ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាណិតណាស់ទាំង៣នាក់តា យាយ និងចៅ សុទ្ធតែរងរបួសព្រោះជនជាតិចិន

5 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្ត​ព្រះ​សីហ​នុ ៖ កាលពី​វេលា​ម៉ោង​០៦​និង​៤៥​នាទី​យប់ ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០១៨ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​លើ​ដងផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូ​២១១-២១២ ស្ថិត​ក្នុងភូមិ​ពូ​ធឿ​ង ឃុំ​បិត​ត្រាំ​ង…

ខេត្ត​ព្រះ​សីហ​នុ ៖ កាលពី​វេលា​ម៉ោង​០៦​និង​៤៥​នាទី​យប់ ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០១៨ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​លើ​ដងផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូ​២១១-២១២ ស្ថិត​ក្នុងភូមិ​ពូ​ធឿ​ង ឃុំ​បិត​ត្រាំ​ង បង្ក​ឡើង​ដោយ​រថយន្ត​១​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស RX-300 ពាក់​ស្លាក​លេខ ភ្នំពេញ ២AR-១៦៤០ ពណ៌​ទឹកមាស ដែល​បើកបរ​ទិស​ដៅ​ពី​ភ្នំពេញ​ទៅ​កាន់​កំពង់សោម អ្នកបើកបរ​ឈ្មោះ សុង ប៉ាវ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជនជាតិ​ចិន ស្នាក់​នៅ​បណ្ដោះអាសន្ន​ភូមិ​-​ឃុំ​រាម ។

លុះ​មក​ដល់​ចំណុច​ខាងលើ​បាន​បុក​ពីក្រោយ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្មាស់ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ ១D-០១០៥ បណ្តាល​ឱ្យ​ភាគី​ខាង​ម៉ូតូ​រង​របួសធ្ងន់​ចំនួន​០៣​នាក់​មាន​ទី​១-​ឈ្មោះ សោម ឃឿ​ន ភេទ​ប្រុស អាយុ​៦០​ឆ្នាំ រង​របួសធ្ងន់​, ទី​២-​ឈ្មោះ ឃួ​ន លុន ភេទ​ស្រី អាយុ​៥៨​ឆ្នាំ ត្រូវជា​ប្រពន្ធ រង​របួសធ្ងន់ និង​ទី​៣-​ឈ្មោះ ឃឿ​ន ចាន់​លាភ ភេទ​ប្រុស អាយុ​៥​ឆ្នាំ ត្រូវជា​ចៅ រង​របួសធ្ងន់ អ្នក​ទាំង​បី​មាន​ទីលំនៅ​ចំណុច​កើតហេតុ​ខាងលើ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ពេទ្យ​៨៨៨ ខេត្ត​ព្រះ​សីហ​នុ រីឯ​អ្នកបើកបរ​រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ព្រះ​សីហ​នុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ