ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​គ្នា​ព្រួត​វាយ​ហើយ រួច​គំរាម​សម្លា.ប់ បើ​ហ៊ាន​ប្រាប់​ឪពុក​ម្តាយនិង​ប្តឹងនគរបាល

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ជនសង្ស័យ​ជា​ក្មេង​ទំនើង​ចំនួន​៤​នាក់ ក្នុង​ចំណោម​៥​នាក់​ត្រូវ​បាន​នគរបាល​ចាប់​ឃាត់ខ្លួន ខណៈ​ដើរ​បង្ករឿង និង​វាយដំ​ទៅ​លើ​ក្មេង​ប្រុស​ស្រី​២​នាក់ បណ្តាល​ឱ្យ​រង​របួស រួច​គំរាម​មិន​ឱ្យ​ប្តឹង ។ លុះ​ពេល​ឪពុក​ម្តាយ​ពិនិត្យ​លើ​ខ្លួន​កូន​ៗ​ឃើញ​មាន​ស្នាម​របួស…

ខេត្ត​ប៉ៃលិន ៖ ជនសង្ស័យ​ជា​ក្មេង​ទំនើង​ចំនួន​៤​នាក់ ក្នុង​ចំណោម​៥​នាក់​ត្រូវ​បាន​នគរបាល​ចាប់​ឃាត់ខ្លួន
ខណៈ​ដើរ​បង្ករឿង និង​វាយដំ​ទៅ​លើ​ក្មេង​ប្រុស​ស្រី​២​នាក់ បណ្តាល​ឱ្យ​រង​របួស រួច​គំរាម​មិន​ឱ្យ​ប្តឹង ។ លុះ​ពេល​ឪពុក​ម្តាយ​ពិនិត្យ​លើ​ខ្លួន​កូន​ៗ​ឃើញ​មាន​ស្នាម​របួស ក៏​សួរនាំ ទើប​ឈាន​ដល់​ការ​ដាក់​ពាក្យបណ្តឹង​ទៅ​នគរបាល​ឱ្យ​ចាប់​ឃាត់ខ្លួន​តែ​ម្តង ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​១៥​នាទី​យប់​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ក្មេង​ទំនើង​ដែល​មាន​គ្នា​៥​នាក់​រួម​មាន​ទី​១-​ឈ្មោះ ម៉ក់ ករុណា ភេទ​ប្រុស អាយុ​១៤​ឆ្នាំ (​ជា​ជន​ដៃដល់​) ទី​២-​ឈ្មោះ ពៅ ចំរុង ហៅ​ឃ្លី​ន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ទី​៣-​ឈ្មោះ វែ​ន សុ​ចិន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ទី​៤-​ឈ្មោះ ជឿន ម៉ា​ប់ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ និង​៥-​ឈ្មោះ កែវ រក្សា ភេទ​ស្រី (​រត់គេច​ខ្លួន​) ។ ក្មេង​ទំនើង​ទាំង​៥​នាក់​នេះ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។ ចំណែក​ក្មេង​រង​គ្រោះ​ទាំង​២​នាក់​ ម្នាក់​ឈ្មោះ ភុ​ន ស្រី​តូច ភេទ​ស្រី អាយុ​១២​ឆ្នាំ រង​របួសស្រាល និង​ម្នាក់​ទៀត​ឈ្មោះ សាម សុ​ភ័​ត្រា ភេទ​ប្រុស អាយុ​៦​ឆ្នាំ រង​របួសស្រាល ។ ក្មេង​រង​គ្រោះ​ទាំង​ពីរ​រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។

ប្រភព​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ ក្មេង​ទំនើង​ទាំង​៥​នាក់​ខាងលើ​បាន​នាំ​គ្នា​ទៅ​ផ្ទះ​ក្មេង​រង​គ្រោះ ហើយ​ក៏​បាន​ទាស់​ពាក្យ​សម្តី​ជាមួយ​ក្មេង​តូច​ៗ​ទាំង​ពីរ រួច​ក៏​បាន​វាយ​ទៅ​លើ​ក្មេង​ប្រុស​ឈ្មោះ​សាន សុ​ភ័​ត្រា ចំ​ឆ្អឹងជំនីរ​បណ្តាល​ឱ្យ​រង​របួស ហើយ​បាន​គំរាម​ទៀត​ថា នឹង​សម្លាប់​ចោល​បើសិនជា​ក្មេង​រង​គ្រោះ​ហ៊ាន​ប្រាប់​ឪពុក​ម្តាយ និង​រាយការណ៍​ដល់​សមត្ថកិច្ច ។

ក្រុម​គ្រួសារ​ក្មេង​រង​គ្រោះ​ខាងលើ​បានឱ្យ​ដឹង​ថា ក្មេង​ទំនើង​ទាំង​៥​នាក់​ខាងលើ មិន​គួរ​ណា​ទៅ​រករឿង​ឈ្លោះ​ជាមួយ​ក្មេង​តូច​ៗ​នោះ​ទេ ព្រោះ​កូន​ទាំង​២​នាក់​របស់​ពួក​គាត់​នាំ​គ្នា​លេង​សុខ​ៗ​នៅ​មុខ​ផ្ទះ​ក៏​ទៅ​រករឿង​រួច​វាយដំ​ទៅ​លើ​កូន​ៗ​របស់​ពួក​គាត់​តែ​ម្តង ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ បច្ចុប្បន្ន ក្មេង​ទំនើង​ទាំង​៤​នាក់ ត្រូវ​បាន​នគរបាល​ចាប់​ឃាត់​ខ្លួន​បញ្ជូន​ទៅ​អធិ
ការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ