ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ ! ម្នាក់​ស្លា.ប់​ធ្លាក់​ពីលើ​ដើម​ត្នោត និង​ម្នាក់​ទៀត​ស្លា.ប់​ត្រូវ​រន្ទះបា.ញ់​ក្នុង​ថ្ងៃ​តែ​មួយ

5 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ មនុស្ស​ពីរ​នាក់​បាន​ស្លាប់​ដោយ​ករណី​ផ្សេង​គ្នា​ក្នុង​ថ្ងៃ​តែ​មួយ គឺ​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០១៨ ដែល​ម្នាក់​ស្លាប់ ដោយ​ករណី​រន្ទះបាញ់ និង​ម្នាក់​ទៀត​ស្លាប់​ដោយ​ធ្លាក់​ពីលើ​ដើម​ត្នោត ។…

ខេត្តពោធិ៍សាត់ ៖ មនុស្ស​ពីរ​នាក់​បាន​ស្លាប់​ដោយ​ករណី​ផ្សេង​គ្នា​ក្នុង​ថ្ងៃ​តែ​មួយ គឺ​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០១៨ ដែល​ម្នាក់​ស្លាប់ ដោយ​ករណី​រន្ទះបាញ់ និង​ម្នាក់​ទៀត​ស្លាប់​ដោយ​ធ្លាក់​ពីលើ​ដើម​ត្នោត ។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា ក្នុង​ថ្ងៃ​ទី​២៧ នៅ​វេលា​ម៉ោង​១៥​និង​២០​នាទី​រសៀល យុវតី​ម្នាក់​ឈ្មោះ ភ​ន ឌី​ណា អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ​កោះ​ខ្សាច់ ឃុំ​មេទឹក ស្រុក​បាកាន​បាន​រង​គ្រោះ​ដោយ​បាតុភូត​ធម្មជាតិ​រន្ទះបាញ់ ខណៈ​ពេល​ដើរទៅ​ក្រោយ​ផ្ទះ មេឃ​កំពុង​ភ្លៀង ។ ពេល​ដែល​បាញ់​ភ្លាម​ៗ​គ្រាន់តែ​សន្លប់​ទេ លុះ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​មេទឹក ក្នុង​ឃុំ​នោះ​ទើប​ដាច់ខ្យល់​ស្លាប់ ។

ក្នុង​ថ្ងៃ​ដដែល​នោះ​ដែរ​វេលា​ម៉ោង​១៨​និង​៣០​នាទី​ល្ងាច បុរស​វ័យ​ចំណាស់​ម្នាក់​បាន​ធ្លាក់​ពីលើ​ដើម​ត្នោត​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ស្ថិត​ក្នុងភូមិ​តា​នុ​ក ឃុំ​លា​ច ស្រុក​ភ្នំក្រវាញ​។

ជន​រង​គ្រោះ​ឈ្មោះ នូ ប៊​ន ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។ នៅ​ល្ងាច​នោះ​ជន​រង​គ្រោះ​ឡើង​ដើម​ត្នោត​ដោយ​គ្មាន​បង្អោង ដើម្បី​កាប់​ស្លឹក​ត្នោត​យក​មក​ដេរ​ជា​ស្លឹកកណ្ដប​សម្រាប់​ប្រក់​ទ្រុងមាន់​ទ្រុង​ជ្រូក ។

លុះ​ឡើង​បាន​ជាង​ពាក់កណ្ដាល​កំពស់​ប្រមាណ​១០​ម​ស្រាប់តែ​របូតដៃ​ធ្លាក់​មក​ដី​បណ្ដាល​ឲ្យ​ស្លាប់​តែ​ម្ដង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ