ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​ស្គាល់​តាម​ហ្វេ​ស​ប៊ុ​ក​មិន​ទាន់​បាន​១​ខែ​ស្រួល​ផង​… អស់​ទាំងលុយ​អស់ទាំង​​ខ្លួន​​

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ​ស្ត្រី​ម្នាក់​​ត្រូវ​ប្រុស​ព្រាន​​បោក​យក​ទាំង​ខ្លួន​ និងអ​ស់ទាំង​​ប្រាក់​ រួច​គេច​ខ្លួន​បាត់​ស្រមោល​ បន្ទាប់​​ពី​ពួកគេ​​ចូល​ផ្ទះសំណាក់ ​រស់នៅ​ជុំ​គ្នា​ជា​ច្រើន​យប់ ស្ថិត​​ក្នុង​ក្រុង​ប៉ោយ​​ប៉ែ​ត ដែល​ហេតុការណ៍នេះបង្ក​ការភ្ញាក់​ផ្អើល​នៅថ្ងៃទី​២៨…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ​ស្ត្រី​ម្នាក់​​ត្រូវ​ប្រុស​ព្រាន​​បោក​យក​ទាំង​ខ្លួន​ និងអ​ស់ទាំង​​ប្រាក់​ រួច​គេច​ខ្លួន​បាត់​ស្រមោល​ បន្ទាប់​​ពី​ពួកគេ​​ចូល​ផ្ទះសំណាក់ ​រស់នៅ​ជុំ​គ្នា​ជា​ច្រើន​យប់ ស្ថិត​​ក្នុង​ក្រុង​ប៉ោយ​​ប៉ែ​ត ដែល​ហេតុការណ៍នេះបង្ក​ការភ្ញាក់​ផ្អើល​នៅថ្ងៃទី​២៨ ឧសភា នេះ ​ ។

សេចក្តីរាយការណ៍បន្តថា ​ស្ត្រី​រង​គ្រោះ​ឈ្មោះ​ឡត ​មុំ​ អាយុ​៣៧ឆ្នាំ ​​មេម៉ាយ​កូន​២​ ​មាន​ទីលំនៅ​​ក្នុង​ភូមិ​លាប​ទង​ ឃុំ​ទ្រា​ ស្រុក​ស្ទោង​ ខេត្តកំពង់ធំ​ ។ ដោយបាន​​អង្គុយ​អស់សង្ឃឹម​ និង​​​រៀបរាប់​ថា​ នាង​មាន​ទំនាក់ទំនង​ស្នេ​ហ៍​ជាមួយ​បុរស​ម្នាក់​តាម​ហ្វេ​ស​ប៊ុ​ក​ជា​ភាសា​ថៃ​ឈ្មោះ​វ៉ា​ន់​ រយៈ​ជិត១​ខែមក​ហើយ​ ។ កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ បុរស​រូប​នោះបាន​​លួងលោម​នាង​កុហក់​ថា​ គេ​ជា​បុរស​ពោះម៉ាយ​ និង​សុំ​យក​នាង​ធ្វើ​ជា​ប្រពន្ធ​។ ​

នាង​បន្ត​ថា ​បុរស​នោះ​បាន​បបួល​នាង​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ​ហើយ​ឱ្យ​​នាង​រក​ប្រាក់១​ម៉ឺន​បាត ​ធ្វើ​លិខិតឆ្លងដែន​ ខ្វះ​ប៉ុន្មាន​គេ​ជា​អ្នក​ជួយ​ចេញ​ ។ ​លុះ​នាង​ធ្វើ​ដំណើរ​មក​ដល់​ក្រុង​ប៉ោយ​ប៉ែ​ត​ជួប​គ្នា​ ប្រុស​ព្រាន​ក៏​​នាំ​នាង​ឡើងផ្ទះ​សំណាក់​ រស់នៅ​ជុំ​គ្នា​ដូច​ប្តី​-ប្រពន្ធ​ ។​ នាង​ថា ​ក្រោយ​ពី​បុរស​នោះ​ ទទួល​ប្រាក់​ចំនួន​១​ម៉ឺន​បាត​រួច​ បែ​រ​ជា​គេ​ថា​ សាច់ញាតិ​គេ​ក៏​​ត្រូវ​ទៅ​ធ្វើការ​នៅ​ស្រុក​ថៃ​ដែរ ​ហើយ​កុហក់​ថា​ខ្វះ​ប្រាក់​ នាង​ក៏​​ទាក់ទង​ទៅ​ស្រុក​ឱ្យ​​ម្តាយ​ចងការ​ប្រាក់​អ្នក​ជិតខាង​វេរ​ឱ្យ​បន្ថែមចំនួន​៣​លាន​រៀល​ទៀត​ ។

​នាង​និយាយទៀតថា ​ការ​រត់ការ​ឯកសារ ​ដើម្បី​ធ្វើ​លិខិតឆ្លងដែន​ដំបូង ​បុរស​នោះ​ថា ​ធ្វើ​តែ២​ថ្ងៃ​បាន ដឹង​អី​នាង​មក​ស្នាក់​នៅ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត​ជា​ច្រើន​យប់​ ហើយ​មិន​ទាន់​បាន​​​សួរ​សុំ​លុយ​វិញ​ ដើម្បី​ធ្វើ​ដំណើរ​វិល​ត្រឡប់​ទៅ​ស្រុក​ ស្រាប់តែ​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ឧសភា នេះ​ នាង​រវល់​ងូតទឹក​ចេញ​មក​វិញ​ ស្រាប់​បាត់​បុរស​នោះ​ និង​កាបូប​ខោអាវ​របស់​នាង​ពី​បន្ទប់​ផ្ទះសំណាក់​តែម្តង ។

​ស្ត្រី​រង​គ្រោះ​បន្ត​ថា​ បុរស​នោះ​គេច​ទៅ​បាត់​ ប៉ុន្តែ​ទូរស័ព្ទ​នៅ​ទាក់ទង​បាន​ហើយ ​ពេល​នាង​សួរ​តាម​ទូរស័ព្ទ​គេ​ប្រាប់​ឱ្យ​នាង​ទៅ​អង្គុយ​រង​់ចាំ​នៅ​ក្នុង​បរិវេណ​វត្ត​បា​លិ​លេ​យ្យ​ គេ​ទៅ​ដក​ប្រាក់​ឲ្យ​វិញ​។ ​ទីបំផុត​ ប្រុស​ព្រាន​ដែល​នាង​សង្ស័យ​ថា​ ​បោកប្រាស់​នាង​មែន ​គឺ​ហ្វេ​ស​ប៊ុ​ក​របស់​គេ​ដែល​ធ្លាប់​លេង​ជុំ​គ្នា​ក៏​បិទ​ ឯ​លេខ​ទូរស័ព្ទ​ដែល​ទំនាក់ទំនង​នោះ​ ក៏​មិន​អាច​ទាក់ទង​បាន​។​

យ៉ាងណាក៏​ដោយ ​ជុំវិញ​ករណី​នេះ​គេ​ឃើញ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ប៉ោ​ប៉ែ​ត ​បាន​ដឹក​នាង​តាម​ម៉ូតូ​ទៅ​កាន់​ផ្ទះសំណាក់​ស្ទឹង​មាស​ ដែល​ជាប់​ដងផ្លូវ​ជាតិ​លេខ​5 ​ក្នុងភូមិ​ក្បាលស្ពាន​01 ​សង្កាត់​ប៉ោយ​ប៉ែ​ត​ ដើម្បី​សុំ​ឆែក​កាមេរ៉ា​សុវត្ថិភាព ​ដើម្បី​រកមុខ​សញ្ញា​ជនសង្ស័យ​ផង​ដែរ ​។​ នៅ​ក្នុង​កាមេរ៉ា​សុវត្ថិភាព​របស់​ផ្ទះសំណាក់​ស្ទឹង​មាស​ គេ​ឃើញ​រូប​ប្រុស​ព្រាន​ខាងលើ ​កាន់​កាបូប​ខោអាវ​របស់​ស្ត្រី​រង​គ្រោះ​មក​ទុក​ចោល​ខាងក្រោម​រួច​គេច​ទៅ​បាត់​ ។

មក​ទល់​​​រសៀល​ថ្ងៃ​ដដែល​នេះ​ ជន​រង​គ្រោះ​ហាក់​នៅ​តែលតោល​ព្រោះ​គ្មាន​ប្រាក់​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ស្រុក​វិញ​ ហើយ​អះអាង​ទាំង​បង្ខំចិត្ត​ថា​ ចង់​នៅ​រក​ការងារ​ធ្វើ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត​ ដើម្បី​តាម​រកមុខ​ប្រុស​ព្រាន ។​ករណី​ចោទប្រកាន់​ខាងលើ​ បុរស​ពាក់ព័ន្ធ​ឈ្មោះ​វ៉ា​ន់ ​វ័យ​ជាង​៣០​ឆ្នាំ​ ដែល​ប្រើ​ហ្វេ​ស​ប៊ុ​ក​ជា​ភាសា​ថៃ​ឈ្មោះ​វ៉ា​ន់ ​ហើយ​ប្រើប្រាស់​ទូរស័ព្ទ​លេខ​097 5 938 568​ មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ​ ៕

អត្ថបទសរសេរ ដោយ