ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដោយសារ​តែ​បែប​នេះ​សោះ ទើប​គាត់​ឈប់​ទៅ​ធ្វើការ​នៅ​ថៃ

5 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ ក្រោយ​ពី​រដូវ​ទឹកទន្លេ​មេគង្គ​ស្រក​ពលរដ្ឋ​បាន​នាំ​គ្នា​បង្កបង្កើន​ផល ដោយ​បាន​ដាំ​ល្ង ពោត ព្រមទាំង​ដំណាំ​ផ្សេង​ៗ​ទៀត នៅ​ភូមិ​ទួល​គរ ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ…

ខេត្ត​ត្បូងឃ្មុំ ៖ ក្រោយ​ពី​រដូវ​ទឹកទន្លេ​មេគង្គ​ស្រក​ពលរដ្ឋ​បាន​នាំ​គ្នា​បង្កបង្កើន​ផល ដោយ​បាន​ដាំ​ល្ង ពោត
ព្រមទាំង​ដំណាំ​ផ្សេង​ៗ​ទៀត នៅ​ភូមិ​ទួល​គរ ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ។
ជាមួយ​នោះ​ក៏​មាន​ឈ្មួញកណ្តាល​បាន​ចុះ​មក​ទិញ​ដល់​កន្លែង​ដោយ​បាន​ដឹក​យក​ទៅ​លក់​នៅ​លើ​ទីផ្សា
រ​ឆ្ងាយ​ៗ​ថែម​ទៀត​ផង ។

បុរស​ចំណាស់​ឈ្មោះ អ៊ា កែវ អាយុ​៦១​ឆ្នាំ នៅ​ភូមិ​ឃុំ​ខាងលើ​ប្រាប់ នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០១៨ ថា ចាប់តាំងពី​ក្រោយ​ឆ្នាំ​១៩៧៩ គាត់​ត្រូវ​បាន​អាជ្ញាធរ​ឃុំ​បាន​ចែក​ដី​ឲ្យ​មួយ​កន្លែង​នៅ​ឆ្ងាយ​ពី​ផ្ទះ​សម្រាប់​ដាំ​ផលដំណាំ ដោយ​គាត់​ធ្វើ​ភាគច្រើន​តែ​នៅ​រដូវ​សម្រក ដែល​ដំបូង​ដី​មាន​ចំនួន​តិចតួច​មិន​អាច​ដោះស្រាយ​ជីវភាព​បាន បន្ទាប់​មក​គាត់​ក៏​បានកា​ប់រាន​ព្រៃ​បន្ថែម​កើន​ដល់​១​ហិ​កតា ។

បុរស​ចំណាស់​រូប​នេះ​ប្រាប់​បន្ត​ថា ដី​នេះ​គាត់​ដាំ​ល្ង ពោត និង​ស្រូវ​ដោយ​បាន​ធ្វើ​ឡើង​រាល់​ឆ្នាំ ជាក់ស្តែង​ដូច​ជា​ឆ្នាំ​២០១៧ កន្លង​ទៅ​ផល​ល្ង​បាន​តែ​ជាង​១០០​គីឡូក្រាម ហើយ​លក់​បាន​ក្នុង​១​គីឡូក្រាម​តម្លៃ
៥.០០០​រៀល ។ តែ​មក​ដល់​២០១៨​នេះ ល្ង​គាត់​បាន​ប្រមូល​ផល​មុនគេ ដោយ​បាន​នាំ​ប្រពន្ធ និង​កូន​មក​បោក ដើម្បី​យក​គ្រាប់ល្ង ប្រសិនណាបើ​ថ្ងៃ​បើក​ថ្ងៃ​ល្អ​នោះ​ពេល​វាយ​ដើម​ល្ង​ងាយស្រួល​ជ្រុះ​គ្រាប់​បាន​លឿន តែបើ​មេឃ​ត្រជាក់​វិញ​ពិបាក​នឹង​វាយ​បន្តិច ។

ចំណែក​ពោត​របស់​គាត់​បាន​នាំ​ផល​ត្រូវ​បាន​ឈ្មួញកណ្តាល​មក​មក​ម៉ៅ​ទិញ​ដល់​ចម្ការ​ឲ្យ​តម្លៃ​បាន​២​លាន​រៀល រាល់ពេល​ដាំ​ដុះ​ម្តង​ៗ​មិន​ដែល​ជួល​កម្មករ​មក​ទេ មាន​តែ​សមាជិក​ក្រុម​គ្រួសារ​៣​ទៅ​៤​នាក់​តែ​ប៉ុណ្ណោះ ។ លុះដល់​រដូវ​ទឹកទន្លេ​មេគង្គ​ឡើង​មក ជន់​លិច​ដី​គាត់​មិន​អាច​ធ្វើ​អ្វី​កើត​ទេ ដូច្នេះ​ផល​កម្រៃ​ដែល​បាន​មក គឺ​ទុក​ដោះស្រាយ​រដូវវស្សា​ដោយ​បាន​លៃលក​បាន​តែ​មួយ​គ្រប់ មិន​សល់​ដូច​គេ ដែល​មាន​ទំហំ​ដី​ធំ​ជាង​គាត់ ។

លោ​កឯល យ៉េ​ប អាយុ​៤៣​ឆ្នាំ នៅ​ភូមិ​ទួល​គរ ឃុំ​ទន្លេ​បិទ​ប្រាប់​ថា ដោយសារ​តែ​ជីវភាព​គ្រួសា​របស់
គាត់​ខ្វះខាត​នោះ គាត់​បាន​ធ្វើ​ចំណាកស្រុក ចេញ​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ជា​កម្មករ​ស្របច្បាប់​ជាមួយ
នឹង​ប្រពន្ធ​បាន​រយៈពេល​៣​ឆ្នាំ ដោយ​សល់​លុយ​ខ្លះ​ទិញ​ដីចម្ការ​បាន​មួយ​កន្លែង និង​ត្រឡប់​មក​ផ្ទះ​វិញ ។ ក៏​បាន​ដាំពោត​សលុះ​ពេល​បាន​ផល​នៅ​ឆ្នាំ​២០១៨​នេះ ក៏​បាន​ស្ងោរ​ដាក់​ឆ្នាំង​លក់​ត្រង់​ម្តុំ​ស្ពាន​ព្រែក​តា
ខ្វាន់ ដោយ​គិត​ពី​ថវិការ​ចំណូល​បាន​មក​ប្រហាក់ប្រហែល និង​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ដែរ ។

ហេតុ​ដូច្នេះ​ហើយ ទើប​គាត់​មិន​ត្រឡប់​ទៅ​ថៃ សុខចិត្ត​នៅផ្ទះ ហើយ​កូនប្រុស​បាន​ចូល​រៀនសូត្រ​នឹង​គេ គាត់​នឹង​ប្រឹងប្រែង​លក់ដូរ​លើ​របរ​នេះ​ទៀត ។ ករណី​ពោត​ដែល​ផ្តល់​ផល​ច្រើន​នឹង​ត្រូវ​កាច់​លក់​ឲ្យ​គេ ដោយ​១​ផ្លូន​បាន​តម្លៃ​១​ម៉ឺន ជាមួយ​នោះ សូម​ឲ្យ​អ្នក​ធ្វើ​ដំណើរ​តាម​មធ្យោបាយ​ម៉ូតូ និង​រថយន្ត សូម​ជួយ​ទិញ​ពោត​របស់​គាត់​យក​ទៅ​ពិសា​ផង ព្រោះ​ពោត​នេះ​ជា​របស់​ខ្មែរ​សុទ្ធ​មិន​ប្រើ​គីមី​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ