ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​រថយន្ត​​​ស្ទុះ​បុកចូល​​ផ្ទះ​លក់​អីវ៉ាន់ ខណៈ​ម្ចាស់ផ្ទះ​ដេក​លង់លក់​អស់

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ រថយន្ត​ម៉ាក​ហុងដា​មួយ​គ្រឿង​បាន​ស្ទុះ​បុក​ចូល​ផ្ទះ​លក់ដូរ​អីវ៉ាន់​មួយ​កន្លែង ខណៈ​អ្នកបើកបរ​ម្នាក់​បាន​បើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ប៉ុន្តែ​មិន​បណ្តាល​ឱ្យ​ម្ចាស់ផ្ទះ​រង​របួស​នោះ​ទេ​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​៩​និង​៥០​នាទី​យប់​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០១៨ នៅ​ក្បែរ​ចិញ្ចើម​ផ្លូវជាតិ​លេខ​៥ មុខ​វិទ្យាល័យ​ក្រុង​កំពង់ឆ្នាំង…

ខេត្តកំពង់ឆ្នាំង ៖ រថយន្ត​ម៉ាក​ហុងដា​មួយ​គ្រឿង​បាន​ស្ទុះ​បុក​ចូល​ផ្ទះ​លក់ដូរ​អីវ៉ាន់​មួយ​កន្លែង ខណៈ​អ្នកបើកបរ​ម្នាក់​បាន​បើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ប៉ុន្តែ​មិន​បណ្តាល​ឱ្យ​ម្ចាស់ផ្ទះ​រង​របួស​នោះ​ទេ​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​៩​និង​៥០​នាទី​យប់​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០១៨ នៅ​ក្បែរ​ចិញ្ចើម​ផ្លូវជាតិ​លេខ​៥ មុខ​វិទ្យាល័យ​ក្រុង​កំពង់ឆ្នាំង ក្នុងភូមិ​ទី​៨ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង ។

 លោក​អនុសេនីយ៍ឯក មុ​យ អ៊ី​ម នាយ​ផ្នែក​ចរាចរណ៍​ក្រុង​កំពង់ឆ្នាំង​បានឱ្យ​ដឹង​ថា​៖ រថយន្ត​បង្ក​ម៉ាក​ហុងដា ពាក់​ស្លាក​​លេខ ខ​.១៨៧៥ ភព​២ បើកបរ​ដោយ​យុវជន​ម្នាក់​ឈ្មោះ ឌី ណា​ង អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​អញ្ចាញ ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ ទើបតែ​ចេះ​បើករថយន្ត​តិច​ៗ គ្មាន​ប​ណ្ណ័​បើកបរ​។ ចំណែក​ម្ចាស់ផ្ទះ​លក់​អីវ៉ាន់​ចាប់ហួយកើតហេតុ​​ឈ្មោះ​លោក យឹ​ម ភារ​ក្ស អាយុ​៣៨​ឆ្នាំ ។

តាម​ចម្លើយ​របស់​យុវជន​ដែល​ជា​អ្នកបើកបរ​រថយន្ត​បង្ក​ខាងលើ​ឈ្មោះ ឌី ណា​ង បានឱ្យ​ដឹង​ថា ក្នុង​ពេល​កំពុង​បើកបរ គឺ​មេឃ​កំពុង​ភ្លៀង​ខ្លាំង ចៃដន្យ​មាន​រថយន្ត​កុងតឺន័រ​មក​ពីមុខ​ចាំង​ភ្លើង​ហ្វា ខ្លួន​ក៏​បាន​បួង​ចង្កូត​គេច តែ​ជាន់​ហ្វ្រាំង​មិន​ស៊ី​ក៏​បុក​ចូល​ក្នុងផ្ទះ​លក់​អីវ៉ាន់​តែ​ម្តង ក្នុង​ពេល​នោះ​ខ្លួន​ក៏​បាន​សន្លប់​លែង​ដឹងខ្លួន និង​បាន​រង​របួស​ក្បាល និង​ដៃ​ស្រាល​ផង​ដែរ​។

ដោយឡែក​លោក យឹ​ម ភារ​ក្ស ជា​ម្ចាស់ផ្ទះ​លក់​អីវ៉ាន់​កើតហេតុ​វិញ​បាន​និយាយ​ឱ្យ​ដឹង​ថា ពេល​កើតហេតុ បើសិន​រថយន្ត​បាន​បុក​ចំ​គ្រែ​ដែល​គាត់ ប្រពន្ធ​គាត់ និង​កូន​គាត់​កំពុង​ដេក​លក់​វិញ​ពិតជា​ស្លាប់​ទាំងអស់​គ្នា​ជា​ពុំខាន ។​ ម្យ៉ាងវិញទៀត​បើសិន​បុក​ចំ​ធុង​ហ្គា​ស់​ធំ​និង​តូច​ៗ​ដែល​ដាក់​លក់​វិញ ប្រាកដជា​ផ្ទុះ​ស្លាប់​ទាំងអស់​គ្នា​ជា​មិន​ខាន​ឡើយ ។ នៅ​ក្នុង​គ្រោះថ្នាក់​ខាងលើ​នេះ​បាន​បណ្តាល​អោយ​បែក​ទូរ​កញ្ចក់​ដាក់​អីវ៉ាន់​ចំនួន​៥​គ្រឿង និង​ខូចខាត​អីវ៉ាន់​លក់ដូរ និង​ភេសជ្ជៈ​មួយ​ចំនួន បើ​គិតការ​ខូចខាត​អស់​ប្រមាណ​២០០០​ដុល្លា​រ។ ចំណែក​រថយន្ត​បង្កបានរងការ​ខូចខាតធ្ងន់ធ្ងរ ។​

ក្រោយ​ពេល​កើតហេតុ អ្នកបើកប​រថយន្ត​បង្ក​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ចំណែក​រថយន្ត​ដែល​​រង​ការ​ខូចខាត​ធ្ងន់ធ្ងរនោះ​ ត្រូវ​បាន​សមត្ថកិច្ច​ស្ទួ​ច​យក​ទៅ​រក្សា​ទុក​នៅ​ក្នុង​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ឆ្នាំង ដើម្បី​កសាង​សំណុំរឿង​ដោះស្រាយ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ