ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ronaldo បង្ហាញ​តម្រុយ​ថា​នឹង​អាច​ចាកចេញ​ហើយ

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​ប្រចាំ​ក្រុម​អេ​ស្ប៉ា​ញ Cristiano Ronaldo បាន​បង្ហាញ​តម្រុយ​ថា នឹង​អាច​ចេញពី​ក្រុម​នៅ​រដូវ​កាល​ក្រោយ​នេះ ក្រោយ​ឈ្នះ Liverpool…

តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​ប្រចាំ​ក្រុម​អេ​ស្ប៉ា​ញ Cristiano Ronaldo បាន​បង្ហាញ​តម្រុយ​ថា នឹង​អាច​ចេញពី​ក្រុម​នៅ​រដូវ​កាល​ក្រោយ​នេះ ក្រោយ​ឈ្នះ Liverpool កាលពី​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ Champions League​។

នៅ​ក្រោយ​ពេល​ប្រកួត Ronaldo បាន​និយាយ​ទាំង​មិន​ច្បាស់​ថា នៅ Real Madrid នៅបន្ត​​ដែរ​ឬ​អត់​។ គេ​បាន​ប្រាប់ beIn Sports ថា​៖ «​នេះ​ពិតជា​ល្អ​ណាស់​សម្រាប់​ការ​នៅ Real Madrid​។ នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត ខ្ញុំ​នឹង​ឲ្យ​ចម្លើយ​ពី​អនាគត​របស់ខ្ញុំ​ទៅ​ឲ្យ​អ្នកគាំទ្រ​ទាំង​អស់»​។

កីឡាករ​ក្មេង​កាយ​អាយុ​ច្រើន​រូប​នេះ​បាន​បន្ត​ថា​៖ «​ពេល​នេះ​យើង​ត្រូវ​សប្បាយ​រីករាយ​នឹង​លទ្ធផល​សិន​។ ចាំ​ថ្ងៃក្រោយ ខ្ញុំ​នឹង​ឲ្យ​ចម្លើយ​»​។

តើ​អាច​ទេ ដែល​ថា Ronaldo អាច​ចេញពី Real Madrid​? សូម​ចាំ​មើល​ចម្លើយ​ទាំងអស់​គ្នា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ