រាយ​អន្ទាក់​ខ្សែភ្លើង​ក្នុង​តូប​ទុក​ឆក់​ចោរ ទីបំផុត​ម្ចាស់​ត្រូវ​មានទោស


ខេត្តកំពង់ឆ្នាំង ៖ ក្មេង​ប្រុស​អាយុ​១៤​ឆ្នាំ​ម្នាក់​បាន​ស្លាប់​ដោយសារ​ឆក់​ខ្សែភ្លើង ខណៈ​ដែល​បាន​លួច​ឡើង​ចូល​ទៅ​ក្នុង​តូប​លក់ដូរ ដែល​ត្រូវ​បាន​ម្ចាស់​តូប​រាយ​ខ្សែភ្លើង​ធ្វើ​ជា​អន្ទាក់​សម្រាប់​ឆក់​ជនខិលខូច​ដែល​តែងតែ​លប​លួច​អីវ៉ាន់​របស់​ខ្លួន​។ ហេតុការណ៍​នេះ​បាន​កើតឡើង​ចន្លោះ​ពី​ម៉ោង​៩​យប់​ថ្ងៃ​ទី​២៦ ឧសភា ដល់​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០១៨ នៅ​ភូមិ​តាំង​ត្បែង ឃុំ​ធ្លក​វៀន ស្រុក​សាមគ្គី​មាន​ជ័យ ខេត្តកំពង់ឆ្នាំង​។ សមត្ថកិច្ច​នគរបាល​ជំនាញ ដែល​បាន​ទៅ​ពិនិត្យ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​បាន​ឲ្យ​ដឹង​ថា កុមា​រា​ដែល​ស្លាប់​ឈ្មោះ ហ៊​ន សីហា ហៅ​វី​ន អាយុ​១៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ចំណែក​ម្ចាស់​តូប​លក់ដូរ ឈ្មោះ ស៊ុំ ចាន់​ធី​ម ហៅ​ម៉ៅ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​ជាមួយ​គ្នា​។

តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ម៉ោង​ប្រមាណ​៩​យប់ កុមា​រា​រង​គ្រោះ​រួម​ជាមួយនឹង​ក្មេង​ដទៃ​ទៀត​បាន​នាំ​គ្នា​ត្រឡប់​ពី​ដើរ​លេង​វិញ​ក៏​បែក​គ្នា​អស់​ទៅ​។ ពេល​នោះ​កុមា​រា​រង​គ្រោះ​ក៏​បាន​លប​ឡើង​ចូល​ក្នុង​តូប​លក់ដូរ​របស់​ឈ្មោះ ស៊ុំ ចាន់​ធី​ម ហៅ​ម៉ៅ ហើយ​ក៏​ត្រូវ​បាន​ឆក់​ខ្សែភ្លើង​ដែល​ម្ចាស់​តូប​រាយ​ជា​អន្ទាក់​ដាក់​ពី​ខាងក្នុង​បណ្តាល​ឱ្យ​កុមា​រា​រង​គ្រោះ​ស្លាប់​តែ​ម្តង​។ ប៉ុន្តែ​ព្រឹក​ឡើង ស្រាប់តែ​ឃើញ​សព​កុមា​រា​រង​គ្រោះ​នៅ​ចម្ងាយ​ពី​តូប​លក់ដូរ​របស់​ឈ្មោះ ស៊ុំ ចាន់​ធី​ម ហៅ​ម៉ៅ ប្រហែល​ជាង​៥​ម៉ែត្រ​ទៅ​វិញ​។

ចំណុច​នេះ សមត្ថកិច្ច​សង្ស័យ​ថា ពេល​ព្រឹក​ឡើង​លុះ​ម្ចាស់​តូប​បើកទ្វារ​ដើម្បី​លក់ដូរ​ប្រទះ​ឃើញ​សព​កុមា​រា​រង​គ្រោះ ក៏​បាន​អូស​ចេញ​មក​ដាក់​ខាងក្រៅ ដែល​មាន​ចម្ងាយ​ប្រមាណ​៥​ម៉ែត្រ​ពី​តូប​របស់​ខ្លួន ព្រោះ​លើ​ខ្លួន​សព​កុមា​រា​រង​គ្រោះ​មាន​ស្លាកស្នាម​អូស​រលាត់​ខ្នង និង​របូត​ខោ​។ តាម​ការ​សារភាព​របស់​ឈ្មោះ ស៊ុំ ចាន់​ធី​ម ហៅ​ម៉ៅ ជា​ម្ចាស់​តូប​បានឱ្យ​ដឹង​ថា គាត់​បាន​មក​សុំ​ដី​របស់​បងប្អូន​ធ្វើ​តូប​លក់ដូរ​នេះ​យូរ​មក​ហើយ តែ​មិន​ដេក​នៅ​ក្នុង​តូប​នេះ​ទេ គឺ​ទៅ​ដេក​ផ្ទះ ដែល​នៅ​ទល់មុខ​គ្នា​នឹង​តូប​លក់ដូរ​នោះ ហើយ​រូបគេ​ពិតជា​បាន​រាយ​ខ្សែភ្លើង​ជា​អន្ទាក់​មែន ព្រោះ​ធ្លាប់​បាត់​របស់របរ និង​លុយកាក់ ក្នុង​តូប​របស់​ខ្លួន​ជា​ច្រើន​លើក​មក​ហើយ​។ ម្ចាស់​តូប​លក់ដូរ​ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​កសាង​សំណុំរឿង​បន្ត​បញ្ជូន​ទៅ​តុលាការ ដោយ​ចោទ​ពី​បទ​ឃាតកម្ម​គិត​ទុកជា​មុន​៕

សន្ដិសុខ​សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ