ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ក្រុម​ជួញដូរ​គ្រឿងញៀ.ន​បាន​ពី​នាក់ រួម​នឹង​ថ្នាំ​ញៀន​២៣​កញ្ចប់

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ក្រុម​ជួញដូរ​គ្រឿងញៀន​ពីរ​នាក់​ត្រូវ​បាន​ឃាត់ខ្លួន​វាយ​ខ្នោះ ក្នុង​ចំណោម​បក្ខពួក​បី​នាក់ ម្នាក់​រត់​រួចខ្លួន ខណៈ​ដែល​កម្លាំង​អធិការ​នគរបាល​ស្រុក​ស្អាង ដឹកនាំ​ដោយ​លោក​វរសេនីយ៍ សេង សុ​ជាតិ អធិការ​នគរបាល​ស្រុក​ស្អាង…

ខេត្តកណ្តាល ៖ ក្រុម​ជួញដូរ​គ្រឿងញៀន​ពីរ​នាក់​ត្រូវ​បាន​ឃាត់ខ្លួន​វាយ​ខ្នោះ ក្នុង​ចំណោម​បក្ខពួក​បី​នាក់ ម្នាក់​រត់​រួចខ្លួន ខណៈ​ដែល​កម្លាំង​អធិការ​នគរបាល​ស្រុក​ស្អាង ដឹកនាំ​ដោយ​លោក​វរសេនីយ៍ សេង សុ​ជាតិ អធិការ​នគរបាល​ស្រុក​ស្អាង សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល ចុះ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន បាន​ថ្នាំ​ញៀន​២៤​កញ្ចប់ មាន​កញ្ចប់​តូច កញ្ចប់​ធំ និង​វត្ថុ​តាង​មួយ​ចំនួន​ទៀត​។ ហេតុការណ៍​ចុះ​បង្ក្រាប នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ច័ន្ទ ១៤​កើត ខែជេស្ឋ ឆ្នាំច សំ​រិ​ទ្ធ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង​២​រសៀល នៅ​ចំណុច​ផ្ទះ​របស់​ឈ្មោះ អែម ប្រុស ហៅ​ម៉ៅ ស្ថិត​ក្នុងភូមិ ព្រែក​តា​ឡៃ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្តាល​។

លោក​វរសេនីយ៍ សេង សុ​ជាតិ អធិការ​នគរបាល​ស្រុក​ស្អាង បញ្ជាក់​ថា ជនសង្ស័យ​ទី​០១-​ឈ្មោះ អែម ប្រុស ហៅ​ម៉ៅ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ បើកឡាន ទីលំនៅ​បច្ចុប្បន្ន​ភូមិ ព្រែក​តា​ឡៃ ឃុំ​ព្រែក​តា​ឡៃ ស្រុក​ស្អាង ខេត្តកណ្តាល ទី​០២-​ឈ្មោះ មាស សុ​ន​ណា​រ៉ា​ក់ ហៅ​ភ្នំ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ ទីលំនៅ​បច្ចុប្បន្ន​ភូមិ ព្រែក​តា​ឡៃ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្តាល និង​ទី​០៣-​ឈ្មោះ សាន វ​ណ្ណី ហៅ​អំបិល ភេទ​ប្រុស អាយុ២៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន​ភូមិ ព្រែក​តា​ឡៃ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្តាល​(​គេចខ្លួន​បាត់​)​។ លោក​អធិការ​បញ្ជាក់​បន្ថែម​ថា នៅ​ថ្ងៃ​ទី​ខែ​ឆ្នាំ​វេលា​ម៉ោង​កើតហេតុ ក្រោយ​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ល្អ​ថា មាន​ករណី​ជួញដូរ​គ្រឿងញៀន នៅ​ចំណុច​កើតហេតុ​ខាងលើ​។ ភ្លាម​នោះ​កម្លាំង​ផ្នែក​ប្រឆាំង​បទល្មើស​គ្រឿងញៀន សហការ​ជាមួយ កម្លាំង​ប៉ុស្តិ៍​នគរបាល​ព្រែក​អំបិល និង​ក្រុមប្រឹក្សា​ឃុំ ,​លោក​មេ​ភូមិ បាន​ចុះ​ដល់​ចំណុច​កើតហេតុ ធ្វើការ​ត្រួតពិនិត្យ​ឆែកឆេរ​បន្ទប់​របស់​ជនសង្ស័យ​ឈ្មោះ អែម ប្រុស ហៅ​ម៉ៅ បាន​រក​ឃើញ​ម្សៅ​ក្រាម ពណ៌​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​) ចំនួន​២៣​កញ្ចប់ (​ធំ​០១​កញ្ចប់ ,​តូច​២២​កញ្ចប់​) នៅ​ក្នុង​បន្ទប់​ក្រោមផ្ទះ រួច​ឃាត់ខ្លួន​ជនសង្ស័យ រួម​នឹង​វត្ថុ​តាង​ដើម្បី​សាកសួរ​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​នគរបាល ឈ្មោះ អែម ប្រុស ហៅ​ម៉ៅ បាន​សារភាព​ថា ឈ្មោះ សាន វ​ណ្ណី ហៅ អំបិល បាន​ឲ្យ​គ្រឿងញៀន​(​ម៉ា​ទឹកកក​) ចំនួន​២៣​កញ្ចប់ (​ធំ​០១​កញ្ចប់ ,​តូច​២២​កញ្ចប់​) មក​ខ្លួន​(​អែម ប្រុស​) លក់​ក្នុង​០១​កញ្ចប់​តូច ៥០,០០០៛ (​ប្រាំ​ម៉ឺន​រៀល​) និង​០១​កញ្ចប់​ធំ តម្លៃ ២០០,០០០៛ (​ម្ភៃ​ម៉ឺន​រៀល​) លក់​អស់​គ្រឿងញៀន​(​ម៉ា​ទឹកកក​) លុយ​ចំណេញ​ចែក​គ្នា​។ ទន្ទឹម​នឹង​នោះ ឈ្មោះ អែម ប្រុស ហៅ​ម៉ៅ បាន​សារភាព​ទៀត​ថា ឈ្មោះ មាស សុ​ន​ណា​រ៉ា​ក់ ហៅ​ភ្នំ បាន​យក​គ្រឿងញៀន​(​ម៉ា​ទឹកកក​)​ចំនួន ០១​កញ្ចប់​តូច ពី​ខ្លួន (​អែម ប្រុស​) ដើម្បី​យក​ទៅ​លក់​ឲ្យ​គេ​មិន​ស្គាល់ឈ្មោះ បាន​តម្លៃ ៥០,០០០៛ ។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​ពីរ​នាក់ បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ដើម្បី​បន្ដ​អនុវត្ដ​តាម​នីតិ​វី​ធី​៕
https://youtu.be/g7CDFHQFSnM

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ