ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​នេះ​បន្តិច កម្មករ​ជាង​២០០​នាក់​ដួល​សន្លប់​បន្តបន្ទាប់​គ្នា (មាន​វីដេអូ)

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា កម្មការិនី​ប្រមាណ​ជិត​២០០​នាក់ បាន​ដួល​សន្លប់​ជា​បន្តបន្ទាប់ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ ឧសភា នៅ​ចំណុច​រោងចក្រ​ស្តា​រីត ( ក្នុង​តំបន់​ឃ្យូ​.​អឹ​ម…

ខេត្តកណ្តាល ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា កម្មការិនី​ប្រមាណ​ជិត​២០០​នាក់ បាន​ដួល​សន្លប់​ជា​បន្តបន្ទាប់ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ ឧសភា នៅ​ចំណុច​រោងចក្រ​ស្តា​រីត ( ក្នុង​តំបន់​ឃ្យូ​.​អឹ​ម Q.M.I ) តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ស្ថិត​ក្នុងភូមិ​ត្រ​យឹ​ង ឃុំ​ពើក ស្រុក​អង្គស្នួល​។

បើ​តាម​លោក​វរសេនីយ៍ មាន សំណាង អធិការ​ស្រុក​អង្គស្នួល​អះអាង​ថា មូលហេតុ​ដែល​បណ្តាល​ឱ្យ​ក្រុម​កម្មករ និង​កម្ម​ការី​នី​ដួល​សន្លប់​នោះ គឺ​ដោយសារ​មក​ពី​មាន​ធុំក្លិន​ផ្សា​ដែក​​នៅ​រោងចក្រ​មួយទៀត​ជាប់​គ្នា ហើយ​ក្រុម​កម្មករ​ទាំងនោះ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ និង​មណ្ឌល​សុខភាព ដើម្បី​សង្គ្រោះ​បន្ទាន់​ហើយ​។

ដោយឡែក ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ដោយសារ​តែ​រោងចក្រ​នៅ​ជិត​នោះ មាន​ក្លិន​ថ្នាំ​ភាយ​ចូល​មក​ពី​រោងចក្រ​នៅ​ជិត​នោះ ទើប​ធ្វើ​ឱ្យ​ក្រុម​កម្មករ​ដួល​សន្លប់ ។ ក្រោយ​ពី​ក្រុម​កម្មករ​ទាំងនោះ​ដួល​សន្លប់​ខាង​រោងចក្រ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​អស់ហើយ​។

សូម​បញ្ជាក់​ថា រោងចក្រ ស្តា​រីត ( ក្នុង​តំបន់​ឃ្យូ​.​អឹ​ម Q.M.I ) ខាងលើ​មាន​កម្មករ​សរុប​ប្រមាណ​១០០០ នាក់​៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ