ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​ចៅអធិការ​វត្ត​សុ​បិ​នគាស់​បាន​កំណប់ ពេល​ដឹងខ្លួន​ឡើង…បង្កការភ្ញាក់​ផ្អើល​

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

​ខេត្តកំពង់ឆ្នាំង​ ៖ មានរឿង​ភ្ញាក់ផ្អើល​មួយ​បាន​ឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០១៨ បន្ទាប់​ពី​លោក​មេ​ភូមិ​ព្រះ​រាម​រង្សី ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ បាន​ផ្ញើ​រូបភាព​វត្ថុ​បុ​រាណ​ទៅ​ឱ្យ​លោក​ស្មៀនឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ…

​ខេត្តកំពង់ឆ្នាំង​ ៖ មានរឿង​ភ្ញាក់ផ្អើល​មួយ​បាន​ឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០១៨ បន្ទាប់​ពី​លោក​មេ​ភូមិ​ព្រះ​រាម​រង្សី ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ បាន​ផ្ញើ​រូបភាព​វត្ថុ​បុ​រាណ​ទៅ​ឱ្យ​លោក​ស្មៀនឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ដោយ​អះអាង​ថា ព្រះ​ចៅអធិការ​វត្ត​ព្រះ​រាម​រង្សី​គាស់​បាន​វត្ថុ​បុរាណ បន្ទាប់​មក​ស្មៀនឃុំ​បាន​ឆាត​រូប​នោះ​បន្ត​ទៅ​ឱ្យ​អ្នកកាសែត​ដឹង ហើយ​ក៏​មានការ​ភ្ញាក់ផ្អើល​នាំ​គ្នា​ទៅ​ថតរូប​ភាព និង​យក​ព័ត៌មាន​ ប៉ុន្តែ​ពេល​ទៅ​ជួប​លោក​មេ​ភូមិ​គាត់​និយាយ​ថា គាត់​បង្ហោះ​រូប​នោះ​លេងសើច​ជាមួយ​ស្មៀនឃុំ​ទេ ។ ប៉ុន្តែ​អ្នកកាសែត និង​លោក​ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​មិន​ជឿ ហើយ​ក៏​បាន​បង្ហាញ​រូបភាព​ក្នុង​ឆាត​ដេញដោល​សួរ​ព្រះ​ចៅអធិការ​វត្ត ទើប​ព្រះ​ចៅអធិការ​វត្ត ព្រម​បង្ហាញ​វត្ថុ​បុរាណ​នោះ​ដល់​ក្រុម​អ្នកកាសែត និង​លោក​សុខ ធួ​ក ប្រធាន​មន្ទីរ​វប្បធម៌​ខេត្ត ដើម្បី​ត្រួតពិនិត្យ​។

 នៅ​ក្នុង​រឿង​នេះ ព្រះ​ចៅអធិការ​វត្ត​ព្រះ​រាម​រង្សី ព្រះ​នាម នៅ ជឿន ព្រះ​ជន្ម​៧២​វស្សា បាន​មាន​ថេ​ដីកា​ថា ជា​រៀងរាល់ថ្ងៃ ព្រះ​អង្គ​ចេះ​តែ​ស្រ​ម៉ៃ​ថា «​បើ​រើស​បាន​កំណប់​មួយ​កំណប់​មក នឹង​បាន​លុយ​យក​ទៅ​ធ្វើ​ព្រះ​វិហារ​បន្ត ដែល​បច្ចុប្បន្ន​កំពុង​ជំពាក់​គេ​ចំនួន​ជាង​៧០​លាន​រៀល​» ។

បន្ទាប់​មក នៅ​យប់​ថ្ងៃ​ទី​២០ ខែឧសភា ព្រះ​អង្គ​បាន​សុ​បិ​ន្ត​មាន​កុមារ​មានបុណ្យ​អាយុ​៥​ឆ្នាំ ព្រះ​នាម ឧត្តម
ន​មោ ឱ្យទៅ​គាស់​វត្ថុ​បុរាណ​មាន​តម្លៃ​នៅ​ក្នុង​ដី តែ​មិនដឹង​ថា​នៅ​ទីណា​ទេ ដើម្បី​យក​មក​លក់​កសាង​ព្រះ​វិហារ​ដែល​កំពុង​ជំពាក់​គេ​ជាង​៧០​លាន​រៀល​។ ពេល​នោះ​ព្រះ​អង្គ​ហាក់ដូចជា​ដើរទៅ​គាស់​កំណប់​តែ​មួយ​អង្គ​ឯង ហើយ​ពេល​ត្រឡប់​មក​វិញ ពេល​ដឹង​ព្រះ​កាយ គឺ​ព្រះ​អង្គ​បាន​ឈរ​នៅ​ក្នុង​កុដិ​ដោយ​មាន​កាន់​វត្ថុ​
បុ​រាណ​៣​គ្រឿង​ផង​ដែរ​។ ថ្ងៃ​បន្ទាប់​មក ​ព្រះ​អង្គ​បាន​រក​គេ​មើល​វត្ថុ​បុរាណ​នោះ គេ​ថា គ្មាន​តម្លៃ​នោះ​ទេ ពេល​ដឹង​ថា គ្មាន​តម្លៃ ក៏​បាន​លាក់​វត្ថុ​បុរាណ​នោះ​ទុក ។ ប៉ុន្តែ​នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែឧសភា​នេះ ព្រះ​អង្គ​ក៏​បាន​បង្ហាញវត្ថុបុរាណ​ទាំង​នោះ​ និង​មាន​ថេ​ដីកា​ប្រាប់​លោក ហាក់ មេ​ភូមិ​ព្រះ​រាម​រង្សី ហើយ​ក៏​បែកធ្លាយ​រឿង​នេះ​ដល់​ស្មៀនឃុំ និង​បែកធ្លាយ​ដល់​អ្នកកាសែត និង​លោក​ប្រធាន​មន្ទីរ​វប្បធម៌​ខេត្ត​តែ​ម្តង​។

​ទាក់ទង​នឹង​វត្ថុ​បូរាណ​នេះ ក្រោយ​ពី​លោក សុខ ធួ​ក ប្រធាន​មន្ទីរ​វប្ប​ធ​ម៍ និង​វិចិត្រសិល្បៈ​ខេត្តកំពង់ឆ្នាំង រូ​ម​នឹង​មន្ត្រី​ជំនាញ​បាន​ត្រួតពិនិត្យ​មើល​យ៉ាង​យកចិត្តទុកដាក់​រួច​មក លោក​បានឱ្យ​ដឹង​ថា វត្ថុ​លោហៈ​ទាំង​៣​គ្រឿង​នេះ​មាន​រូប​មាន់​២​គ្រឿង និង​រូប​ឃ្លោក​មាន​ព្រះ​និង​លោកតា​កំប៉ោង​របស់​ចិន មិនមែន​ជា​វត្ថុ​បុ​រាណ​របស់​ខ្មែរ​ទេ គឺជា​វត្ថុ​ដែល​គេ​កសាង​ក្នុង​សម័យ​បច្ចុប្បន្ន នេះ​តាម​រចនាបថ​សាសនា​ចិន ដោយនៅ​បាត​ខាងក្រោម​មាន​អក្សរ​ចិន​ជា​ភស្តុ​តាង ។ វត្ថុ​នេះ គេ​ធ្វើ​ដើម្បី​លក់ ហើយ​អ្នកទិញ​យក​ដាក់​តាំង​លំអ​ក្នុងផ្ទះ​តែ​ប៉ុណ្ណោះ មិន​មាន​តម្លៃ​ជា​របស់បុរាណ​ឡើយ ហើយ​របស់​នេះ​ទៀត មិន​មាន​ភស្តុ​តាង​ណា​បង្ហាញ​ថា បាន​កប់​ក្នុង​ដី​នោះ​ដែរ ជា​របស់​ដែល​នៅ​លើ​ដី ។

លោក​ក៏​បាន​សំណូមពរ​ដល់​ប្រជា​ល​រដ្ឋ​នៅ​ក្នុង​មូលដ្ឋាន សូមកុំ​ចេះ​តែ​ជឿ​នូវ​ជំនឿ​អ​រូបិយ​ផ្តេសផ្តាស នាំ​ឱ្យ​ចាញ់​ឧបាយកល​គេ ដូច​ជា​យក​ទឹក​ទៅ​ស្រោច​លើ​វត្ថុ​លោហៈ​នេះ​យក​មក​ទទួលទាន​ដើម្បី​ព្យាបាល​ជម្ងឺ​ផ្សេង​ៗ ប្រ​យ​ត្ន័​ពុល​រាករូស​នាំ​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​ខ្លួន ព្រោះ​រឿង​ខ្លះ​គឺជា​រឿងប្រឌិត​ដើម្បី​អោយ​គេ​ជឿ​ដើម្បី​អ្វីមួយ​តែ​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ