ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​អភ័ព្វ​ប្តី​ស្លា.ប់​ចោលចិញ្ចឹម​ម្តាយ​ជរា ចៅ​ៗ និង​កូនស្រី​ពិការ​ដង្ហោយ​រក​សប្បុរសធម៌​ជួយ​(Video)

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ កោះសន្តិភាព របស់​យើង​បាន​ទទួល​ព័ត៌មាន​ថា មាន​អ្នក​មីង​ម្នាក់​រស់នៅ​ជា​ស្ត្រី​អភ័ព្វ​ត្រូវ​បាន​ប្តី​ស្លាប់​ចោល​អស់​រយៈកាល​ជាង​២០​ឆ្នាំ​មក​ហើយដោយ​អ្នក​មីង​មានឈ្មោះ រុន ផុ​ន អាយុ​៦២​ឆ្នាំ រស់នៅ​ភូមិ​ពាម​គ្រែង ឃុំ​ក្តី​ដូង…

ខេត្តកំពង់ធំ ៖ កោះសន្តិភាព របស់​យើង​បាន​ទទួល​ព័ត៌មាន​ថា មាន​អ្នក​មីង​ម្នាក់​រស់នៅ​ជា​ស្ត្រី​អភ័ព្វ​ត្រូវ​បាន​ប្តី​ស្លាប់​ចោល​អស់​រយៈកាល​ជាង​២០​ឆ្នាំ​មក​ហើយដោយ​អ្នក​មីង​មានឈ្មោះ រុន ផុ​ន អាយុ​៦២​ឆ្នាំ រស់នៅ​ភូមិ​ពាម​គ្រែង ឃុំ​ក្តី​ដូង ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។ អ្នក​មីង​បាន​លើកដៃ​សំពះ​រៀបរាប់​អំពី​ខ្សែរ​ជីវិត​របស់​អ្នក​មីង​ប្រាប់​ដល់​ភ្នាក់ងារ​សារព័ត៌មាន កោះសន្តិភាព និង​សប្បុ​រសជន ក្នុង និង​ក្រៅប្រទេស​ទាំង​ទឹកភ្នែក​ថា អ្នក​មីង​បាន​រៀប​ការ​ជាមួយនឹង​ស្វាមី​ឈ្មោះ ហ៊ឹ​ម សុខ អាយុ​៦៧​ឆ្នាំ​អស់​រយពេល​ជាង​៤០​ឆ្នាំ​មក​ហើយ នៅ​ក្នុង​ចំណង​អា​ពា​ហ៏​ពិ​ពា​ហ៏​ជាមួយ​ស្វាមី​អ្នក​មីង​មានកូន​ប្រុស​ស្រី​ចំនួន​៩​នាក់ ស្រី​៧​នាក់ និង​ប្រុស​២​នាក់ លុះដល់​ឆ្នាំ​១៩៨៤ ប្តី​អ្នក​មីង​ក៏​ទទួលមរណៈភាព​ចោល​ទៅ ។

អ្នក​មីង​រស់នៅ​ជាមួយ​កូន​ៗ​ទាំង​៩​នាក់ និង​ម្តាយ​ចាស់ជរា​ឈ្មោះ អៃ មឿ​ន អាយុ​៨២​ឆ្នាំ ហើយ​កូនប្រុស​ស្រី​ក៏​បាន​រៀប​ការ​អស់​៧​នាក់ នៅ​សល់​កូនស្រី​២​នាក់​មិន​ទាន់​ការ ចំណែក​នៅ​ក្នុង​ចំណោម​កូនស្រី​ទាំង​៧​របស់​គាត់ គឺ​មាន​ចំនួន​៤​នាក់​ធ្លាក់ខ្លួន​មាន​ជម្ងឺ​ទន់ដៃទន់ជើង​មើល​មិនជា​ដើរ​លែង​រួច​បាន​តែ​រំកិល​គូថ​ឡើង​ជិះរទេះ​រុញ​ទាំង​លំបាក ។ បន្ទាប់​ពី​ពួក​នាង​ៗ​មាន​ជម្ងឺ​ដើរ​លែង​រួច​មក​នោះ មិន​បាន​ប៉ុន្មាន​ក៏​ត្រូវ​ប្តី​របស់​ពួក​នាង​គេ​លែងលះ​ចោល​អស់​ចំនួន​៣​នាក់ ដោយ​បន្សល់​ទុក​កូន​ៗ​ឲ្យ​រស់នៅ​ជាមួយ​រូប​គាត់​រឹតតែ​ជា​បន្ទុក​យ៉ាងធ្ងន់ធ្ងរ​ថែម​មួយ​កម្រិត​ទៀត ។

អ្នក​មីង​ប្រាប់​បន្ត​រថា កូន​ៗ​របស់​គាត់​ទាំង​៤​នាក់​នេះ​មិនមែន​ពិការ​តាំងពី​កំណើត​មក​នោះ​ទេ គឺ​ពួក​នាង​ៗ​មាន​ជម្ងឺ​នៅ​ក្នុង​អាយុ​ចាប់ពី​២៥​ឆ្នាំ​ឡើង​ទៅ កូន​ពិការ​ទាំង​៤​រួម​មាន​ទី​១-​ឈ្មោះ សុខ មុំ អាយុ​៤១​ឆ្នាំ រៀប​ការ​រួច​មានកូន​ស្រី​ម្នាក់​ត្រូវ​ប្តី​លែង​ចោល ទើបតែ​ស្លាប់​ប្រហែល​មួយ​ឆ្នាំ​ហើយ​, ទី​២-​ឈ្មោះ សុខ រ៉ូ អាយុ​៣៩​ឆ្នាំ រៀប​ការ​រួច​មានកូន​២​នាក់ ប្រុស​ម្នាក់ និង​ស្រី​ម្នាក់​, ទី​៣-​ឈ្មោះ សុខ ភឿន អាយុ​៣១​ឆ្នាំ រៀប​ការ​រួច​មាន​ប្រុស​ម្នាក់ និង​ទី​៤-​ឈ្មោះ សុខ លី​ដា អាយុ​២៧​ឆ្នាំ មិន​ទាន់​រៀប​ការ បួន​នាក់​ស្លាប់​ម្នាក់ នៅ​បី​នាក់ និង​ម្តាយ​ចាស់ជរា ព្រមទាំង​ចៅ​ៗ ដោយសារ​តែ​ការ​មើលថែ​ជម្ងឺ​កូន​ៗ​ពិការ ម្តាយ​ចាស់ និង​ចៅ​ៗ​នេះ ដីស្រែ គោក្របី​ត្រូវ​បាន​លក់​អស់​យក​ប្រាក់​មក​មើលជម្ងឺ​កូន​ៗ តែ​មើល​មិនជា​ទាល់តែ​សោះ​ចុង​ក្រោយ​ប្រាក់​ក៏​អស់ ជំពាក់​បំណុល​គេ​ទៀត មាន​តែ​ម្រាមដៃ​១០​លើក​ឡើង​ប្រណំ​សូម​សប្បុរសជន ក្នុង និង​ក្រៅប្រទេស​សម្តេច ឯកឧត្តម ទ្រង់ លោក​ជំទាវ មេត្តា​ជួយ​ឧបត្ថម្ភ​ជា​ថវិការ សម្ភារ​ដល់​ក្រុម​គ្រួសារ​អ្នក​មីង​ផង ដើម្បី​ឲ្យ​អ្នក​មីង​បាន​រស់នៅ​ចិញ្ចឹម​កូន​ៗ​អភ័ព្វ ម្តាយ​ជា​រា និង​ចៅ​ៗ បន្ត​ទៅ​ទៀត​ផង អ្នក​មីង​អស់​លទ្ធភាព​ហើយ​ពេល​នេះ ។

លោក ប៉ោ ញ៉​ច អាយុ​៥៨​ឆ្នាំ ជា​ប្រជាពលរដ្ឋ​ម្នាក់​ដែល​រស់នៅ​ភូមិ​ជិត​គ្នា​ជាមួយ​អ្នក​មីង​អភ័ព្វ​បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០១៨ ថា​រាល់ថ្ងៃ​ក្រុម​គ្រួសារ​អ្នក​មីង​ខាងលើ​នេះ​កុំ​ថា​ឡើយ​បាន​ហូប​ចុក​ឆ្ងាញ់​នឹង​គេ​នោះ ឲ្យ​តែ​បាន​បាយ​ប្រឡាក់​ជាមួយ​សៀង ឬ​ក៏​ទឹក​ស៊ីវ​ទឹកត្រី​ហូប​នោះ​វា​ពិសេស​សម្រាប់​ពួក​គាត់​ណាស់​ទៅ​ហើយ សព្វថ្ងៃ​រក​អ្វី​ហូប​ចុក​សឹង​ពុំ​បាន ពេល​ខ្លះ​ដាំ​បបរ​នាំ​គ្នា​ហុត អ្នក​ភូមិ​ឃើញ​ពិបាក​ភ្នែក​មើល​ពេក​អាណិត​ចេះ​តែ​នាំ​គ្នា​ហុច​ចំណី​ឲ្យ​បន្តិចបន្តួច​ទៅ​តែ​ក៏​វា​មិន​គ្រប់គ្រាន់​នោះ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ