ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជបណ្ឌិត្យសភាកម្ពុជា​ជួប​ជាមួយ​តំណាង​គណបក្ស​នយោបាយ​ដែល​ចុះ​ឈ្មោះ​បោះ​ឆ្នោត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​ឈឹ​ម ផល​វរុណ តំណាង​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ថ្លែង​ថា គណបក្ស​ប្រជាជន​កម្ពុជា​បាន​ស្វែងរក​សន្តិភាព​ពិតប្រាកដ​សម្រាប់​ប្រទេស​ជាតិ និង​កំពុង​ការពារ​សន្តិភាព​ជូន​ដល់​ប្រទេស​ជាតិ និង​ប្រជាជន​កម្ពុជា ។ លោក​ថា​«​ទន្ទឹម​ការ​ការពារ​សន្តិភាព…

រាជធានី​ភ្នំពេញ ៖ លោក​ឈឹ​ម ផល​វរុណ តំណាង​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ថ្លែង​ថា គណបក្ស​ប្រជាជន​កម្ពុជា​បាន​ស្វែងរក​សន្តិភាព​ពិតប្រាកដ​សម្រាប់​ប្រទេស​ជាតិ និង​កំពុង​ការពារ​សន្តិភាព​ជូន​ដល់​ប្រទេស​ជាតិ និង​ប្រជាជន​កម្ពុជា ។

លោក​ថា​«​ទន្ទឹម​ការ​ការពារ​សន្តិភាព និង​លទ្ធិប្រជាធិបតេយ្យ ។ គណបក្ស​ប្រជាជន​កម្ពុជា​បាន​សហការ​ជាមួយ​ដៃគូ​បរទេស​ក្នុង​ការ​រក្សា​ឯករាជ្យ​ប្រជាធិបតេយ្យ គោលនយោបាយ​អចិន្ត្រៃយ៍​ដោយ​មិន​រើសអើង​ទេ​»​។

លោក​ថា គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​ដាក់​ចេញ​គោលនយោបាយ​របស់​ខ្លួន​ថា​«​គេ​ស្រឡាញ់​យើង​ប៉ុណ្ណា​យើង​ស្រឡាញ់​គេ​ប៉ុ​ណ្នឹ​ង ដើម្បី​សហការ​ក្នុង​ការ​កសាង​ប្រទេស និង​រក្សា​បាន​នូវ​ការ​អភិវឌ្ឍ​ជាតិ​របស់​ខ្លួន នា​ពេល​បច្ចុប្បន្ន​នឹង​ទៅ​អនាគត​សម្រាប់​សេចក្តីសុខ​ក្សេមក្សាន្ត​របស់​ប្រជាជន​កម្ពុជា​» ។ លោក​ថា នៅ​លើក​ពិភពលោក​នេះ​មិន​ទាន់​មាន​ស្តង់ដា​ប្រជាធិបតេយ្យ​ពិតប្រាកដ​នោះ​ទេ ។ លោក​ថា ប្រទេស​នីមួយ​ៗ​មួយ​បាន​ខិតខំ​ក្នុង​ការ​ស្វែងរក​ប្រជាធិបតេយ្យ​របស់​ខ្លួន​រៀង​ៗ​ខ្លួន​ដែល​គេ​បាន​យក​ប្រជាជន​ជា​ធំ ។ គ្មាន​ប្រជាធិបតេយ្យ​របស់​ប្រទេស​ណាមួយ​មក​ធ្វើ​ជា​គំរូ​របស់​ប្រទេស​កម្ពុជា​បាន​ទេ ។ វា​មិន​អាច​យក​ប្រជាធិបតេយ្យ​ប្រទេស​ណាមួយ​មក​ធ្វើ​នៅ​កម្ពុជា​បាន​ទេ ។

កម្ពុជា​បាន​ដឹកនាំ​ប្រទេស​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ដោយ​ឈរ​ប្រពៃណី វប្បធម៌ សង្គម​របស់​ខ្លួន​ក្នុង​ការ​ធានា​នូវ​លទ្ធិប្រជាធិបតេយ្យ​របស់​ប្រជាជន​កម្ពុជា ។ លោក​ថា​«​ប្រជាជន​កម្ពុជា​ជា​អ្នក​កំណត់​ជោគវាសនា​របស់​ប្រទេស​ខ្លួន​ទាំងស្រុង​» ។ លោក​ថា គណបក្ស​មួយ​ដែល​ត្រូវ​បាន​រំ​លោ​យ​«​បក្ស​សង្គ្រោះ​ជាតិ​»​ដែល​ជា​គណបក្ស​មួយ​ពាក់ព័ន្ធ​នឹង​អង្គការ​ចាត់តាំង​របស់​បរទេស​នៅ​កម្ពុជា ។ លោក​បាន​លើក​ឡើង​ថា នៅ​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ និង​លោកស្រី​ហ៊ី​ឡា​រី កំពុង​តែ​ត្រូវ​បាន​ចោទប្រកាន់​គ្នា​មិន​ទាន់​បាន​បញ្ចប់​ទាក់ទង​នឹង​រុ​ស្ស៊ី ។

លោក​ថា ដោយឡែក​នៅ​កម្ពុជា​គណបក្ស​ប្រជាជន​កម្ពុជា​គាំទ្រ​ចំពោះ​ការ​រំលាយ​គណបក្ស​នេះ ។ លោក​ថា សៃ​វៀន​បោះ​ឆ្នោត​នៅ​កម្ពុជា​មិន​មាន​គណបក្ស​ដែល​គាំទ្រ​ដោយ​បរទេស​នោះ​ទេ ។ គណបក្ស​នយោបាយ​សម្រាប់​ពលរដ្ឋ​ខ្មែរ​ចូលរួម​គ្រប់​ភាគី​ទោះបី​មក​ពី​និន្នាការ​នយោបាយ​ខុស​គ្នា​ក៏​ដោយ ។ ការ​បោះ​ឆ្នោត​នេះ​ជា​ការ​សម្រេច​របស់​ពលរដ្ឋ​កម្ពុជា​ខ្លួនឯង ។

លោក​ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវ​ជ​កម្ពុជា​បាន​ថ្លែង​ថា ការ​ការពារ​ទឹកដី​កម្ពុជា​វិនិយោគ​នៅ​កម្ពុជា និង​ការ​ជួយ​ដល់​ជីវភាព​ពលរដ្ឋ​កម្ពុជា ។ ពង្រឹង​វិស័យ​អប់រំ​ក្នុង​ការ​រក​ការងារ​ឲ្យ​យុវជន​កម្ពុជា​ឲ្យ​មាន​ប្រាក់ខែ​ទាប​១,២​លាន​រៀល និង​ផ្តល់​ប្រាក់​កម្ចី​ដល់​និស្សិត​ក្រក្រី​មិន​យកការប្រាក់ ។ លោក​ថា​«​យើង​ស្វាគមន៍​ចំពោះ​ការ​ខិតខំ​ពង្រឹង​វិស័យ​អប់រំ​របស់​រដ្ឋាភិបាល ។ តែ​នៅ​មាន​កម្រិត​នៅឡើយ​ដែល​មាន​អាច​ប្រៀប​នឹង​ប្រទេស​ជិតខាង​ផង​» ។ លោក​បាន​លើក​ឡើង​ថា សម្រាប់​ប្រជាជន​ក្រក្រី​វិញ គណបក្ស​របស់​លោក​នឹង​ជួយ​ដល់​យុវជន និង​មាន​កញ្ចប់​ថវិកា​ជួយ​ចូល​រៀន​នៅ​មហាវិទ្យាល័យ និង​បង់​មក​វិញ​នៅ​ពេល​ដែល​ពួក​គេ​មានការ​ងារ និង​ប្រាក់ខែ ។ ចំពោះ​វិស័យ​កសិកម្ម​វិញ នៅ​ពេល​គណបក្ស​លោក​កាន់​អំណាច​នោះ ផលិតផល​កសិឧស្សាហ៍កម្ម​នឹង​មានការ​ជួយ​ក្នុង​ការ​រក​ទីផ្សារ​ជួន​គាត់ ។

លោក​ថា​៖« នៅ​ពេល​ណា​គណបក្ស​យុវជន​កម្ពុជា​ទទួល​បាន​២/៣ ក្នុង​សភា នឹង​ទាមទារ​ឲ្យ​មាន​កញ្ចប់​ថវិកា​សម្រាប់​ហានិភ័យ​ជូន​កសិករ និង​មានការ​កំណត់​តម្លៃ​ផលិតផល​ជូន​កសិករ​» ។ លោក​ថា គណបក្ស​យុវជន​កម្ពុជា​ដឹកនាំ​រដ្ឋាភិបាល​ការ​ដាក់​ចេញ​នូវ​គោលនយោបាយ​កសិកម្ម​នៅ​ចំណុច​ទី​២ របស់​ខ្លួន និង​ផ្អាក​ការ​នាំ​ចូល​ជ្រូក ឬ​សត្វ​ពី​បរទេស ។ ការ​នាំ​ចូល​ពី​បរទេស​នៅ​ពេល​ណា​ផលិតផល​ក្នុងស្រុក​គ្មាន ។

ចំណែក​ការងារ​ព្រំដែន​វិញ គណបក្ស​យុវជន​កម្ពុជា​នឹង​ធ្វើ​ផ្លូវ​ក្រាល​កៅស៊ូ​នៅ​តាម​ព្រំដែន ហើយ​បញ្ហា​ព្រំដែន​នឹង​ត្រូវ​បាន​បញ្ចប់ ។ លោក​ថា ពលរដ្ឋ​ដែល​គ្មាន​ដី​ក្នុងភូមិ​នឹង​ជូន​គាត់​នៅ​តាម​ព្រំដែន ។ រីឯ​ករណី​អន្តោប្រវេសន៍​វិញ នៅ​ពេល​នោះ​ត្រូវ​ចេញ​ក្នុង​រយៈពេល​ត្រឹមតែ​៨​ម៉ោង​ត្រូវ​បញ្ជូន​ចេញ​មក​តាម​ណា​ទៅ​វិញ​តាម​នោះ​» ។

លោក​បណ្ឌិត​សភាចា​រ្យ​សុខ ទូច​ប្រធាន​បណ្ឌិតសភា​កម្ពុជា​បាន​លើក​ឡើង​ថា សូម​គណបក្ស​នីមួយ របស់​ខ្លួន​ត្រូវ​ប្រយ័ត្ន​នៅ​ពេល​លើក​ឡើង​នឹង​ត្រូវ​បាន​ម្ចាស់​ឆ្នោត​គេ​សួរ ។ លោក​ថា ម្ចាស់​ឆ្នោត​អាច​ចូល​មក​សួរ​តំណាង​គណបក្ស​នីមួយ​ៗ​ក្នុង​វេទិកា​នេះ​បាន ៕

កែសម្រួលដោយ