ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចព្រះសង្ឃរាជ​២​គណៈ​នឹង​ចាប់លេខ​រៀង​គណបក្ស​នយោបាយ​សម្រាប់​ការ​បោះ​ឆ្នោត​ខាង​មុន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ហៅ​កាត់​ថា គ​.​ជ​.​ប នឹង​ប្រកាស​ចាប់ឆ្នោត​កំណត់​លំដាប់​លេខ​រៀង​គណបក្ស​នយោបាយ​ដែល​បាន​ចុះបញ្ជី​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​អាណត្តិ​ទី​៦ នៅ​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០១៨ ខាង​មុខ​នេះ ។…

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ហៅ​កាត់​ថា គ​.​ជ​.​ប នឹង​ប្រកាស​ចាប់ឆ្នោត​កំណត់​លំដាប់​លេខ​រៀង​គណបក្ស​នយោបាយ​ដែល​បាន​ចុះបញ្ជី​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​អាណត្តិ​ទី​៦ នៅ​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០១៨ ខាង​មុខ​នេះ ។ នេះ​បើ​តាម​ការ​ប្រកាស​របស់​គ​.​ជ​.​ប ។

យោង​តាម​សេ​ក្តី​ប្រកាស​ព័ត៌មាន​របស់ គ​.​ជ​.​ប បាន​បន្ទាប់​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត បាន​ទទួលស្គាល់​ជា​ផ្លូវការ​ចុះបញ្ជី​គណបក្ស​នយោបាយ​ចំនួន​២០ សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ គ​.​ជប​នឹង​ប្រារ​ព្វ​ពិធី​ចាប់​កំណត់​លំដាប់​លេខ​រៀង​គណបក្ស​នយោបាយ នៅ​ថ្ងៃ​ទី​២៩ ខែឧសភា​នេះ ។

គ​.​ជ​.​ប​បាន​ឲ្យ​ដឹង​ថា ការ​ចាប់លេខ​រៀង​គណបក្ស​នយោបាយ​នេះ​ធ្វើ​ឡើង​ដោយ​យោង​តាម​ប្រការ ៤.១៦ នៃ​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ។ ការ​ចាប់លេខ​នេះ​ទៀត និង​ប្រព្រឹត្តិ​ទៅ​នៅ​វេលា​ម៉ោង​៨ និង​៣០​នាទី នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ ។ ប្រភព​បាន​បញ្ជាក់​ថា «​ការ​ចាប់ឆ្នោត​កំណត់​លំដាប់​លេខ​រៀង​គណបក្ស​នយោបាយ​នៅ​លើ​សន្លឹក​ឆ្នោត ដោយ​ក្រោម​ព្រះ​វត្តមាន​សម្តេចព្រះសង្ឃរាជ​ទាំង​២​គណៈ ។ ហើយ​លោក​ប្រធាន គ​.​ជ​.​ប លោក​ស៊ិ​ក ប៊ុ​ន​ហុ​ក​នឹង​ថ្លែង​បើក​កិច្ច​ពិធី​នេះ​» ។

សូម​ជម្រាប​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ មាន​គណបក្ស​ន​យោ​យ​បាយ​ចំនួន​២០​បាន​ដាក់​បេក្ខជន​ឈរឈ្មោះ​ប្រកួតប្រជែង​សន្លឹក​ឆ្នោត ។ គណបក្ស​ទាំងនោះ​ត្រៀម​ខ្លឹមសារ​គោលនយោបាយ ដើម្បី​បង្ហាញ​ជូន​ម្ចាស់​ឆ្នោត​រួច​ហើយ គណបក្ស​ប្រជាជន​កម្ពុជា​នៅ​តែ​បង្ហាញ​ក្តី​សង្ឃឹម​ក្នុង​ការ​ឈ្នះ​ឆ្នោត​អាណត្តិ​ទី​៦ ដើម្បី​ដឹកនាំរ​ដ្ឋា​អភិបាល​បន្ត​ទៀត ។ ការ​សម្តែង​ក្តី​សង្ឃឹម​នេះ ខណៈ​ដៃគូ​ប្រកួត គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​តុលាការ​រំលាយ​ចោល កាលពី​ចុងឆ្នាំ​២០១៧ ។

កត់សម្គាល់​ការ​បោះ​ឆ្នោត​លើក​នេះ ត្រូវ​មាន​មតិ​មួយ​បាន​កំពុង​តែ​មាន​ខ្វែងគំនិត​គ្នា ពិសេស​នោះ​អ្នកគាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា បន្ទាប់​ពី​អតីត​បក្ស​ប្រឆាំង​ត្រូវ​បាន​តុលាការ​រំលាយ ហើយ​គ្មាន​វត្តមាន​ក្នុង​ការ​ចូលរួម​បោះ​ឆ្នោត ។
យ៉ាងណា​ក្តី​ទោះបីជា​គ្មាន​បក្ស​ប្រឆាំង​ក្តី​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​លោក សុខ