ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តវ៉ាការចាប់ឈើហើយស្រែកថា «នៅក្នុងព្រៃ​បើ​មិនកា.ប់ឈើ​បានអីហូប?»

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​១​ក្រុម ខណៈ​ដើរ​ល្បាត​ដើម្បី​ការពារ​ព្រៃឈើ​ក្នុង​តំបន់​អភិរក្ស​ដែល​នៅ​សល់​តិចតួច ក៏​ប្រទះ​ឃើញ​ប្រជាពលរដ្ឋ​កំពុង​ច្រៀក​ឈើ​បានជា​ច្រើន​កំណាត់​និង​ឈើ​ធ្នង់​ចំនួន​៦​ដុំ ដែល​ពួក​គេ​នាំ​គ្នា​ចូល​ទៅ​លួច​កាត់​នៅ​ក្នុង​តំបន់ហាមឃាត់ ។ បន្ទាប់​ពី​យក​ឈើ​ទាំងនោះ​ទៅ​រក្សា​ទុក​នៅ​ក្នុង​ស្នាក់​ការ ស្រាប់តែ​ប្រជាពលរដ្ឋ​ប្រហែល​៤០​ទៅ​៥០​នាក់​បាន​លើកគ្នា ដោយ​អ្នកខ្លះ​កាន់​កាំបិត…

ខេត្ត​ប៉ៃលិន ៖ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​១​ក្រុម ខណៈ​ដើរ​ល្បាត​ដើម្បី​ការពារ​ព្រៃឈើ​ក្នុង​តំបន់​អភិរក្ស​ដែល​នៅ​សល់​តិចតួច ក៏​ប្រទះ​ឃើញ​ប្រជាពលរដ្ឋ​កំពុង​ច្រៀក​ឈើ​បានជា​ច្រើន​កំណាត់​និង​ឈើ​ធ្នង់​ចំនួន​៦​ដុំ ដែល​ពួក​គេ​នាំ​គ្នា​ចូល​ទៅ​លួច​កាត់​នៅ​ក្នុង​តំបន់ហាមឃាត់ ។ បន្ទាប់​ពី​យក​ឈើ​ទាំងនោះ​ទៅ​រក្សា​ទុក​នៅ​ក្នុង​ស្នាក់​ការ ស្រាប់តែ​ប្រជាពលរដ្ឋ​ប្រហែល​៤០​ទៅ​៥០​នាក់​បាន​លើកគ្នា ដោយ​អ្នកខ្លះ​កាន់​កាំបិត ខ្លះ​ពូថៅ និង​ដំបង ចូល​ទៅ​រំដោះ​យក​ឈើ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ ចំណែក​អ្នកខ្លះ​ចង់​យកដំបង​វាយ​និង​កាប់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ផង​ដែរ​ដោយ​ស្រែ​កថា «​រស់នៅ​ក្នុង​ព្រៃ បើ​មិន​កាប់​ឈើ​បាន​អី​ហូប​» ។

ហេតុការណ៍​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ចុះ​ល្បាត​ព្រៃ រក​ឃើញ​ឈើ​ប្រជាពលរដ្ឋ​លួច​កាប់ និង​អារ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​២៥ ខែឧសភា ។ ចំណែក​ប្រជា​ពលរដ្ឋ​លើកគ្នា​ទៅ​រំដោះ​យក​ឈើ​ត្រឡប់​ទៅ​ផ្ទះ​ខ្លួនវិញ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៥៥នាទី​ល្ងាច​ថ្ងៃ​ដដែល នៅ​ចំណុច​ស្លេវ ក្នុងភូមិ​ភ្នំ​ដំបង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ។ ប្រភព​ព័ត៌មាន​ពី​លោក គឹ​ម សុខា ប្រធាន​មន្ទីរបរិស្ថាន​ខេត្ត បានឱ្យ​ដឹង​ថា មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ចំនួន៥​នាក់​ដឹកនាំ​ដោយ​លោក ចាន់ សុ​ជាតិ មន្ត្រី​ប្រចាំការ​នៅ​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​សំឡូត​-​ប៉ៃលិន ខណៈ​ដើរ​ល្បាត​ក៏​ប្រទះ​ឃើញ​ប្រជាពលរដ្ឋ​មួយ​ចំនួន​កំពុង​នាំ​គ្នា​យក​ម៉ាស៊ីន​ត្រង់​សឺ​ន័​រ​ច្រៀក​ឈើ​ដែល​ខ្លួន​បាន​លួច​កាត់​នៅ​ក្នុង​ដែន​អភិរក្ស ក្នុង​នោះ​មាន​បន្ទះក្តារ​ជា​ច្រើន​សន្លឹក និង​ឈើ​ធ្នង់
ចំនួន​៦​ដុំ ។

លោក​បន្ត​ថា ពេល​នោះ​ក្រុម​មន្ត្រី​អភិរក្ស​មិនបាន​ចាប់​ឃាត់ខ្លួន​ប្រជាពលរដ្ឋ​ល្មើសច្បាប់​ទាំងនោះ​ទេ ដោយ​គ្រាន់តែ​យក​ឈើ​ទៅ​រក្សា​ទុកនៅ​ស្នាក់​ការ​ប៉ុណ្ណោះ ។ ស្រាប់តែ​នៅ​វេលា​ល្ងាច​បន្តិច ពួក​គេ​បាន​កេណ្ឌ​នាំ​ប្រជាពលរដ្ឋ​ក្នុងភូមិ​រហូត​ដល់​៤០​ទៅ​៥០​នាក់ ទៅ​រំដោះ​យក​ឈើ​ទាំងនោះ​ត្រឡប់​ទៅ​វិញ ដោយនៅ​ដៃ​មាន​កាន់​កាំបិត ពូថៅ ដំបង រៀង​ៗ​ខ្លួន ។ រីឯ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស ក៏​មាន​កាំភ្លើង​គ្រប់​ដៃ​ដែរ តែ​មិន​ហ៊ាន​បាញ់​នាំ​ឱ្យ​មាន​បញ្ហា​ឡើយ គឺសុខចិត្ត​ឱ្យ​ពួក​គេ​យក​ឈើ​ទាំងអស់​ត្រឡប់​ទៅ​ផ្ទះ​វិញ ហើយ​ក៏​មាន​អ្នកខ្លះ​ស្រែក​ផ្គើន​សមត្ថកិច្ច​ផង​ដែរ ។

លោក​ប្រធាន​មន្ទីរ​បញ្ជាក់​ថា មន្ទីរ​នឹង​រៀបចំ​កម្លាំង​មន្ត្រី​បរិស្ថាន​បន្ថែម​ទៀត ដើម្បី​ទៅ​យក​ឈើ​ទាំងនោះ​មក​រក្សា​ទុក​នៅ​ស្នាក់​ការ​បរិស្ថាន ខេត្ត ។ ចំណែកឯ​ប្រជាពលរដ្ឋ​ដែល​ល្មើសច្បាប់ នឹង​ហៅ​ពួក​គេ​មក​សួរ
នាំ ដើម្បី​រៀ​ចំ​សំណុំរឿង​បញ្ជូន​ទៅ​ថ្នាក់លើ​ឱ្យ​ចាត់ការ​តាម​នីតិវិធី ។ ចំណែក​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​បានឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ស្លេវ​ពី​មុន​មាន​ត្រឹមតែ​៤​ទៅ​៥​គ្រួសារ​ប៉ុណ្ណោះ ។ ប៉ុន្តែ​មក​ដល់​បច្ចុប្បន្ន​នេះ ពួក​គេ​បាន​ហៅ​គ្នា​ទៅ​កាប់​ឆ្ការព្រៃ​រស់នៅ​កាន់តែ​ច្រើន​ឡើង​ៗ ហើយ​ក៏​លួច​កាប់​ទន្ទ្រាន​ព្រៃឈើ​នៅតំបន់ហា ឃាត់​កាន់តែ​ខ្លាំង​ឡើង​ៗ​ដែរ ។ ប្រភព​ដដែល​បន្ត​ថា ទោះបីជា​យ៉ាងណា​ក៏​ដោយ មន្ត្រី​ការពារ​ព្រៃឈើ​មិន​អាច​ចាំ​យាម​ឃ្លាំមើល​ពួក​គេ​២៤​ម៉ោង​នោះ​ឡើយ ពេល​ខ្លះ ខណ​:​មន្ត្រី​អត់​បាន​ចុះ​ទៅ​ល្បាត​មើល ស្រាប់តែ​ពួក​គេ​នាំ​គ្នា​លួច​កាប់​ឆ្ការព្រៃ​អស់​ជា​ច្រើន ហើយ​ពេល​ខាង​មន្ត្រី​ជំនាញ​ឃាត់ខ្លួន បែរជា​ពួក​គេ​កេណ្ឌ​គ្នា​ជា​ច្រើន​ដើម្បី​រំដោះ​ជនសង្ស័យ​យក​ទៅ​ផ្ទះ​វិញ ហើយ​ក៏​រួចខ្លួន​តែ​ម្តង ។

ទោះបីជា​យ៉ាងណា​ក៏​ដោយ ខាង​មន្ត្រី​ឧ​ទ្យា​នុរក្ស​បាន​បញ្ជាក់​ថា ពួក​គេ​មាន​តួនាទី​ការពារ​ព្រៃឈើ​មែន តែ​លំបាក​ក្នុង​ការ​ចាត់ការ​ទៅ​លើ​ជនល្មើស​ដែល​លួច​កាប់​ព្រៃ ព្រោះ​ពួក​គេ​អាងខ្នង​នេះ ខ្នង​នោះ ហើយ​អ្នកខ្លះ​ទៀត អាង​លុយកាក់ ទោះបីជា​មានការ​ចាប់ចង​ឬ​យ៉ាងណា ក៏​ពួក​គេ​មិន​ខ្លាចញញើត​នឹង​ច្បាប់​ដែរ គឺ​គ្រាន់តែ​បង់លុយ​ឱ្យ​មន្ត្រី​ខិលខូច​ទៅ​គឺ​រួចខ្លួន​ហើយ ៕

អត្ថបទសរសេរ ដោយ