ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាំង​២​ករណី​នេះ ពិតជា​ច្រើន​មិនធម្មតា​ឡើយ​!

5 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ច​នគរបាល​ក្រុង​ពោធិ៍សាត់​បាន​ចេញ​ប្រតិបត្តិការ​បង្ក្រាប​ក្មេង​ទំនើង​ពេល​យប់​ដោយ​ឃាត់ខ្លួន​មុខសញ្ញា​បាន​ចំនួន​០២​នាក់ និង​ថ្នាំ​ញៀន​ចំនួន​១០​កញ្ចប់ នៅ​ក្នុង​ក្រុង​ពោធិ៍សាត់ កាលពី​យប់​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០១៨ នៅ​កន្លែង​ផ្សេង​គ្នា ។…

ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ច​នគរបាល​ក្រុង​ពោធិ៍សាត់​បាន​ចេញ​ប្រតិបត្តិការ​បង្ក្រាប​ក្មេង​ទំនើង​ពេល​យប់​ដោយ​ឃាត់ខ្លួន​មុខសញ្ញា​បាន​ចំនួន​០២​នាក់ និង​ថ្នាំ​ញៀន​ចំនួន​១០​កញ្ចប់ នៅ​ក្នុង​ក្រុង​ពោធិ៍សាត់ កាលពី​យប់​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០១៨ នៅ​កន្លែង​ផ្សេង​គ្នា ។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា ករណី​ទី​១- បង្ក្រាប​នៅ​ភូមិ​មាន់ចែ សង្កាត់​ព្រៃ​ញី ឃាត់ខ្លួន​មុខសញ្ញា​ម្នាក់​ឈ្មោះ មួន ប៊ុ​ន​ថន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​កែវ​មុនី សង្កាត់​បន្ទាយ​ដី ដកហូត​បាន​ម្ស៉ៅ​ក្រាម​ស​ថ្លា ចំនួន​០៩​កញ្ចប់ ទម្ងន់​៣,១៩​ក្រាម ។

ករណី​ទី​២- បង្ក្រាប​នៅ​ផ្សារ​ចាស់​ពោធិ៍សាត់​ភូមិ​ពាល​ញែក​១ សង្កាត់​ផ្ទះ​ព្រៃ ឃាត់ខ្លួន​មុខសញ្ញា​ម្នាក់​ឈ្មោះ គុំ ភ្នំ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ទួល​គ្រួ​ស សង្កាត់​ចំរើន​ផល ក្រុង​ពោធិ៍សាត់ ដកហូត​បាន​ម្ស៉ៅ​ក្រាម​ស​ថ្លា​០១​កញ្ចប់​ធំ ។

ជនសង្ស័យ​ទាំង​ពីរ​នាក់​ជា​មុខសញ្ញា​ជក់ និង​ចែកចាយ​ថ្នាំ​ញៀន ស្ថិត​ក្នុង​ការ​តាមដាន​របស់​សមត្ថកិច្ច​យើង​ជា​យូរ​មក​ហើយ ប៉ុន្តែ​ទើបតែ​មាន​ភស្ដុ​តាង​ឃាត់ខ្លួន​បាន​នៅ​ពេល​នេះ ។ មុខសញ្ញា​ទាំង​ពីរ​នាក់​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ