ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​សង្ស័យ​​៖ ​ម្ចាស់​តូប​បើកទ្វារ​លក់ដូរ​​ហើយប្រទះ​សព​ ក៏​​អូស​ចេញ​ដាក់​​​ក្រៅ​​វិញ​

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ក្មេង​ប្រុស​អាយុ​១៤​ឆ្នាំ​ម្នាក់​បាន​ស្លាប់​ ដោយសារ​ឆក់​ចរន្ត​ភ្លើង​ដែល​បាន​​បង្កៃ ខណៈ​ដែល​ក្មេង​ប្រុស​នោះ​ចូល​ទៅ​ក្នុង​តូប​លក់ដូរ ។ ចរន្ត​ភ្លើង​ដែល​បាន​ឆក់​យក​ជីវិត​ក្មេង​ប្រុស​នេះ​ត្រូវ​បាន​គេ​ដឹង​ថា ម្ចាស់​តូប​បាន​រាយ​ខ្សែភ្លើង សម្រាប់​ឆក់​ជនខិលខូច​ដែល​តែងតែ​លប​លួច​អីវ៉ាន់​របស់​ខ្លួន ។…

ខេត្តកំពង់ឆ្នាំង ៖ ក្មេង​ប្រុស​អាយុ​១៤​ឆ្នាំ​ម្នាក់​បាន​ស្លាប់​ ដោយសារ​ឆក់​ចរន្ត​ភ្លើង​ដែល​បាន​​បង្កៃ ខណៈ​ដែល​ក្មេង​ប្រុស​នោះ​ចូល​ទៅ​ក្នុង​តូប​លក់ដូរ ។ ចរន្ត​ភ្លើង​ដែល​បាន​ឆក់​យក​ជីវិត​ក្មេង​ប្រុស​នេះ​ត្រូវ​បាន​គេ​ដឹង​ថា ម្ចាស់​តូប​បាន​រាយ​ខ្សែភ្លើង សម្រាប់​ឆក់​ជនខិលខូច​ដែល​តែងតែ​លប​លួច​អីវ៉ាន់​របស់​ខ្លួន ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​យប់​ថ្ងៃ​ទី​២៦ ឧសភា ក្នុងភូមិ​តាំង​ត្បែង ឃុំ​ធ្លក​វៀន ស្រុក​សាមគ្គី​មាន​ជ័យ ។

សមត្ថកិច្ច​នគរបាល​ជំនាញ​ដែល​បាន​ទៅ​ពិនិត្យ​និង​ធ្វើ​កោសល្យវិច័យ​បានឱ្យ​ដឹង​ថា កុមា​រា​រង​គ្រោះ​ឈ្មោះ ហ៊​ន សីហា ហៅ​វី​ន អាយុ​១៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ចំណែក​ម្ចាស់​តូប​លក់ដូរ ឈ្មោះ ស៊ុំ ចាន់​ធី​ម ហៅ​ម៉ៅ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​ជាមួយ​គ្នា ។ តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​នគរបាល​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ នៅ​ម៉ោង​ប្រមាណ​ជា​៩​យប់ កុមា​រា​រង​គ្រោះ​ជាមួយនឹង​ក្មេង​ដទៃ​ទៀត​ បាន​នាំ​គ្នា​ត្រឡប់​ពី​ដើរ​លេង​វិញ ក៏​បែក​គ្នា​អស់​ទៅ ។

ពេល​នោះ​ក្មេង​ប្រុស​រង​គ្រោះ​ក៏​បាន​លប​ឡើង​ចូល​ក្នុង​តូប​លក់ដូរ​របស់​ឈ្មោះ ស៊ុំ ចាន់​ធី​ម ហៅ​ម៉ៅ ហើយ​ក៏​បាន​ឆក់​ចរន្ត​ភ្លើង​ដែល​ម្ចាស់​តូប​រាយ​ជា​អន្ទាក់​នៅ​ខាងក្នុង​តូប​ បណ្តាល​ឱ្យ​ស្លាប់​តែ​ម្តង ។ ប៉ុន្តែ​ព្រឹក​ឡើង​ ស្រាប់តែ​ឃើញ​សព​ក្មេង​ប្រុស​រង​គ្រោះ​នៅ​ចម្ងាយ​ពី​តូប​លក់ដូរ​របស់​ឈ្មោះ ស៊ុំ ចាន់​ធី​ម ហៅ​ម៉ៅ ចម្ងាយ​ជាង​៥​ម៉ែត្រ​ទៅ​វិញ ។ ចំណុច​នេះ​សមត្ថ​កិច្ច​សង្ស័យ​ថា នៅ​ព្រឹក​នោះ ​ពេល​ម្ចាស់​តូប​បើកទ្វារ​លក់ដូរ​ប្រទះ​ឃើញ​សព​កុមារ​រង​គ្រោះ​ហើយ ក៏​បាន​អូស​ចេញពី​តូប​យក​មក​ដាក់​នៅ​ខាងក្រៅ​ ដែល​មាន​ចម្ងាយ​ប្រមាណ​ជា​៥​ម៉ែត្រ​ពី​តូប​របស់​ខ្លួន ព្រោះ​នៅ​លើ​ខ្លួន​សព​កុមារ​រង​គ្រោះ ​មាន​ស្លាកស្នាម​អូស​រលាត់​ខ្នង​និង​របូត​ខោ ។

តាម​ការ​សារ​ភាព​របស់​ឈ្មោះ ស៊ុំ ចាន់​ធី​ម ហៅ​ម៉ៅ ជា​ម្ចាស់​តូប​ថា គាត់​បាន​មក​សុំ​ដី​របស់​បងប្អូន​ធ្វើ​តូប​លក់ដូរ​នេះ​យូរហើយ តែ​មិន​បាន​ដេក​នៅ​ក្នុង​តូប​នេះ​ទេ​ គឺ​ទៅ​ដេក​ផ្ទះ​ដែល​នៅ​ទល់មុខ​គ្នា​នឹង​តូប​លក់ដូរ​នោះ ហើយ​ខ្លួន​ពិតជា​បាន​រាយ​ខ្សែភ្លើង​ជា​អន្ទាក់​មែន ព្រោះ​ធ្លាប់​បាត់​របស់របរ និង​លុយកាក់​ក្នុង​តូប​របស់​ខ្លួន​ជា​ច្រើន​លើក​មក​ហើយ។

ម្ចាស់​តូប​លក់ដូរ​ខាងលើ​ ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​មក​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​បន្ត​នីតិវិធី ៕ ​

អត្ថបទសរសេរ ដោយ