ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លំនៅ​ដ្ឋា​ន​ថ្មី​រាជធានី​ភ្នំពេញ​អាច​ឡើង​៨០​ម៉ឺន​ផ្ទះ​បន្ថែម​ឆ្លើយ​តប​កំណើន​ពលរដ្ឋ​ដល់​ឆ្នាំ​២០៣០

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​បាន​អះអាង​ថា តម្រូវការ​លំនៅ​ដ្ឋា​ន​ថ្មី ក្នុង​រាជធានី​ភ្នំពេញ​អាច​ឡើង​ដល់​៨០​ម៉ឺន​ខ្នង​បន្ថែម​ទៀត ដើម្បី​ឆ្លើយ​តប​នឹង​កំណើន​ប្រជាពលរដ្ឋ នៅ​ត្រឹម​ឆ្នាំ​២០៣០ ។ ក្នុង​ពិធី​បើក​ពិព័រណ៍​ស្ថាបត្យកម្ម​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​បាន​អះអាង​ថា តម្រូវការ​លំនៅ​ដ្ឋា​ន​ថ្មី ក្នុង​រាជធានី​ភ្នំពេញ​អាច​ឡើង​ដល់​៨០​ម៉ឺន​ខ្នង​បន្ថែម​ទៀត ដើម្បី​ឆ្លើយ​តប​នឹង​កំណើន​ប្រជាពលរដ្ឋ នៅ​ត្រឹម​ឆ្នាំ​២០៣០ ។

ក្នុង​ពិធី​បើក​ពិព័រណ៍​ស្ថាបត្យកម្ម​កម្ពុជា និង​ការ​តុបតែង​ផ្ទៃក្នុង​លើក​ទី​៣ ដែល​ធ្វើ​នៅ​មជ្ឈមណ្ឌល ពិព័រណ៍​កោះ​ពេជ្រ កាលពី​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០១៨ កន្លង​មកនេះ លោក ភឿ​ង សុ​ភ័​ណ្ឌ រដ្ឋ​លេ ខា ធិ​ការ ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​បាន​លើក​ឡើង​ថា ជា​រៀង​រាល់​ឆ្នាំ​កម្រិតជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​បាន​ផ្លាស់​ប្តូរ និង​មាន​ភាព​ប្រសើរ​ឡើង​យ៉ាង​ឆាប់រហ័ស ជា​ពិសេស​អ្នក​រស់នៅ​ក្នុង​ទីក្រុង​ធំ​ៗ​ដូច​ជា នៅ​រាជធានី​ភ្នំពេញ និង​នៅ​តាម​បណ្តា​ខេត្ត​សំខាន់​ៗ​មួយ​ចំនួន​ទៀត ។

លោក​បន្ត​ថា ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​បាន​ព្យាករណ៍​ថា ចំនួន​ប្រជាជន​របស់​កម្ពុជា នឹង​កើនឡើង​ពី​១៥ ទៅ​១៩​លាន​នាក់ នៅ​ចន្លោះ​ពី​ពេល​នេះ​រហូត​ដល់​ឆ្នាំ​២០៣០ ហើយ​នៅ​ទីក្រុង​ភ្នំពេញ និង​នៅ​តាម​ទីប្រជុំជន​នឹង​មាន​ចំនួន​ប្រជាជន​កើនឡើង​ពី​៤​ទៅ​៧​លាន​នាក់ ដែល​ចាំបាច់​ត្រូវ​ជំរុញ​ឱ្យ​មាន តម្រូវការ​លំនៅ​ដ្ឋា​ន​ថ្មី​ប្រមាណ​ជា​៨០​ម៉ឺន​ផ្ទះ​បន្ថែម ពីលើ​ចំនួន​លំនៅ​ឋាន​បច្ចុប្បន្ន ។

លោក​ភឿ​ង សុ​ភ័​ណ្ឌ​បាន​បញ្ជាក់​ថា វិស័យ​សំណង់ និង​អចលនទ្រព្យ​នៅ​កម្ពុជា​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ខណៈ​ដែល​របៀប​រស់នៅ​របស់​ប្រជាជន​កម្ពុជា​បាន​ផ្លាស់​ប្តូរ​យ៉ាង​ឆាប់រហ័ស​នា​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ។

យោង​តាម​របាយការណ៍​បាន​បង្ហាញ​ថា កាលពី​ឆ្នាំ​២០១៧ កន្លង​មក​វិស័យ​អចលនទ្រព្យ​មានការ​កើនឡើង គួរ​ឱ្យ​កត់សម្គាល់​ជាមួយនឹង​គម្រោង​អនុម័ត​ចំនួន​៣៤១៨​គម្រោង ហើយ​វិស័យ​សំណង់​បាន​កើនឡើង​២២​ភាគរយ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ដោយ​មាន​ទឹកប្រាក់​រហូត​ដល់​ទៅ​៦,៨​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក ក្នុង​នោះ​៨២​ភាគរយ​ជា​គម្រោង​លំនៅ​ដ្ឋា​ន​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ