​​​ ប៉ុន្តែ​មិន​ឃើញ​ត្រឡប់​មក​ហូប​បាយ​​​ផ្ទះវិញ​ទេ​ ។ ​លុះ​​នៅ​ម៉ោង​ប្រហែល៦​ល្ងាច​ថ្ងៃដដែល​​មាន​បុរស​​ម្នាក់​ដែល​ប្រាប់ថា​«គាត់​ជា​​ម្ចាស់​ផ្ទះជួល»​បាន​ទូរស័ព្ទ​មក​ប្រាប់​ប្រពន្ធ​ជន​រង​​គ្រោះ​ថា ​ពូចេវ បានដេក​សន្លប់​ម្នាក់ឯង​ក្នុង​ផ្ទះ​ជួល ដោយ​មិន​ដឹង​កើត​អី​ទេ។ ខណៈ​​ឮដូច្នេះ​ គាត់​និង​ក្រុម​គ្រួសារ​ក៏​ជិះ​ម៉ូតូ​ទៅ​រក​ឪពុក​មា​​​នៅ​​ផ្ទះ​ជួ​លខាងលើ​​ឃើញ​ដេក​​​សន្លប់​​មែន​ ទើប​​ភ្ញាក់​​​ផ្អើល​តែម្ដង ។ ស្ត្រី​ឈ្មោះ​​ណូ វណ្ណារ័ត្ន ​បញ្ជាក់​​​​​​​​​ថា​ នៅក្នុង​បន្ទប់ផ្ទះ​ជ​ួ​ល​​​​នោះ​គាត់​ឃើញ​មាន​បាយ​២​កញ្ចប់ និងកែវ​ជ័រ​​ដាក់​​​ទឹក​អំពៅ​២​​​​នៅ​​​សល់តែ​សម្បក​​​ និងមាន​មួក​មនុស្ស​ស្រី​ច្រក​ក្នុង​ថង់មួយ​ផង ​ដែល​ទំនង​ទើប​ទិញ​ពី​ផ្សារ ប៉ុន្តែ​មិន​ឃើញ​ម៉ូតូ​​​របស់​ពូចេ​វ ដែល​រត់​ឌុប​រាល់​ថ្ងៃ​នោះ​ទេ ។ ម៉ូតូ​នោះ​ម៉ា​កហុង​​ដា​ឌ្រីម ពណ៌​ខ្មៅ ស៊េ​រីឆ្នាំ​២០១១ ​មិនទាន់​មាន​ស្លាក​លេខ​ទេ​ តែ​មាន​បង្កាន់​​​​ដៃធ្វើ​ស្លាកលេខ​ហើយ ។

ម្ចាស់​ផ្ទះជួល​ឈ្មោះ​សិន​ សា​ម៉ុត ​ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ បានបំភ្លឺ​ប្រាប់​កោះ​សន្តិ​ភាព​នៅ​ព្រឹក​ថ្ងៃ​ទី១៧​កុម្ភៈ​​ថា​ អ្នករត់​ម៉ូតូឌុប​នោះ​បាន​ឌុប​ស្រ្តីម្នាក់​វ័យ​​ប្រហែល​៤០​ឆ្នាំ ​មករក​ជួល​ផ្ទះ​គាត់​ម្ដង​ហើយ​នៅថ្ងៃទី​១៥ កុម្ភៈ​ ។ លុះ​នៅ​​​វេលា​ម៉ោង​​ជាង​​១១​​ព្រឹក​​​ថ្ងៃទី១៦ កុម្ភៈ​ ​គាត់​​បាន​​ឌុប​​ស្រ្តីរូប​នោះមក​មើលបន្ទប់​ម្ដង​ទៀត​។ អ្នក​រត់​ឌុប​នោះ​​ប្រាប់​ថា ​គាត់​សុំ​សោ​​​ចូល​បន្ទប់ និង​សុំផ្ញើ​អីវ៉ាន់​​​មួយ​ចំនួនសិន ​​ព្រោះ​ទាល់​តែ​​នៅ​ថ្ងៃទី២០ កុម្ភៈ​ ទើប​មក​នៅ ​និង​ធ្វើ​កិច្ច​សន្យា ។ គ្រានោះ​គាត់​ក៏​ប្រគល់​សោ​បន្ទប់​ឲ្យ​​តែ​​មិន​បាន​មក​មើល​ទេ ព្រោះជាប់រវល់​លក់​ដូរ​នៅឯ​​ផ្សារ​។ ប៉ុន្តែ​លោក​​សា​ម៉ុតបញ្ជាក់​ថា នៅម៉ោង​៣រសៀល​ថ្ងៃ​ដដែលនោះ​​​ ពេល​គាត់មក​ពីផ្សារ​ឃើញអ្នក​រត់​​ម៉ូតូ​ឌុប​​នេះ​ ​ដេក​លើតុម្នាក់​ឯងស្ដូក​ស្ដឹង​ចំហ​​​ទ្វារ​ តែ​មិន​ឃើញ​ម៉ូតូ​គាត់​និងស្រ្តី​ម្នាក់នោះ​ទេ ។ ​លោក​​ថាគ្រា​នោះ​គាត់មិនហ៊ាន​ដាស់​ទេ ​ព្រោះ​ស្មាន​ថាគាត់​​ដេក​​​លេង​ពេល​ថ្ងៃ ​លុះ​នៅ​ម៉ោង​ជិត​៦ល្ងាច​ឃើញ​នៅតែ​​​ដេក​មិន​ងើប ​​​គាត់​ក៏​ទៅ​ដាស់​ស្រាប់​តែ​បុរស​នេះ​ភ្ញាក់​ទាំង​មមើមមាយ​ហាក់​​ដូច​មនុស្ស​ស្រវឹង ។ ​​ស្ថិត​ក្នុងស្ថាន​ភាពបែប​នេះ​ គាត់​ក៏សួររ​ក​លេខ​ទូរ​​ស័ព្ទ​ក្រុម​គ្រួសារ ​តែ​សួរ​​​ច្រើន​ដង​ទើប​បុរស​នេះ​ប្រាប់​ទាំង​រវើរ​វាយ ​ហើយ​​គាត់​ក៏​ទូរ​ស័ព្ទហៅ​ក្រុមគ្រួសារ​ឲ្យ​មក​មើល​និង​ដឹក​​​ទៅ​កាន់​មន្ទីរ​ពេទ្យ​​​ ។

តាម​ប្រភព​នានា​ថា ជន​រង​គ្រោះ ​និង​ស្រ្តីរ​ូប​នោះ​គឺ​ជាមនុស្ស​ស្គាល់​គ្នា និងជា​ម៉ូយ​ដែល​គេ​តែង​ឃើញ​បុរស​នេះឌុបញឹក​ញាប់​ទៀត​ផង​។ គេសង្ស័យ​ថា​ អ្នករត់​ម៉ូតូឌុប​រូបនេះ​អាច​នៅ​ហូប​ចុក​អ្វីជុំគ្នា​ជា​មួយ​ម៉ូយស្រី​នោះ​​ក្នុង​បន្ទប់​ទើប​ត្រូវ​ស្រ្តីរូប​នោះមាន​ឱកាស​ដាក់​ថ្នាំ​យក​ម៉ូតូ​ស្រួលៗ​បែប​នេះ ​។ រីឯក្រុម​គ្រួសារ​ជន​រង​គ្រោះ​ក៏បាន​អះ​អាង​ដូច្នេះ​ដែរ​ថា លោកពូ​ ​ចេវ អាច​ត្រូវ​ម៉ូយ​ស្រី្ត​​នោះដាក់​ថ្នាំសណ្ដំ​ក្នុង​បាយ ​ឬក្នុងទឹក​អំពៅ លុះ​ពេល​​គាត់សន្លប់​​ម៉ូយ​ស្រី្ត​​ម្នាក់​នេះ​​ក៏​​យក​ម៉ូតូជិះ​ទៅ​​បាត់​តែម្ដង ។

ជុំវិញ​បញ្ហា​នេះ​ លោក​ជេត វណ្ណនី ​ស្នងការ​រង​ខេត្ត​បាន​បញ្ជាក់​នៅព្រឹក​ថ្ងៃទី១៧ កុម្ភៈ ថា​​ លោក​មិនទាន់​ទទួល​​ព័ត៌​មាន​នេះ​ពី​សមត្ថកិច្ច​មូល​ដ្ឋាន​ទេ ​ប៉ុន្តែ​លោក​ថា​​សំណុំ​រឿង​ដាក់​ថ្នាំ​យក​ម៉ូតូ​នេះ ជាមុខ​សញ្ញាចាស់​ដែល​​កម្លាំង​​ជំនាញ​កំពុង​តាម​ប្រមាញ់​ ។ លោក​ស្នង​ការ​រង​រូប​នេះ​បញ្ជាក់​ថា ​​បើមាន​រឿងដូច្នេះ​មែន​​តម្រុយ​​​​នៃ​មុខ​សញ្ញា​ទាល់តែជន​រងគ្រោះ​សហ​ការ​ជា​មួយ​សមត្ថ​កិច្ច​​​ទើប​អាច​កំណត់​បាន​ តែ​បើ​ជន​រង​គ្រោះ​មិនហ៊ាន​ទម្លាយការ​ពិត​ទេស​មត្ថកិច្ច​ពិបាក​ធ្វើ​កា​រងារ​នេះដែរ​ ទោះ​ជា​យ៉ាង​ណា​​លោក​បាន​បញ្ជា​ឲ្យ​កម្លាំង​​ជំនាញចុះ​ស្រាវ​ជ្រាវ​ហើយ​ ។ ប៉ុន្តែ​​​​ម្ចាស់​ផ្ទះ​ជួលបាន​បញ្ជាក់ដែរ​ថា ​តាំងពីពេល​កើត​ហេតុ​ រហូត​មកដល់​ព្រឹកថ្ងៃទី១៧ កុម្ភៈ​​ សមត្ថកិច្ចមិន​ទាន់ចុះទៅ​សាកសួរ​​គាត់អំពីព័ត៌​មាន​នេះ​ទេ ​។ នេះ​​ជា​មេរៀន​សម្រាប់​​អ្នក​ប្រកប​របរ​រត់​​ម៉ូតូ​ឌុប​មួយ​ចំនួន ​ដែល​ចូល​ចិត្ត​ឌុប​ម៉ូយ​ស្រីៗគួរ​តែ​មាន​ការ​ប្រុង​ប្រយ័ត្នផ​ង ៕