ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត ក្មេង​២នាក់មិនអាចគេចផុតពីមច្ចុរាជ… ក្រោយមនុស្សធំខ្វះការប្រុង​ប្រយ័ត្ន​

5 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្តាល ​៖ ករណី​​គ្រោះថ្នាក់​ចរាចរណ៍​មួយ ដែល​​បាន​កើតឡើង​គួរឱ្យ​រន្ធត់​ ​ដោយ​រថយន្ត​ម៉ាក ​Hyun​dai បុក​ជាមួយ​រថយន្ត HILUX VIGO ចំពាក់​កណ្តាល​រថយន្ត​យ៉ាង​ពេញទំហឹង…

ខេត្ត​កណ្តាល ​៖ ករណី​​គ្រោះថ្នាក់​ចរាចរណ៍​មួយ ដែល​​បាន​កើតឡើង​គួរឱ្យ​រន្ធត់​ ​ដោយ​រថយន្ត​ម៉ាក
​Hyun​dai បុក​ជាមួយ​រថយន្ត HILUX VIGO ចំពាក់​កណ្តាល​រថយន្ត​យ៉ាង​ពេញទំហឹង ទីបំផុត​ ធ្វើ​ឱ្យ
​មាន​មនុស​្ស​ស្លាប់​២​នាក់(កូនក្មេង) និងរបួសធ្ងន់​-ស្រាល៤​នាក់ (មនុស្សចាស់​) ​។ ហេតុការណ៍​​នេះ​ ​កើតឡើង​​នៅវេលា​ម៉ោង​០៣ និង​៣០នាទី​រសៀល​ ស្ថិត​នៅ​ចំណុច​ផ្លូវបែក​ជា​បួន​ លើផ្លូវ៦០ម៉ែត្រ ក្នុង​ភូមិប​ត្តាជី សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ខេត្ត​ក​ណ្តាល ​។

​សមត្ថកិច្ចបានឱ្យ​ដឹង​​ថា ​ក្មេង​ទាំង២នាក់ បាន​​​ស្លាប់​នៅ​មន្ទីរពេទ្យ​​ចំនួន​២​នាក់​ ១-​ឈ្មោះ​បាន សុខ​សិលា ភេទ​ប្រុស អាយុ​០៩​ខែ ​និង២-ឈ្មោះ​សាន ថៃ​ឡុ​ង ភេទ​ប្រុស អាយុ​០៣​​ឆ្នាំ ។ ដោយឡែក ​មនុស្សចាស់​ដែល​រង​​របួសធ្ងន់​និង​ស្រាល ១-​ឈ្មោះ​ប៉ុន វាសនា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​អំពិល ឃុំ​ត្រពាំង​គង់ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ២-​ឈ្មោះ​ស្រេង ស្រី​នូ ភេទ​ស្រី អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ដំណាក់​សង្កែ សង្កាត់​ព្រែក​កំ​ពិស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ  និង៣-ឈ្មោះ​​លុ​ច្ស អាយុ​៣​ឆ្នាំ ​និង៤-​ជា​អ្នក​រួម​ដំណើរ​១​នាក់​ទៀត​ មិន​​​ស្គាល់​ឈ្មោះ​ ។

​ប្រភពបន្ត​ទៀត​ថា គ្រោះថ្នាក់​ចរា​ចរណ៍​នេះ គឺរវាង​រថយន្ត​ ម៉ាក​​Hyundai ពណ៌.​ស ពាក់​ស្លាក​​លេខ ព្រះ​សីហ​នុ 3A-0830 អ្នកបើកបរ ​មិន​ស្គាល់​អត្តសញ្ញាណ​ (​គេច​បាត់​) បើកបរ​ក្នុង​ទិស​ដៅ​ពី​លិច​ មក​កើត​ក៏​បាន​ជ្រុល​ច​ង្កូត​ទៅ​បុក​រថយន្ត​ម៉ាក​HILUX VIGO ពណ៌ទឹកមាស ពាក់​ស្លាក​​លេខ​ភ្នំពេញ 2N-4733 បើក​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើងចំពាក់​កណ្តាល​រថយន្ត​តែ​ម្តង​ ។  ចំពោះ​មូលហេតុ​ គឺ​មកពី​​អ្នកបើកបរ​រថយន្ត​Hyundai បើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ ។ ​

ព័ត៌មានលម្អឹត​នឹង​មាន​ផ្សាយជូនលើទំព័រកាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ