ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ស្នើ​សុំ​ដល់​ថ្នាក់ដឹកនាំ ជួយ​សាងសង់​ស្ពាន​នៅ​មុខ​វត្ត​ពាម​ចក

5 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ ទីតាំង​កំពង់ដ​ស្ថិត​នៅ​ត្រង់​មុខ​វត្ត​ជោ​ត​នា​រាម​ពាម​ចក ក្នុងភូមិ​ទួល​គរ ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ជាប់​ព្រំប្រទល់​ជាមួយនឹង​ឃុំ​ពាមប្រធ្នោះ ស្រុក​កោះសូទិន ខេត្តកំពង់ចាម ត្រូវ​បាន​ប្រជា…

ខេត្ត​ត្បូងឃ្មុំ ៖ ទីតាំង​កំពង់ដ​ស្ថិត​នៅ​ត្រង់​មុខ​វត្ត​ជោ​ត​នា​រាម​ពាម​ចក ក្នុងភូមិ​ទួល​គរ ឃុំ​ទន្លេ​បិទ
ស្រុក​ត្បូងឃ្មុំ ជាប់​ព្រំប្រទល់​ជាមួយនឹង​ឃុំ​ពាមប្រធ្នោះ ស្រុក​កោះសូទិន ខេត្តកំពង់ចាម ត្រូវ​បាន​ប្រជា
ពលរដ្ឋ​នាំ​គ្នា​ស្នើ​សុំ​ដល់​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ ឲ្យ​ជួយ​សាងសង់​ស្ពាន​កាត់​ទន្លេតូច​។ សម្រាប់​ជាម
ធ្យោ​បាយ​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​ដោយ​ឆាប់រហ័ស​។ លោក ញ៉េ​ប វុ​ទ្ធា​រ អាយុ​៥៣​ឆ្នាំ នៅ​ភូមិ​ផ្សារ​ថ្មី ឃុំ​ពាមប្រធ្នោះ ស្រុក​កោះសូទិន ខេត្តកំពង់ចាម ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ឧសភា ២០១៨​ថា ចាប់តាំងពី​ពេល​ដែល​គាត់​នៅ​វ័យក្មេង ពេល​ដែល​ត្រូវធ្វើ​ដំណើរ​មក​កាន់​ក្រុង​កំពង់ចាម​ម្តង​ៗ ក្នុង​រដូវប្រាំង​ត្រូវ​តែ​ជិះ​ម៉ូតូ​កាត់​តាម​ក្បាល​ពាមប្រធ្នោះ ឆ្លង​ទូកដ​ឡើង​មក​កាន់​មុខ​វត្ត​ពាម​ចក រួច​ជិះ​តាម​ផ្លូវ​ដី និង​ផ្លូវ​បេតុង ដែល​មាន​ចម្ងាយ​ប្រមាណ​១៧​គីឡូម៉ែត្រ​ពី​ផ្ទះ​មក​កំពង់ចាម​នោះ តែបើ​តា​ជិះ​តាម​ផ្សារ​សែន​តស៊ូ មាន​ចម្ងាយ​ជាង​៤០​គីឡូម៉ែត្រ​ឯណោះ​។

លោក ញ៉េ​ប វុ​ទ្ធា​រ ប្រាប់​បន្ត​ថា ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២៧ ឧសភា គាត់​បាន​ចេញពីផ្ទះ​លុះ​មក​ដល់​ពេលបាយ
ថ្ងៃត្រង់​ត្រូវធ្វើ​ដំណើរ​ត្រឡប់​មក​វិញ​។ កាលពីមុន​ផ្លូវ​ដី​ពិបាក​នឹង​ជិះ​តែ​មក​ដល់​សព្វថ្ងៃ​ក្រោម​ការ​យកចិត្ត ទុកដាក់​របស់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ បាន​ជួយ​ធ្វើ​ផ្លូវ​បេតុង​បាន​ស្រួល​ជិះ តែ​មក​ដល់​ត្រង់​មុខ​វត្ត ពាម​ចក​នេះ នូវ​ខ្វះ​ស្ពាន​ឆ្លង​ទន្លេតូច​ដែល​នៅ​ជាប់​នឹង​ទន្លេមេគង្គ​។ គាត់​សូម​ស្នើ​សុំ​ដល់​ថ្នាក់​ដឹក​នាំ​គ្រប់​លំដាប់ថ្នាក់​ក្នុង​ពេល​ខាង​មុខ មេត្តា​ជួយ​សាងសង់​ស្ពានឈើ ឬ​បេតុង ដើម្បី​ជា​មធ្យោបាយ​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​បាន​ឆាប់រហ័ស​ទាន់​ពេលវេលា មិន​ខកខាន​ពេល​ទៅ​ចូលរួម​កម្មវិធី​អ្វីមួយ​។អ្នកស្រី ផែង រ៉ៃ អាយុ​៤១​ឆ្នាំ នៅ​ភូមិ​ទំពូង ឃុំ​ល្វេ ស្រុក​កោះសូទិន ខេត្តកំពង់ចាម ប្រាប់​ថា ក្នុង​មួយរយៈ​ចុង​ក្រោយ​នេះ​នៅ​ក្នុងស្រុក​កោះសូទិន មាន​ផ្លូវ​បេតុង​ជា​ច្រើន​ខ្សែ​ត្រូវ​បាន​អភិ​វ​ឌ្ឈ​ន៍ ហើយ​បាន​ធ្វើ​ឲ្យ​គាត់​ជិះ​ម៉ូតូ​មក​កាន់​កំពង់ដ​ក្បាល​ពាមប្រធ្នោះ​នេះ បាន​លឿន តែ​ត្រូវ​ចុះ​ដើរ​ពេល​មក​ដល់​មាត់ច្រាំង​ទន្លេ ដើម្បី​ឆ្លង​ទូកដ​ត្រូវ​ចំណាយ​លុយ​ឲ្យ​ទៅ​គេ​។

ទន្ទឹម​នោះ​គាត់​ចង់បាន​ស្ពាន​សម្រាប់​ឆ្លងកាត់​ទន្លេតូច​នេះ​ដោយ​ភ្ជាប់​ពី​ត្រើយម្ខាង​មក​ត្រើយម្ខាង បើ​បាន​ស្ពាន​មែន​នោះ​កាន់តែ​វិសេសវិសាល​។ព្រះ​ភិក្ខុ ផ​ន ចាន់​ថា​ត ចៅអធិការ​វត្ត​ជោ​ត​នា​រាម​ពាម​ចក ស្ថិត​នៅ​ភូមិ​ទួល​គរ ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ មាន​ថេរ​ដីកា​ថា រាល់​ថ្ងៃនេះ​ព្រះ​អង្គ​រួម​នឹង​គណៈកម្មការ​វត្ត បាន​ទិញ​ទូក​ម៉ាស៊ីន​១​គ្រឿង​ដោយបាន​ជួល​ប្រជាពលរដ្ឋ​ចំនួន​២​នាក់​ឲ្យ​មក​ជួយ​ចម្លង​ប្រជាពលរដ្ឋ ចេញពី​ត្រើយម្ខាង​មក​ត្រើយម្ខាង​មិនជា​យក​ថ្លៃ​នោះ​ទេ​។ សម្រាប់​បានជា​បច្ច័យ​មក​ដើម្បី​ផ្ត​ត់​ផ្គង់​អាហារ សម្រាប់​ព្រះសង្ឃ​ឆាន់​រាល់ថ្ងៃ​បើ​ពឹង​ទៅ
លើ​ការ​បិណ្ឌបាត​នោះ​ពិបាក​ណាស់ ព្រោះថា វត្ត​នេះ​ស្ថិត​នៅ​ចុង​ភូមិ​មិន​ផ្ទះ​ប្រជាពលរដ្ឋ​ទេ ហើយ​នៅ
រដូវវស្សា​ពេល​ដែល​ទឹកទន្លេ​មេគង្គ​ឡើង​មក​ត្រូវ​ជន់​លិច​។ ទីតាំង​កំពង់ដ​នេះ​បើ​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់
ថ្នាក់​ជួយ​សាងសង់​ស្ពាន​មាន​តែ​ធ្វើ​ស្ពានឈើ​ទេ ព្រោះ​ងាយស្រួល​ធ្វើ​ដំណើរ​ដល់​ពេល​ដែល​រដូវ​ទឹក
ឡើង​ត្រូវ​រុះ​ចេញ​ពេល​ទឹកទន្លេ​ស្រក​ទៅ​វិញ​ត្រូវ​ដំឡើង​ស្ពានឈើ​វិញ​។ ហើយ​ញាតិ​ញោម​ដែល​ឆ្លង​ស្ពា
ន​ពេល​នោះ​ត្រូវ​តែ​បរិ​ច្ចាក​បច្ច័យ​ខ្លះ ដើម្បី​ឲ្យ​ចាស់​ៗ​ធ្វើ​ម្ហូប​សម្រាប់​ព្រះសង្ឃ​ឆាន់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ