ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​ករណី​ពុល​នំប៉័ង​សម្លការី នៅ​ស្រុក​ទឹកផុស​ខេត្តកំពង់ឆ្នាំង

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ តាម​សេចក្តីរាយការណ៍​បឋម​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​បាន​ឲ្យ​ដឹង​ថា មាន​ករណី​ពុល​នំប៉័ង​សម្លការី បណ្តាល​ឲ្យ​មនុស្ស​ចំនួន​៥​នាក់ ក្នុង​នោះ​ភាគច្រើន​ជា​កុមារ ហើយ​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព និង​បន្ត​ដឹក​មក​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង​បន្ត​ទៀត ។…

ខេត្តកំពង់ឆ្នាំង ៖ តាម​សេចក្តីរាយការណ៍​បឋម​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​បាន​ឲ្យ​ដឹង​ថា មាន​ករណី​ពុល​នំប៉័ង​សម្លការី បណ្តាល​ឲ្យ​មនុស្ស​ចំនួន​៥​នាក់ ក្នុង​នោះ​ភាគច្រើន​ជា​កុមារ ហើយ​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព និង​បន្ត​ដឹក​មក​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង​បន្ត​ទៀត ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ល្ងាច​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០១៨ នៅ​ភូមិ​ស្រែ​របង ឃុំ​ជៀប ស្រុក​ទឹកផុស ។

ប្រភព​ដដែល​បាន​បន្ត​ថា ជន​រង​គ្រោះ​ទាំង​៥​នាក់​មាន​ទី​១- ឈ្មោះ ហ៊​ន វង , ទី​២ – ឈ្មោះ​ឌី ចាន់​ថា , ទី​៣ – ឈ្មោះ សា​រ៉េ​ត សុ​លី , ទី​៤ – ឈ្មោះ​សា​រ៉េ​ត សុ​លៀង ,​និង​ទី​៥- ឈ្មោះ សា​រ៉េ​ត សុ​លាប ។
នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០១៨ លោក ខែ​ម វិបុល អធិការ​នគរបាល​ស្រុក​ទឹកផុស បាន​ប្រាប់​ថា ពិតជា​មាន​ករណី​ពុល​នំប៉័ង​សម្លការី​ពិតមែន ដោយ​ប្រជាពលរដ្ឋ​នៃ​គ្រួសារ​ខាងលើ​បាន​រៀប​ធ្វើ​ពិធីជប់លៀង ពេល​កូនចៅ​ប្រឡង​ជាប់​បាន​ចេញ​ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ ។

ដោយឡែក​ប្រភព​ពី​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង​វិញ លោក សូ​រិ​ន្ទ ទី​រ៉ា​វុ​ឌ្ឍី ប្រធាន​មន្ទីរពេទ្យ​បាន​បញ្ជាក់​នៅ​ម៉ោង​៧ និង​១៣​នាទី​ព្រឹក​ថ្ងៃ​ទី​២៩ ខែឧសភា​នេះ​ថា អ្នក​រង​គ្រោះ ដោយសារ​ពុល​យក​ពី​ឃុំ​ជៀប ស្រុក​ទឹកផុស មាន​ចំនួន​កើនឡើង​១៣​នាក់​ហើយ ។

ជុំវិញ​បញ្ហា​នេះ យើង​មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​មន្ត្រី​នៃ​មន្ទីរ​សុខាភិបាល​បាន​ទេ តែ​ព័ត៌មាន​លំអិត​នឹង​បន្ត​ផ្សាយ​ជូន​នៅ​ទំព័រ​ក​សែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ